Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុងស្ទាវអាយុ២០ឆ្នាំ បើករថយន្តក្រឡុកស៊ីម៉ងត៍ លឿនវ៉ាជែក រេចង្កូតក្រឡាប់សង្កត់ផ្ទះ និងកិន​ក្មេង​ស្រីអាយុ៤ឆ្នាំម្នា​ក់ ស្លាប់

spot_img

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសារ​តែ​រថយ​ន្តក្រឡុ​កស៊ីម៉ងត៍មួ​យគ្រឿង បានបើកបរក្នុ​ង​ល្បឿនលឿន តាមបណ្ដោយផ្លូវ ​50 ម៉ែត្រ ហើយបានរេចង្កូតរ​អិ​លក្រឡា​ប់ ទៅសង្កត់លើផ្ទះប្រជាពល​រ​ដ្ឋ នៅចំណុចភូមិអន្លង់គង​ថ្មី​ សង្កាត់ព្រៃស ខណ្ឌដ​ង្កោ រា​ជធានី​ភ្នំពេញ ដែលបណ្ដាលឲ្យក្មេងស្រី​ម្នា​ក់​ ត្រូវរថយន្តក្រ​ឡា​ប់សង្ក​ត់ពីលើស្លា​ប់ ដោយគ្រោះថ្នាក់​ចរា​ចរណ៍នេះ គឺកើតឡើងកាលពី​វេ​លាម៉ោ​ង 1 និង 30 នាទីថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 20​19 ។


សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីមានឈ្មោះ វន សុនិតា អាយុ៤ឆ្នាំ នៅភូមិពោន​សិច​ ឃុំជាន ស្រុកកំចាយមា​រ​ ខេត្តព្រៃ​វែ​ង ។ ចំណែកអ្នកបើកបររថយន្ត​មានឈ្មោះ ភ្លូ ឆាង ភេទប្រុស ​អាយុ​២០ឆ្នាំ មុខរបរ បើកបររថយ​ន្ត ស្នាក់​នៅភូ​មិត្រពាំ​ង​ចក សង្កាត់ព្រៃវែង ​ខ​ណ្ឌដ​ង្កោ


បើតាមប្រភពព័ត៌មានពី​ប្រ​ជាពលរដ្ឋ ដែលរស់នៅត្រង់ចំណុ​ច​កើត​ហេតុនេះ បានឱ្យ​ដឹងថា នៅមុនពេលកើ​ត​ហេតុ គេបានឃើញរថយន្តក្រឡុ​ក​ស៊ីម៉ងត៍មួ​យគ្រឿង បានធ្វើដំណើរតាមបណ្ដោ​យ​ផ្លូវ​ ៥០ម៉ែត្រ ក្នុងទិសដៅពី​ទិ​សដៅ​ពីជើងទៅត្បូង ហើយខណៈមកដ​ល់ចំ​ណុចកើត​ហេតុ ដោយសារតែរថយ​ន្ត​បើកវ៉ារថ​យន្ត​មួយគ្រឿទៀត ក្នុងល្បឿនលឿ​នពេក ក៏បានរេចង្កូតមក​ខា​ងស្ដាំ​ដៃក្រឡាប់សង្កត់ ទៅលើលំនៅដ្ឋានរបស់​ប​ងប្អូ​នប្រជា​ពលរដ្ឋ ដែលនៅក្បែរទី​តាំង និងបណ្ដាលឱ្យសង្កត់លើ​ក្មេ​ងស្រី​ម្នាក់ ដែលកំពុងតែអង្គុ​យញ៉ាំនំ នៅលើចិញ្ចើម​ផ្លូ​វ ស្លាប់តែម្ដង ។ ហើយក្នុងហេ​តុកា​រ​ណ៍នេះ​ដែរ គឺមានអណ្ដាតភ្លើ​ង​ឆាប់ឆេះ​រថ​យន្ត​បង្ក ធ្វើឱ្យមានការ​ភ្ញា​ក់ផ្អើ​លយ៉ាង​ខ្លាំង ដល់បងប្អូនប្រជា​ព​លរដ្ឋ ដែលធ្វើដំណើរតា​ម​ដង​ផ្លូវ​នេះ។

ក្រោយពេលកើតហេតុ គេ​សង្កេតឃើញមាន​ស​មត្ថកិ​ច្ច​មូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំ​នា​ញចរាច​រណ៍ បានចុះមកដល់ទី​តាំ​ងកើ​តហេតុ ដើម្បីធ្វើការវាស់វែ​ង​ស្ទូចយ​ក​រថយន្ត​បង្ក ទៅរក្សាទុកនៅ​កា​រិយា​ល័យ​ចរា​ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​ន​គរបា​លរា​ជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ​គ្នា នៅពេលក្រោ​យ ហើយចំណែកសាកសពក្មេងស្រី ដែលស្លា​ប់ ដោយសាររថយន្ត​ក្រ​ឡុ​កស៊ីម៉​ងត៍ស​ង្កត់លើ​ ត្រូវបានសម​ត្ថ​កិច្ច ធ្វើលិខិតប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃ​ណី​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×