Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​ពង្រឹងគុណភាព​កម្រិត​ថ្នាក់បណ្ឌិត ខណៈ​មាន​បណ្ឌិត​ជាង ៦០០ នាក់​

spot_img

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​បង្ហាញ​អំពី ​ក្តីបារម្ភ​ទៅលើ​ចំនួន​បេក្ខជន​ជា​”​បណ្ឌិត​”​ដែលមាន​ច្រើន​ហួស សរុប​ទាំងចាស់ និង​ថ្មី មាន​ប្រមាណ​ជាង ៦០០ នាក់ នៅ ​រាជបណ្ឌិត្យសភាកម្ពុជា អាច​ចាត់​ថា​ជា​ប្រទេស​ដែលមាន​ចំនួន “ បណ្ឌិត​” ច្រើនជាងគេ​នៅលើ​ពិភពលោក បើ​ប្រៀបធៀប​នឹង​ចំនួន ​អត្រា​ប្រជាពលរដ្ឋ​។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ នៅ​ថ្ងៃទី ២១ ខែ វិច្ឆិកា ២០១៩ នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​ដ៏ ​ខ្ពង់ខ្ពស់​សម្ពោធ “​អគារ​ឥន្ទ្រ​ទេវី​” របស់​រាជបណ្ឌិត្យសភា​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការទទួលបាន​ងារ​ជា “ បណ្ឌិត​” តែ​គ្មាន​ចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ គឺជា​ក្តីបារម្ភ​ដ៏​ធំ​បំផុត​របស់​ប្រទេសជាតិ​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ​ក៏បាន​មា​នស​ប្រសាសន៍​ចំពោះ​អ្នក​ដែល​គ្មាន​សញ្ញាបត្រ​បណ្ឌិត តែ​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​ដើម្បី ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ពិតប្រាកដ​បន្ថែម គឺ​ត្រូវមាន​ការទទួលស្គាល់ និង​លើកទឹកចិត្ត​។​

​ដើម្បី​ពង្រឹងគុណភាព​កម្រិត “​បណ្ឌិត​” សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​រាជបណ្ឌិត្យសភា ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ នូវ​គុណភាព​បេក្ខជន​ដែល​ត្រូវ​បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។ ចំពោះ​អ្នក​ណែនាំ​និក្ខេបបទ​ត្រូវមាន​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មុននឹង​ក្លាយជា​អ្នក​ណែនាំ​ធ្វើ​និក្ខេប​ទ​ដល់​បក្ខជន​នីមួយៗ​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​រាជបណ្ឌិត្យសភា​ត្រូវតែ​ពង្រឹង និង​បង្កើន​សមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ហើយ​ត្រូវ​ពង្រឹងគុណភាព​នៃ​ការបោះឆ្នោត​ជាសំងាត់​ដើម្បី​ធានាថា បេក្ខជន​នីមួយៗ​ពិតជា​មានចំណេះដឹង និង​សមត្ថភាព​ច្បាស់លាស់ អាច​ជាប់​និង​ក្លាយជា “ បណ្ឌិត​” បាន​ពិតប្រាកដ​មែន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×