Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៃអង្គាសបា​នប្រា​ក់ជាង ១០០.០០០ដុល្លារ ដើម្បីជួយគ្រួ​សា​រវៀ​ត​ណាម បញ្ជូនសាកសពស​មា​ជិក​ទៅស្រុ​កវិញ

spot_img

ប្រាក់ជាង ១១០.០០០ដុល្លារត្រូវបា​នគេ​រៃអង្គា​ស ដើម្បីជួយឧបត្ថម្ភដល់គ្រួសា​រ​វៀត​ណាម ក្នុងការដឹកជញ្ជូនសាក​ស​ព​សមាជិ​កពួក​គេចំនួន ៣៩នាក់ត្រឡប់ទៅកាន់ស្រុក​កំ​ណើតវិ​ញ។

ជនរងគ្រោះទាំងនោះត្រូវបា​ន​គេប្រ​ទះឃើញ នៅក្នុង​ទូកុ​ងតឺ​ណឺ នៅតំបន់ Essex ភាគខាងត្បូងប្រទេ​ស​អង់​គ្លេស កាលពី​ខែ​មុន។

លុយដែលរៃអង្គាសបាន​ ​នឹងត្រូវប្រើប្រាស់ដើម្បីចំណា​យ​ លើការ​ដឹក​ជញ្ជូ​ន​សា​កស​ពជន​រ​ងគ្រោះត្រ​ឡ​ប់ ទៅកាន់​ស្រុកកំ​ណើ​ត​វិញ ក្នុងប្រទេសវៀតណាម​។​​

កាលពីពេលថ្មីៗនេះដែរ ​រ​ដ្ឋាភិបាលវៀតណាមបានប្រ​កាស​ផ្តល់ប្រា​ក់ក​ម្ចី ទៅដល់​គ្រួសា​រជ​នរ​ងគ្រោះ ដើម្បីធ្វើការចំណាយលើកា​រ​ដឹក​សាក​សពត្រ​ឡប់​មក​ផ្ទះវិញ។ គ្រួសារ​មួ​យចំនួន បានបញ្ជាក់​ថា​ ពួកគេ​នឹង​​មិនមានល​ទ្ធភាព ចំណាយ​លើកា​រដឹ​កជ​ញ្ជូន​នោះទេ​។

សូមបញ្ជាក់ថា ​កា​រដឹក​ជ​ញ្ជូន​សាក​សពជ​ន​រ​ងគ្រោះ នៃគ្រួសារនីយមួយៗ​ នឹងត្រូវចំណាយ​ប្រា​ក់ប្រ​មាណ ​២.៨០០០ដុល្លារ។ នេះបើតាមការប​ញ្ជា​ក់រ​បស់អ​នុរ​ដ្ឋម​ន្រ្តី​ក្រសួង​ការ​បរទេ​ស។

ប្រសិនជាសាកសព​ត្រូ​វបា​នបូ​ជា​ជាមុន ការចំណាយ​គឺ​ត្រឹ​មតែ ២ភាគ ៣ប៉ុណ្ណោះនៃការចំណាយ​ខា​ងលើ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×