Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តហាយឡិនឌ័រ មិនស្គាល់​ស្លាកលេខ បើកបុកម៉ូតូ រួ​ចរត់បាត់ប​ន្ស​ល់ទុក​តែជនរង​គ្រោះ នៅកន្លែងកើតហេតុ​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់​ច​រាចរណ៍ ដ៏គួរឱ្យរន្ធត់មួយ រវាងរថយន្ត​និងម៉ូតូ កា​ល​ពីវេលាម៉ោង១៣និង៤១នាទីរ​សៀ​ល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅលើ​ផ្លូវជាតិលេ​ខ១៣ ស្ថិតត្រង់ចំណុច​ភូមិច​ក ឃុំកំពង់ចក ស្រុករំ​ដួល ខេត្តស្វា​យរៀ​ង។

សមត្ថកិច្ចបានឱ្យដឹថាៈ មានករណីគ្រោះចរាចរ​ណ៍ រវាងម៉ូតូនិងរថយន្តបើកបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ១៣ ជនរងគ្រោះដែលជាអ្នកបើ​ក​ម៉ូតូ​មាន ឈ្មោះផន ពណ្ណរាយ អាយុ២៤ ឆ្នាំរស់នៅភូមិអង្គ្រង ​ឃុំ​ស្វាយរំ​ពារ ស្រុកស្វាយ​ទា​ប ខេត្តស្វាយរៀ​ង​ បើកប​រម៉ូ​តូម៉ាក ហុងដា សេ១២៥ ស៊េរី២០១​៦ពាក់ផ្លាកលេខ ស្វាយរៀង​ 1I.4995 បើកប​រពីទិ​ស​ជើងទៅទិសត្បួង រងរបួល​ធ្ងន់។ ចំណែករថយន្តពុំស្គាល់អត្តស​ញ្ញា​ណ រថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស​​ ពុំស្គា​ល់ស្លា​កលេខ រត់គេ​ចពី​កន្លែ​ងកើតហេតុ បើកបរ​ពីទិសត្បូងទៅទិសជើង។ បច្ចុប្បន្នជនរ​ងគ្រោះ​ត្រូ​វ បានបងប្អូនបញ្ជូនទៅព្យាបាល​នៅ​មន្ទី​រពេទ្យ​ខេត្តតៃ​និញ​ ប្រទេ​សវៀ​តណាម ចំណែកឯម៉ូតូកម្លាំ​ង​ជំនាញ​ បានយកទៅរក្សាទុក​នៅ​អធិការ ដើម្បីស្រាវជ្រាវតាមបន្តនីតិវិធី។ ហើយមូលហេតុដែលនាំឱ្យ​មា​នគ្រោះថ្នា​ក់ច​រាច​រណ៍​នេះគឺ អ្នកបើកប​ររថយ​ន្តមិ​នប្រ​កាន់​ស្ដាំ៕ដោយ៖ វ៉ៃកូ

spot_img
×