Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជញ្ជាំង​ចម្លែក​យក​ត្រី ២.០០០​ក្បាល មក​សាងសង់​នៅ​កណ្តាល​បឹង​ទឹកកក ទាក់ទាញ​អ្នកទេសចរ​នាំគ្នា​ផ្អើល​ទៅ​មើល​ភ្លូកទឹកភ្លូកដី​

spot_img

ភ្ញៀវទេសចរ​រាប់ពាន់នាក់ ព្រោះតែ​ងឿងឆ្ងល់​ទៅ​ទស្សនា​ជញ្ជាំង​ចម្លែក​ត្រូវបាន​សាងសង់​ពី​ត្រី​ចំនួន ២០០០​ក្បាល លើ​បឹង​ទឹកកក Chagan ខេត្ត Jilin ប្រទេស​ចិន​។​

​នៅពេល​ត្រជាក់​បំផុត​រៀងរាល់​ឆ្នាំ​ផ្ទៃ​បឹង Chagan ចាប់ផ្តើម​កក​នោះ វា​ជា​ខណៈពេល​ចាប់ផ្តើម​ពិធី​បុណ្យ​របស់​ប្រជា​នេសាទ​។ នៅ​អំឡុង​ពេល​នោះ ប្រជា​នេសាទ​, ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ភ្ញៀវទេសចរ​មកពី​គ្រប់​ទីកន្លែង បាន​មកជួបជុំ​គ្នា​នៅទីនេះ ដើម្បី​ប្រារព្ធ​បុណ្យ​ប្រពៃណី​។​


​នៅក្នុង​ពិធីបុណ្យ​ឆ្នាំនេះ គេ​បាន​សាងសង់​ជញ្ជាំង​ទទឹង ២​ម៉ែត្រ​, បណ្តោយ ១០​ម៉ែត្រ​, ធ្វើ​អំពី​ត្រី​ចំនួន ២.០០០​ក្បាល ដែល​សុទ្ធសឹង​ត្រូវបាន​ប្រជា​នេសាទ​ចាប់យក​ពី​ទឹក​បឹង​ដែល​ពុំ​ទាន់​ក​កក​។​

​ពិធី​បុណ្យ​ប្រពៃណី​នេះ មាន​តាំងពី​ជំនាន់​រាជវង្ស​លា​វ (916-1125) ។ តាម​នោះ​ប្រជា​នេសាទ​នឹង​ស្វាន​កាត់​ផ្ទាំង​ទឹកកក​ដ៏​ក្រាស​ខាងលើ ដើម្បី​ទម្លាក់​សំណាញ់​ចុះ​ទៅ​ក្នុង​ទឹក​ដើម្បី​ចាប់​យក​ត្រី​ស្រស់ៗ​ពី​ក្នុង​បឹង​។ ចំពោះ​ត្រី​ដែល​មាន​ទំហំ​ធំៗ​ត្រូវបាន​គេ​យកមក​ដាក់​ដេញថ្លៃ​សម្រាប់​រក​ថវិការ​ធ្វើ​សប្បុរសធម៌​។​

​ត្រី​ត្រូវបាន​គ​រលើ​គ្នា​កម្ពស់ ២​ម៉ែត្រ បណ្តោយ ១០​ម៉ែត្រ ហើយ​ផ្សាភ្ជាប់​ជាមួយគ្នា​ដោយ​ព្រិល​ទឹកកក​។​

​ជញ្ជាំង​ត្រី​ដ៏​ចម្លែក ពិតជា​ទាក់ភ្នែក​ភ្ញៀវទេសចរ​

​ជញ្ជាំង​ដែល​បាន​សាងសង់​លើ​ផ្ទៃ​បឹង​ដែល​កក​

​ត្រី​ត្រូវបាន​យក​មក​គរ​ដូច​ភ្នំ​

​ត្រី​ត្រូវបាន​ចាប់​ចេញ​ពី​បឹង Chagan

​ភ្ញៀវ​ទេសចរណ៍​កំពុង​សើច​ញញឹម ដែល​ខ្លួន​ទិញ​យក​បាន​ត្រី​

​ដើម្បី​ចាប់​យក​ត្រី​បាន​ប្រជា​នេសាទ​ត្រូវ​ស្វាន​កាត់​ផ្ទាំង​ទឹកកក​

​រួច​គេ​យក​សំណាញ់​ទម្លាក់​ចុះ​ដើម្បី​ចាប់​យក​ត្រី​ធំៗ​

​ត្រី​ធំៗ​ត្រូវបាន​ដាក់​ដេញថ្លៃ យកមក​ធ្វើ​សប្បុរសធម៌​

spot_img
×