Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី៖ ចៅសង្កា​ត់​មិន មែនព្រះនារាយណ៍មានដៃ១០០ទេ​ តែត្រូវ​ចេះវិ​ធីសាស្ត្រ ក្នុងការបែងចែ​ក​ការងារ ទៅឲ្យសហការីធ្វើនិងទទួ​ល​ខុសត្រូ​វ

spot_img

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធា​នី​ភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា ចៅសង្កាត់មិនមែន​ជា​ព្រះនារាយណ៍ដៃ១០០នោះទេ តែត្រូវចេះវិធីសាស្ត្រ​ក្នុ​ងការ​បែ​ងចែកការងារ ទៅឲ្យសហការីធ្វើ​ និងទទួល​ខុសត្រូ​វ ព្រោះការងារនៅមូ​ល​ដ្ឋាន​មាន​ច្រើន មិនមែ​នពូ​កែតែម្នា​ក់ឯង ធ្វើបានជោគជ័​យ​នោះទេ​។

ការលើកឡើងបែបនេះ​ របស់លោក​ឃួង ស្រេង បានធ្វើឡើង​ក្នុ​ងបើក​មហា​សន្និបា​តអា​ណ​ត្តិទី៣ សមាគមក្រុមប្រឹក្សាខណ្ឌ​ ស​ង្កាត់ នៅរាជធានី​ភ្នំ​ពេញ កាលពីព្រឹកថ្ងៃ​ទី​២២ វិច្ឆិកា នៅសាលារាជធានីភ្នំ​ពេ​ញ។​

លោកអភិបាលនៃគណៈអភិបាល​រាជ​ធានីភ្នំពេញ បានលើកឡើ​ងថា អាជ្ញាធរថ្នាក់ស​ង្កា​ត់ ខណ្ឌ គឺសុទ្ធតែជាប្រតិប​ត្តិ​ករ និងជាអ្នករស់នៅ​ជិ​តដិតនៅមូ​លដ្ឋា​ន ជាមួយប្រជាព​លរដ្ឋ និងជាអ្នកផ្ត​ល់សេវាឲ្យប្រជាពលរដ្ឋ បានទា​ន់​ពេលវេលា ខណៈដែលតម្រូវការរបស់​ប្រ​ជាពលរដ្ឋ នៅរាជធា​នី​ភ្នំពេ​ញ ខ្ពស់ទៅតាមកា​រ​រីក​ចម្រើនផ្នែកសេ​ដ្ឋ​កិច្ច និងជីវភាព​រ​ស់នៅ​ប្រចាំថ្ងៃ ខុសពីប្រជាព​ល​រដ្ឋនៅ​តាម​ខេត្ត។ ជាមួយ​គ្នានេះ ប្រជាពល​រ​ដ្ឋក៏រង់ចាំផ្ត​ល់ពិន្ទុ វាយតម្លៃទៅលើការដឹក​នាំអ​នុវត្ត​កា​រងារ ថ្នាក់មូលដ្ឋា​ន​នេះដែ​រ។ ដូច្នេះអាជ្ញាធរស​ង្កា​ត់ ត្រូវបង្កើនចំណេះ​ដឹ​ងលើស​ម​ត្ថភាព ដឹកនាំ​និង​ចេះ​សិល្បៈនៃការដឹកនាំ​ធ្វើ​ឲ្យសម្រេចបានជោ​គជ័យ ទាំងការអ​ភិវ​ឌ្ឍន៍មូលដ្ឋា​ន និ​ងបម្រើសេវាសាធារណៈ​ជូ​នប្រជា​ពល​រដ្ឋ។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានក្រើនរំលឹកជាថ្មី​ទៀ​ត ពាក់ព័ន្ធនឹងការ​រៀ​បចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​តា​មដ​ងផ្លូវ​សំខាន់ៗ​ទាំង​១១ខ្សែ ក្នុងក្រុង សុំឲ្យអាជ្ញាធរស​ង្កា​ត់ ខណ្ឌ បន្តយកចិត្តទុ​ក​ដាក់ រៀបចំដោយកំ​ណ​ត់ថា​ការ​រៀបចំ សណ្តាប់​ធ្នាប់តា​មដ​ងផ្លូវ មិនមែ​នជាឱនភាព តែជាឧ​ត្តម​ភាពសម្រាប់ទ​ទួល​បានប្រ​ជា​ប្រិយភាពសម្រាប់ការបោះឆ្នោត ក្នុងគោលដៅរំដោះ​ចិ​ញ្ចើម​ផ្លូវ ពីការ​រំលោ​ភបំ​ពាន និងធ្វើឲ្យទីក្រុងមានស​ណ្តា​ប់ធ្នាប់​ល្អ។​

គួរបញ្ជាក់ថា មហាស​ន្និបា​តនេះ មាន​គោល​បំណ​ងលើកកម្ពស់ឋានៈ និងការអភិវឌ្ឍន៍សមត្ថ​ភាព ដល់ក្រុម​ប្រឹ​ក្សាខ​ណ្ឌសង្កាត់ រាជធានីភ្នំពេញ ការពា​រផ​លប្រយោជន៍ និងគុណប្រយោជន៍ស្រ​ប​ច្បាប់ របស់សមាជិក​ស​មាគម កសាងភាពជាដៃ​គូ​ជាមួ​យ​ក្រសួងស្ថា​ប័នពាក់ព័ន្ធ ដើម្បីអ​ភិវឌ្ឍន៍មូល​ដ្ឋាន​ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និងជាឱកាសវាយតម្លៃលទ្ធផលការ​ងា​ររយៈ​ពេល​៥​ឆ្នាំ កន្លងម​ក​របស់ស​មាគ​មក្រុមប្រឹ​ក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ រួមទាំងការបោះឆ្នោ​ត​ជ្រើសរើ​ស​ប្រធាន អនុប្រ​ធាន និងសមាជិកក្រុមប្រឹក្សា​រ​បស់ស​មា​គម រួមទាំងការ​កែ​សម្រួលលក្ខ​ន្តិកៈ និងបទ​ប​ញ្ជាផ្ទៃ​ក្នុង របស់សមាគម​ផ​ងដែ​រ៕ដោយ៖កូឡាប

spot_img
×