Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ និង​ពង្រឹង​យន្តការ ត្រួតពិនិត្យ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ ឆ្លងកាត់​ព្រំដែន​គោគ អាកាស និង​កំពង់ផែ​សមុទ្រ នៃ​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ព្រះសីហនុ មេត្តាជួយ​ជំរុញ និង​ពង្រឹង​យន្តការ ​ត្រួតពិនិត្យ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ ឆ្លងកាត់​ព្រំដែន​គោគ អាកាស និង​កំពង់ផែ​សមុទ្រ នៃ​ខេត្ត​ព្រះសីហនុ​។​

​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​មជ្ឈមណ្ឌល សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ (Safe Mekong Coordination Centre) ដែលមាន​មន្ត្រី​សម្របសម្រួល​ប្រចាំការ​មកពី​បណ្តា​ប្រទេស​សមាជិក SMCC ទាំង​៦ ​រួមមាន​៖ កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ចូលជួប​សម្តែង​ការគួរសម ជាមួយ លោក គួច ចំរើន អភិបាល នៃ​គណៈ ​អភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាល បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ និង​បានលើកឡើង​អំពី​ការងារ ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច​របស់​ខេត្ត​ព្រះសីហនុ ជូន​ដល់​គណៈប្រតិភូ ដូចជា ស្ថានភាព​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ការអភិវឌ្ឍន៍​​បញ្ហា​ប្រឈម​ដោយសារ​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍ ការវិនិយោគ​វិស័យ​សំណង់ និង​ការរៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​(​ផ្លូវថ្នល់ …)​ការងារ​អនុវត្ត​សម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្របតាម​ស្មារតី នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

​លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ស្វាគមន៍​ប្រតិភូ ពី​ភូមិសាស្ត្រ និង​សក្តានុពល​របស់ ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់ឆ្នេរ មាន​ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ទឹក​ជ្រៅ ផ្លូវដែក និង​ផ្លូវគោក ដែល​រាជរដ្ឋាភិបាល ​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ។ ម្យ៉ាងទៀត​ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព សម្តេច​តេ​ជោ បាន​កៀងគរ អ្នកវិនិយោគ​មកកាន់​កម្ពុជា ពិសេស​មកកាន់​ខេត្ត​ព្រះសីហនុ ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន ។ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ មាន​វិនិយោគ​ជាង ២០០​ក្រុមហ៊ុន ស្រូបយក​កម្លាំង​ពលកម្ម​ជាង ៨​ម៉ឺន​នាក់ មាន​កាស៊ីណូ​ជាង​៧០ ​ស្រូបយក​កម្លាំង​ពលកម្ម​ជាង ៣​ម៉ឺន​នាក់ ។​

