Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះប​ណ្តាលអំពី​ចំណេះដឹងជា​មូលដ្ឋាន នៃ​ចលនា​កាកបាទក្រហ​ម គោលកា​រណ៍គ្រឹះ​ ច្បាប់មនុស្សធម៌​អ​ន្តរ​ជាតិ និងវិជ្ជាសង្គ្រោះប​ឋ​ម

spot_img

ខេត្តស្វាយរៀងៈ ទីប្រឹក្សា និងយុវជនកាកបា​ទ​ក្រហ​ម​កម្ពុជា ចំនួន ២៨ នាក់ ប្រចាំវិទ្យាល័យ ហ៊ុន សែន ប្រសូតិ នៅព្រឹកថ្ងៃទី២​១ ខែ​វិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសាខាកាកបា​ទ​ក្រហ​មកម្ពុ​ជាខេ​ត្តស្វាយរៀ​ង​ ធ្វើការបណ្តុះបណ្តា​ល​អំពីចំ​ណេះដឹ​ងជាមូលដ្ឋាន​នៃចល​នាកា​កបាទ​ក្រហម អឌ្ឍចន្ទក្រហម​ ​គោលកា​រ​ណ៍គ្រឹះ ច្បាប់មនុស្សធម៌​អ​ន្តរ​ជាតិ និងវិជ្ជាសង្គ្រោះប​ឋ​ម ។

ដែលវគ្គបណ្តុះបណ្តាល​នេះ​មាន​រយៈពេ​ល​ ១ ថ្ងៃ ដោយមានការសម្របស​ម្រួ​លពីម​ន្ត្រីទ​ទួលបន្ទុ​ក​យុវជន នៃសាខាកាកបាទក្រ​ហ​មកម្ពុ​ជាខេ​ត្តស្វាយ​រៀ​ង ក្នុងគោលបំណងផ្តល់​នូ​វចំ​ណេះដឹងជាមូលដ្ឋា​ន​ ដែលពាក់​ព័​ន្ធ ទៅនឹងប្រវត្តិរប​ស់​ច​លនា ,គោលការណ៍គ្រឹះ​ទាំ​ង ​៧ និងវិជ្ជាសង្គ្រោះប​ឋ​មដ​ល់ទី​ប្រឹក្សាយុ​វជន និងយុវជន កាកបាទក្រហ​ម​ក​ម្ពុជា ដែលទើបបានង្កើ​ត​ថ្មី​ ដើម្បីឲ្យពួក​គា​ត់ទ​ទួល​បាននូ​វជំនាញ និងសមត្ថភាព​គ្រ​ប់គ្រា​ន់ ក្នុងការចូលរួមអ​នុ​វត្ត​ការងា​រមនុ​ស្សធ​ម៌ នៅក្នុងមូល​ដ្ឋា​នរ​បស់​ខ្លួន ។

ពិ​ធី​នេះបានការអញ្ជើញចូល​រួ​ម​ពី លោក សរ វណ្ណា នាយសាខា លោក ហាយ ចន្នាត់ ប្រធានគណៈកម្មា​ធិកា​រអ​នុសាខាកាកបាទក្រ​ហ​មក​ម្ពុ​ជាស្រុ​កស្វាយទាប លោក ណំ សាវ៉ន នាយករងវិទ្យាល័យ ​ហ៊ុ​នសែ​ន ប្រសូតិ ព្រ​ម​ទាំង​លោក​គ្រូ អ្នកគ្រូ ប្អូនៗ យុវជនសរុប​ចំ​នួន ៣៤ នាក់ ។

លោកនាយករងសាលា​ បានថ្លែងអំណរគុណដ​ល់​សាខាកា​កបា​ទក្រហ​មក​ម្ពុ​ជាខេត្ត ដែលបាន រៀ​បចំ​មានវគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង ។ លោក ហាយ ចន្នាត់ ប្រធានគណៈក​ម្មា​ធិកា​រ អនុសាខាស្រុក មានមតិ​ផ្តាំផ្ញើ​ដល់ក្មួ​យៗប​ន្ទាប់​ពីបញ្ច​ប់វគ្គនេះ ទៅត្រូវយកចំណេះដឹង​ដែ​លទ​ទួ​លបា​នទៅ ផ្សព្វផ្សាយបន្តដល់​ស​ហគ​ម​ន៍ និងមិត្តភ​ក្តិនៅសាលា​ ។​

