Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញពី​គុក​វិញ វាយ​ប្រពន្ធ ស្លាប់​កណ្តាល​វាល​ស្រែ ទាំង​កណ្តាលអធ្រាត្រ​

spot_img

​ស្រុក​ពញាឮ​៖ ករណី​ឃាតកម្ម ប្តី​វាយ​ប្រព​ន្ឌ​បណ្តាល​ឲ្យ​បាក់ដៃ រួចហើយ​ជនសង្ស័យ​បាន​យកដៃ​សង្កត់ក​ជនរងគ្រោះ និង​កាប់​លើ​ក្បាល​ផ្នែក​ខាងក្រោយ​ជំរៅ​ដល់​លលា​ដ៏ បណ្តាល​ឲ្យជនរងគ្រោះ​ស្លាប់​។​

​ករណីនេះ កើតហេតុ​៖​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០១៩​វេលា​ម៉ោង​២ រំលង អធ្រាត្រ ចំណុចវាលស្រែ ភូមិ​ត្រពាំង​ពុទ្រា ឃុំទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​០១​នាក់​(​ស្លាប់​) ត្រូវជា​ប្រពន្ធ ជនសង្ស័យ​​ឈ្មោះ​យ៉ា​ត ស្រី​ពៅ ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រក​ក្ដាម​លក់ មាន​ទីលំនៅ ភូមិ​-​ឃុំ​កើតហេតុ ។​

​ជនសង្ស័យ​០១​នាក់​ប្ដី​(​រត់គេចខ្លួន​) ឈ្មោះ​ឃុ​ត សុផល ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ (​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគា​នៅ​ខេត្តកណ្តាល​ពីបទ​៖ ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ វាយ​ប្រពន្ធ​) ។​

​នគរបាល​ប្រាប់​ពីស​ភាព​រឿង​ហេតុថា ​នៅមុន​កើតហេតុ​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៩និង៣០​នាទី ជនសង្ស័យ​បាន​ប្រើ​អំពើហិង្សា​វាយ​​ប្រពន្ធ ហើយ​ពេលនោះ​មានឈ្មោះ ឌុ​ច ពេជ្រ ភេទ ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ ជាមួយ បាន​ចូលទៅ​ជួយ​ឃាត់ ហើយ​ជនសង្ស័យ​បាន​និយាយថា​៖​កុំ​ចេះដឹង​រឿង​ខ្ញុំ រួចហើយ​ឈ្មោះ ឌុ​ច ពេជ្រ បាន​ដើរចេញ ហើយ​បានឃើញ​ជនសង្ស័យ កាន់ដំបង​ប៉ុនកដៃ​កូនក្មេង ប្រហែល​ប្រវែង​១ ម៉ែត្រ​ជាង​ចំនួន​១​កំណាត់ និង ដៃ​ម្ខាង​ទៀត កាន់​កាំបិតផ្គាក់ ចំណែក ជនរងគ្រោះ កាន់​ធុង​ជ័រ​ពណ៌ ក្រហម រួច​នាំគ្នា​ដើរ​ទៅរក​ក្តាម​នៅ​ចំណុច វាលស្រែ​ខាងកើត​ភូមិ​បាត់ទៅ ។

​លុះដល់​វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជនសង្ស័យ បាន​ដើរមក​ប្រាប់​ឈ្មោះ សន សុខ​ឃីម ភេទ ស្រី ត្រូវជា​ប្អូនបង្កើត​ជនរងគ្រោះ​ថា​៖ ទៅយក​បង​ហ្អែ​ង​ទៅ​ពេទ្យ​ផង ព្រោះ​អញ​វាយ​បាក់ដៃ​នៅ​​វាលស្រែ​ខាងកើត​ភូមិ ហើយ​ពេលនោះ​ឈ្មោះ សន សុខ​ឃីម បាន​ឆ្លើយតប​វិញ​ថា​៖ ទៅ​មិនកើត​ទេ​ព្រោះ​យប់​ហើយ បន្ទាប់មក ជនសង្ស័យ​ក៍​ដើរ​ចេញទៅ​បាត់ទៅ ។ លុះ​ព្រឹក​ឡើង​មាន​ប្រជាពលរដ្ឋ​បាន​ដើរទៅ​ស្រែ​បានឃើញ​សាកសព​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​ស្រែ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​លើ​ខ្លួន​សាកសព ។​

​ការ​សន្និដ្ឋានថា​៖ ជនសង្ស័យ​ខាងលើ​បាន​វាយ​ជនរងគ្រោះ​ឲ្យ​បាក់ដៃ រួចហើយ​ជនសង្ស័យ​បាន​យកដៃ​សង្កត់ក​ជនរងគ្រោះ និង​កាប់​លើ​ក្បាល​ផ្នែក​ខាងក្រោយ​ជំរៅ​ដល់​លលា​ដ៏ បណ្តាល​ឲ្យ ជនរងគ្រោះ​ស្លាប់​។

បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×