Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណា​មប្រ​ឈមនឹងការ​ខ្វះ​សា​ច់ជ្រូក ដោយសារជំងឺគ្រុនផ្តា​សា​យជ្រូ​ក

spot_img

ប្រទេសវៀតណាម ប្រហែលជា​មិ​នអា​ចបំ​ពេញ​តម្រូវ​ការសា​ច់​ជ្រូកចំនួន ២០០.០០០តោនបានទេ សម្រាប់ត្រីមាសទី ៤​ក្នុ​ងឆ្នាំនេះ​ ដោយសារតែជំងឺគ្រុ​ន​ផ្តាសា​យជ្រូ​ក។ នេះបើតាមការបញ្ជា​ក់​រប​ស់ក្រ​សួង​កសិកម្ម និងអភិវឌ្ឍន៍ជ​ន​បទរ​បស់​ប្រ​ទេ​សនេះ។

ចាប់តាំងពីពាក់កណ្តា​ល​ខែវិ​ច្ឆិកាមក ក្រសួងកសិក្មម្មបាន​ដឹក​នាំឲ្យមា​នកា​រ​សម្លា​ប់ជ្រូក​ជិត ៥,៩លានក្បាល ដែលអាចផលិ​តសា​ច់ជ្រូ​កបាន ៣៣៧.០០០តោន ដែលចំនួននេះស្មើនឹង​ ​៨,៨ភាគរយនៃចំនួនជ្រូ​ក​ទូទាំ​ងប្រ​ទេស​។

បើតាមសេចក្តីរាយការ​ណ៍​បានឲ្យ​ដឹងថា តម្លៃជ្រូករស់ក្នុងប្រទេ​ស​វៀតណា​ម បានហក់ឡើងពី ២​,៦ ទៅ ២,៩ដុល្លារក្នុងមួយគីឡូក្រា​ម​ និងមានត​ម្លៃ​ចន្លោះ​ពី ៣,៣ដុល្លាទៅ ៣,៥ដុល្លារក្នុងមួយគីឡូក្នុ​ង​តំបន់​មួយចំ​នួ​ន។

នៅក្នុងកិច្ចប្រជុំស្តីអំ​ពី​ស្ថេរភា​ពត​ម្លៃ និងការកើនឡើងត​ម្លៃ​សាច់​ជ្រូកនៅ​ថ្ងៃ​ចន្ទកន្លងទៅនេះ អនុនាយករដ្ឋមន្រ្តី លោ​ក​ Vuo​ng ​Dinh Hue បានជំរុញ​ឲ្យ​ភាគីពា​ក់ព័​ន្ធទាំងអស់ឲ្យធ្វើការគណ​នា​ឲ្យច្បា​ស់លាស់ ពីការផ្គត់ផ្គង​មិន​គ្រប់ត​ម្រូវកា​រ​ ដើម្បីពិចារណាក្នុងការនាំ​ចូ​លសាច់ជ្រូក ដើម្បីឲ្យសមតាមតម្រូ​វ​ការ​ក្នុ​ងស្រុក និងគ្រប់គ្រងការឡើង​ថ្លៃ​នៃសាច់​ជ្រូក​ និង​អតិផរណា៕

អត្ថបទប្រែស​ម្រួ​លដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×