Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ស័ក្ត​៤ ដែល​ធាក់​លើ​ប៉ូលិស​ជាប់កិច្ចសន្យា ត្រូវបាន​នាំ​ខ្លួន​មកដល់​តុលាការក្រុង​ភ្នំពេញ​ហើយ​

spot_img

​ភ្នំពេញ​៖​មន្ត្រីនគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​បាន​នាំខ្លួន​នគរបាល​ឈ្មោះ សៅ បញ្ញា ជា​អ្នក​ប្រើ​ហិង្សា​ធាក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​អឿ ចំណាន​បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១០​មករា​នេះ បន្ទាប់ពី​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុក​ត្រ​ឡូ​កបែ​ក​ក្នុង​ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ លើកជើង​ធាក់​មន្ដ្រី​ចរាចរណ៍​ទាំង​គ្នា​លុតជង្គង់​លើកដៃ​គោរព​។​

​ពេល​នាំ​ខ្លួន​ឡើង​តុលាការ​នគរបាល​ជាប់​សង្ស័យ​ត្រូវ​បាន​ដាក់​ខ្នោះដៃ ។ នគរបាល​សង្ស័យ​រូប​នេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក លេខ​ភ្នំពេញ 2AC-9099 ដោយ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ត្រូវបាន​ក្រុម​មន្ដ្រី​ជាប់​កិច្ចសន្យា​នោះ​ឃាត់​ដើម្បី​សួរនាំ​។ លោក​ប៉ូលីស សៅ បញ្ញា បាន​ខឹង ហើយ ចុះ​ពី​លើ​រថយន្ដ ទាញ​កអាវ​អូស ថែម​ទាំង​ធាក់​ចំ​ដើមទ្រូង​មួយ​ជើង ផ្ងា​ទៅក្រោយ​។

​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ក្រោយ​បែប​ធ្លាយ​វីដេអូ ករណី​ខាងលើ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ចេញ​បញ្ជា​អោយ​ចាប់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ខាងលើ ទៅកាន់​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×