​លោក បាន​បន្តថា ខេត្ត​មានការ​រីកចម្រើន​លើ​អចលនទ្រព្យ មាន​សំណង់​អគារ​ខ្ពស់​ជាច្រើន ដែល​អាច​បញ្ជាក់ថា ជា​ខេត្ត
​រីកលូតលាស់​ផ្នែក​សំណង់ ទន្ទឹម​នោះ​វា​ក៏មាន​ផលប៉ះពាល់​មួយចំនួន ផ្នែក​សន្តិសុខ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពីមុន​ខេត្ត ​ព្រះសីហនុ ជា​ខេត្ត​ទេសចរណ៍ បច្ចុប្បន្ន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ធ្វើឱ្យមាន​ការខូចខាត​ផ្លូវថ្នល់​ជាច្រើន រាជរដ្ឋាភិបាល ​កម្ពុជា បាន​ទំលាក់​កញ្ចប់​ថវិកា​ក្នុងការ​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ដែល​បាន​បើកសម្ពោធ​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមកនេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ការដឹកជញ្ជូន និង​សោ​ភ​ណ័​ភាព ។ ដោយសារ​កំណើន នៃ​លំហូរ​ចូល​ប្រជាពលរដ្ឋ ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍ បាន​ជំរុញ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន ក៏ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​ខ្លះ ដែល​យើង​ត្រូវការ​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី និង​ចូលរួម​អនុវត្ត​ច្បាប់​កម្ពុជា ។ ចំពោះ​បញ្ហា​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ មានបញ្ហា​ប្រឈម​ខ្លះ ដោយសារតែ​ប្រជាពលរដ្ឋ​ចំណាកស្រុក និង​អ្នកវិនិយោគ ទេសចរណ៍ មក​ធ្វើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ និង​តាមការអូសទាញ​របស់​មិត្ត​ភ​ក្កិ​ធ្លាក់ខ្លួន​ក្នុងការ​ប្រព្រឹត្ត ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន ។ អាជ្ញាធរខេត្ត ក៏បាន​ធ្វើការ​អប់រំ ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​យុវជន​ដែល​ធ្វើ​ចំណាកស្រុក ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់ ការ​ចែកចាយ​គ្រឿងញៀន​កាន់​តែមាន​ប្រសិទ្ធិភាព​ថែមទៀត ។ ឯកឧត្តម​អភិ​បាក​ខេត្ត សូម​ការគាំទ្រ កិច្ចសហការ និង​ការផ្តល់​ពត៌មាន​ទាក់ទិន្ន​នឹង​ការចែករំលែក​ពត៌មាន ទៅវិញទៅមក ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាស៊ាន​រស់នៅ​ប្រកបដោយ​សុខដុម​រម​នីយកម្ម ក្នុង​តំបន់​អាស៊ាន ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង អ​.​ជ​.​ប​.​គ​.​ញ និង​ជា​ប្រធាន​គណ​:​ប្រតិភូ បាន​ដឹកនាំ​ប្រតិភូ អ​.​ជ​.​ប​.​គ​.​ញ ៦​ប្រទេស មាន​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម បាន​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​អនុញ្ញាតិ​ឱ្យ​ប្រតិភូ​ចូលជួប ឈ្វេងយល់ និង​ធ្វើ​កិច្ចការ​មួយចំនួន ហើយក៍​មិនមែន​លើក​ទី​១​ទេ ដែល​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន បានធ្វើ​ការងារ​កន្លង​មក ព្រមទាំង​បាន​វាយតម្លៃ នៃ​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក​ពត៌មាន និង​ការទប់ស្កាត់ ត្រួតពិនិត្យ ​គ្រឿងញៀន ដែល​កន្លងមក​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បានធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​យុវជន បង្កើត​សហគមន៍ ​ស្ថា​និតិ​សម្បទា​អ្នក​ញឿ​ន​គ្រឿងញៀន ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដោយ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​ច្បាប់ ពិសេស​ការពិនិត្យ ​ទឹកនោម​លើ​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ បុគ្គលិក​នៅតាម​ក្លឹប​កម្សាន្ត​នានា ។ ប្រតិភូ​មកកាន់​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង ​សម្របសម្រួល​សុវត្ថិភាព​តាម​ដង​ទ​ន្លឹ​មេគង្គ ដើម្បី​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​កា​រប​ង្ក្​​រាប​បទល្មើស​គ្រឿងញៀន ដែល​ផ្តួចផ្តើម​នៅ​ឆ្នាំ​២០១៣ មាន ៤​ប្រទេស ក្នុងនោះ​មាន​ប្រទេស​ថៃ ភូមា ឡាវ និង​ចិន ហើយ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​នៅ​ឆ្នាំ​២០១៥ ដោយ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ចំនួន​៧ និង​គោលដៅ​ត្រួតពិនិត្យ​ចំនួន​៤ សំដៅ​ទប់ស្កាត់​ការផលិត ការចែក​ចាយ ចេញពី​តំបន់ត្រីកោណមាស ជាប់​ព្រំដែន​ប្រទេស​ថៃ ឡាវ មី​យ៉ាន់​ម៉ា ដើម្បី​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន ពី​តំបន់ត្រីកោណមាស ចុះ​តាម​ដង​ទន្លេមេគង្គ និង​កាត់បន្ថយ​សារធាតុ​គីមី​ផ្សំ ក្នុង​តំបន់​អាស៊ាន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×