Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការ បម្រើ​ការងារ​រហូតដល់​អាយុ​ ៦០ ​ឆ្នាំ ទើប​ដាក់អោយ​ចូលនិវត្តន៍​

spot_img

​ភ្នំពេញ​៖ មន្ត្រីរាជការ​សុី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​ស្ថិតនៅ​ប្រភេទ​ក្របខណ្ឌ​ណាមួយ​ក៍ដោយ នឹង​បម្រើ​ការងារ​រហូតដល់​អាយុ​៦០​ឆ្នាំ​ទើប​ដាក់អោយ​ចូលនិវត្តន៍​។​

​លោក​ពេជ្រ ប៊ុនធិន ក្រសួង​មុខងារសាធារណៈ បានចេញ​លិខិត​មួយច្បាប់​នៅ​ថ្ងៃទី 21 ខែវិច្ឆិកា​ឆ្នាំ 2019 ដោយ​សូម​គោរព​ជូន​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន​​និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ​តី​បាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ក្នុង​
​កម្មវត្ថុ ស្ដីពី​ការ​រំកិល​អាយុ​ចូលនិវត្តន៍​ដល់​អាយុ ៦០ (​ហុកសិប​)​ឆ្នាំ សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ចេញ​លិខិត​នេះ ដោយយោង តាម ព្រះរាជក្រម​លេខ​០៦/​នស​/៩៤ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៩៤ ដែល​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​សហ​​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖

– ព្រះរាជក្រម​លេខ នស​/​រកម​/១១១៩/០១៨ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​

– ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤១៦/៣៧៣ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ស្តីពី​លក្ខន្តិកៈ​ដោយ​​ឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមទៀតថា សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ សូម​គោរព​ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេត្តា​ជ្រាបថា អនុលោម​តាម​មាត្រា​២៦​នៃ​ច្បាប់​​ស្តីពី​របប​សន្តិសុខ​សង្គម មន្ត្រីរាជការ​ស៊ីវិល​ដែល ស្ថិតក្រោម បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ទោះបីជា​ស្ថិត ក្នុង​ប្រភេទ​ក្របខ័ណ្ឌ​ណាមួយ ក៏ដោយ​ត្រូវ​បម្រើ​ការងារ​រហូតដល់​អាយុ​៦០(​ហុកសិប​)​ឆ្នាំ ទើប​រៀបចំ​ដាក់ឱ្យចូល​និវត្តន៍ តាម​នីតិវិធី​ជា​ធរមាន​។ អនុលោម​តាម​មាត្រា​១០៧​នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​​សង្គម ចែងថា ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ជាការ​ប្រញាប់​» ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​តទៅ ក្រសួង​មុខងារសាធារណៈ​​នឹង​រក្សាទុក​មន្ត្រីរាជកា​រ​ស៊ីវិល​ដែលមាន​ប្រភេទ​ក្របខណ្ឌ ខ និង គ ឱ្យ​បម្រើ​ការងារ​បន្តទៀតរ​ហូត​ដល់ អាយុ ៦០ (​ហុកសិប​) ឆ្នាំ។​

​ដោយឡែក​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ក្របខ័ណ្ឌ ខ និង គ ដែល​បានរៀបចំ​ដាក់ឱ្យចូល​និវត្តន៍​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក ហើយ​ទទួលបាន​ការផ្តល់ជូន​ប្រាក់ឧបត្ថម្ភ លើកដំបូង​ម្តងគត់ មុនពេល​ចូលនិវត្តន៍​ចំនួន ៨(​ប្រាំបី​ខែ​នៃ​បៀវត្សរ៍​មូលដ្ឋាន​ចុងក្រោយ រួចរាល់​ហើយ​នោះ ក្រសួង​មុខងារសាធារណៈ សូម​ស្នើឱ្យ​សាមីខ្លួន​បង្វែរ​ថវិកា​​ទាំងនោះ​ចូល​ថវិការដ្ឋ​វិញ និង​នៅ​បន្ត​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​របស់ខ្លួន​រហូត​ដល់​អាយុ​៦០(​ហុកសិប​)៕ ដោយ​៖​កូ​ឡាប​

spot_img
×