Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តី​អ៊ីស្រា​អ៊ែល រងកា​រចោ​ទ​ប្រកាន់ ពីបទ ពុករ​លួយ​ជា​ច្រើ​នករណី

spot_img

អគ្គព្រះរាជអាជ្ញារបស់ប្រ​ទេ​សអ៊ីស្រា​អ៊ែល បានធ្វើការចោទប្រកាន់​លោ​កនា​យក​រ​ដ្ឋមន្រ្តី Benjamin Netanyahu ពីបទសូក​ប៉ា​ន់ គេងបន្លំ និងរំលោភសេចក្តីទុក​ចិ​ត្តទា​ក់ទ​ង ទៅនឹង​ក​រណី​ចំនួន ៣។

លោក ត្រូវបានគេចោទប្រកាន់ថា​ ​បានទទួលយកកាដូពីអ្ន​ក​ជំនួញ​មាន​ៗជា​ច្រើ​ន និងបានធ្វើផ្តល់កា​រ​អនុ​គ្រោះ​ ដល់ដើម្បីបានទទួលការ​ផ្ស​ព្វផ្សា​យព័ត៌មាន​វិ​ជ្ជមានពី​លោ​ក។

ទោះយ៉ាងណា លោក B​enjamin Netanyahu បានចាត់ទុកការចោ​ទ​ប្រកា​ន់នោះ​ថាជា “ការប៉ុនប៉ងធ្វើរដ្ឋប្រ​ហា​រ”។

លោកបានបញ្ជាក់ថា ​លោក​នឹ​ងមិ​នធ្វើ​កា​រលា​លែងពី​តំណែ​ង​ឡើយ ហើយវាមិនមែនជារឿងស្រប​ច្បាប់​ឡើយ ​ក្នុ​ងកា​រធ្វើដូច្នេះ។

នៅក្នុងការ​ថ្លែង​តាមកញ្ច​ក់ទូ​រទ​ស្ស​ន៍ លោកលើកឡើងដូ​ច្នេះថា អាជ្ញាធរមិនស្វែងរ​កកា​រ​ពិតនោះ​ឡើយ​ ហើយពួកគេតែ​ង​តែស្វែងរ​កបញ្ហា​រប​ស់ខ្ញុំ។ លោកក៏បានស្នើឲ្យប្រទេ​ស​ធ្វើកា​រស៊ើ​បអង្កេត ទៅលើអ្នកស៊ើបអង្កេ​ត​លើរូ​បលោក៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×