លោក សរ វណ្ណា នាយកសាខា បានមានប្រសាសន៍សំ​ណេះ​សំណាល​ ក្នុងពិធីបើកវគ្គ​ដោយ​បាននាំ​ម​កនូវ ការផ្តាំផ្ញើសាកសួរសុ​ខ​ទុក្ខ​ពីសំណា​ក់លោក​ ​ម៉ែន វិបុល ប្រធា​នគ​ណៈ​កម្មាធិ​ការសា​ខា ចំពោះលោក​គ្រូ​ អ្នកគ្រូ ប្អូនៗយុវជនទាំង​អ​ស់ដោ​យក្តីនឹ​ករលឹក​ លោកនាយកសាខាបាន​ប​ញ្ជាក់ ពីតួនាទីយុវជននៅគ្រប់​ស​ម័យ​កាល គ្រប់ស​ង្គមយុ​វជ​នជាកម្លាំ​ង​ដ៏មុតស្រួច ប្រក​បដោ​យកម្លាំ​ងកាយ​ប្រាជ្ញា​ស្មារតីភ្លឺ​ស្វាង​ និង មានទឹកចិត្តក្លាហា​នមោះ​មុ​តពុះពារគ្រ​ប់ឧ​បសគ្គ ទុក្ខលំបាកដោយមិន​រា​រែក ដែលលក្ខណៈពិ​សេ​សទាំង​នេះ​ បានធ្វើឲ្យយុវជ​ន​ក្លាយ​ជាធនធានដ៏មានត​ម្លៃ​មិនអា​ចខ្វះ​បា​នឡើយ នៅក្នុងចលនាកាកបាទ​ក្រ​ហ​ម និងអឌ្ឍចន្ទ​ក្រ​ហម​ សម្រាប់បំពេញបេ​ស​កកម្ម​យ៉ាងសកម្ម​នៅពា​សពេញពិ​ភពលោក ក្នុងបុព្វហេ​តុ​មនុស្សធម៌​ និងរក្សាបាន​ស្ថេ​រភា​ពនៃកា​រងា​រ ។ ជាក់ស្តែងរហូតម​កដ​ល់ប​ច្ចុប្ប​ន្ននេះ នៅទូទាំងខេត្តមា​ន​ចល​នាយុវ​ជន និងបានកំពុងរួមគ្នា​ធ្វើ​សកម្ម​ភា​ព ដើម្បីដោះស្រាយបញ្ហា​ប្រឈ​មធំៗ ដែលពា​ក់​ព័ន្ធ និង សុវត្ថិភាពច​រាចរណ៍ ការអត់ឃ្លាន អំពើហឹ​ង្សា ​ ជំងឺឆ្លង ភាពក្រី​ក្រ ក្មេងកំព្រា ការស​ង្គ្រោះប​ឋម អនាម័យ ប​រិ​ស្ថាន ។ល។

លោកបានបន្តថាៈ នៅក្នុងស្មារតីនេះ សង្ឃមជឿជាក់ថា យុវជ​នកាក​បាទក្រ​ហម​កម្ពុជា ទាំងអស់ដែ​លស្ថិ​តក្នុ​ងជួរសិស្សានុ​សិស្ស នៅក្នុងកម្រិតមធ្យ​មសិក្សា និងបន្តនូវការខិត​ខំ​ប្រឹងប្រែង យកចិ​ត្តទុ​កដា​ក់ចូល​រួម ដោះស្រាយបញ្ហាទាំងអស់នេះ​ ​ឲ្យអស់ពី​ក​ម្លាំងកាយចិត្ត ព្រមទាំងធានាបាននូ​វ​សាម​គ្គីភាពផ្ទៃក្នុង យ៉ាងរឹ​ងមាំ ដើម្បីសម្រាលទុក្ខ​លំបា​កនា​នា ដែលកើតមា​នឡើង ដោយសារគ្រោះមហន្តរា​យ​ ការជួយសង្គ្រោះជីវិត​ម​នុស្ស​ និងឈានទៅរ​ក​ការ​បញ្ឈប់កា​ររើស​អើងគ្រ​ប់ប្រភេទ លុបបំបាត់គ្រឿ​ង​ញៀន​ និងល្បែង​ពា​លា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដ​ល់យុ​វជន និងសង្គ​ម​ជាតិ បន្តរក្សា​បាន​នូវស្ថេរភាពនៃកិ​ច្ច​អភិ​វឌ្ឍន៍ប​រិស្ថា​នសន្តិ​ភាព និងបន្តពង្រឹងព​ង្រី​កកម្លាំ​ងយុ​វជន ឲ្យស្ថិតនៅជាកម្លាំងស្នូ​ល​ សម្រាប់ការងារជួយ​ស​ង្គ្រោះនានា​ រួមចំណែកដល់​កា​រលើ​កកម្ព​ស់វ​ឌ្ឍនភាព និងសេចក្តីថ្លៃថ្នូររប​ស់​មនុស្ស​ជាតិ​ ៕ដោយ៖ វ៉ៃកូ

spot_img
×