Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួពេទ្យហួសចិត្ត! គ្រាឮសម្តីបុរស​​អាយុ​៤០​ឆ្នាំ នាំ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​មាន​ផ្ទៃ​ពោះ​មក​មន្ទីរពេទ្យ ដោយ​អះ​អាង​ថា​នាង​ជា​ប្រពន្ធ​មាន​អាយុ​២០​ឆ្នាំ​ទៅ​ហើយ!

spot_img

​ក្មេងស្រី​អាយុ ១២ ឆ្នាំ ម្នាក់ ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ (Xuzhou City Central Hospital) ស្ថិតក្នុង​ខេត្ត Jiangsu (​ចិន​) រួមជាមួយ «​ប្តី​» អាយុ ៤០ ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត ដែល​បាន​អះអាងថា ម្តាយក្មេក​របស់​នាង ។ ក្មេងស្រី​នោះ​មាន​ផ្ទៃពោះ ៣ ខែ ហើយ​ពួកគេ​ចង់​ឲ្យ​នាង​ទទួល​ការត្រួតពិនិត្យ​សុខភាព​តាម​ធម្មតា ។ វេជ្ជបណ្ឌិត​ពិតជា​មាន​ការ​ស្លុតរន្ធត់​ជាខ្លាំង បន្ទាប់ពី​បុរស​ម្នាក់​នោះបាន​ទ​ទួ​ច​ថា ក្មេងស្រី​វ័យក្មេង​នេះ មាន​អាយុ ២០ ឆ្នាំ ទៅហើយៗ នាង​ជា​ប្រពន្ធ​របស់គាត់​ថែមទៀត​! ។​

​ទោះបី​បុរស​នេះ​ព្យាយាម​ខ្លាំង​យ៉ាងណា ដើម្បី​បញ្ចុះបញ្ចូល​ក្រុមគ្រូពេទ្យ​ថា ក្មេងស្រី​នេះ​មាន​អាយុ ២០ ឆ្នាំ ក៏ដោយ ក៏​វេជ្ជបណ្ឌិត និង​បុគ្គលិក ជឿថា ក្មេងស្រី​នេះ​មាន​វ័យក្មេង​ខ្លាំងណាស់ ។​

​បុគ្គលិក​ម្នាក់​និយាយថា​៖ «​វា​ច្បាស់​ណាស់​ថា នាង​គ្រាន់តែ​ជា​កូនក្មេង​ម្នាក់ ហើយ​ប្រាកដ​ណាស់ មិនមែន​មាន​អាយុ​ដល់​ថ្នាក់ ២០ ឆ្នាំ ដូច​ការលើកឡើង​រប​ស់បុរ​សរូប​នេះឡើយ​» ។​

​ការសង្ស័យ​របស់​ពួកគេ ក៏ត្រូវ​បាន​គេ​និយាយថា បាន​បង្ក​ឲ្យ​បុរស​ជា​ប្តី​រូបនោះ​ផ្ទុះ​កំហឹង ដោយ​និយាយថា​៖ «​ខ្ញុំ​យក​នាង​មក​ទីនេះ ដើម្បី​ឲ្យ​អស់លោក​ត្រួតពិនិត្យ​សុខភាព​នាង -​ហេតុនេះ អស់លោក​រាល់គ្នា​ត្រូវតែ​ធ្វើតាម​ភារៈកិច្ច​របស់​អស់លោក​ក្នុងនាម​ជា​គ្រូពេទ្យ ហើយ​ឈប់​បាន​ឈប់​ទៅ រឿង​សួរនាំ​ដេញដោល​ច្រើន​» ។​

​ប៉ូលីស​បាន​បញ្ចេញ​ថា ក្មេងស្រី​នោះ​អត់​មាន​អត្តសញ្ញាណ​សញ្ជាតិ​ចិន ID នោះទេ ហេតុនេះ ពួកគេ​ជឿថា ក្មេងស្រី​នេះ​អាចជា​ជនបរទេស​មកពី​អាស៊ីអាគ្នេយ៍ ប៉ុន្តែ ប្រភព​ពិត​របស់​នាង​នៅតែ​ពុំ​ច្បាស់ ។

​ទោះយ៉ាងណា បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ប៉ូលីស​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ ៕​ ចន្ទី

————–
អានបន្ត៖ រូប១សន្លឹកបង្ហាញក្មេងប្រុសស៊ីរី «អ្នក​ខាត់​ស្បែក​ជើង» សម្លឹង​គេ​ហាត់​ប្រាណ ធ្វើ​ឲ្យ​មហាជន​ពេញ​ផ្ទៃ​ប្រទេស​ស្រណោះ​ខ្លាំង ចុង​ក្រោយ…

​កន្លែង​ហាត់ប្រាណ​មួយ​ក្នុងប្រទេស​តួ​ក​គី ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​តែម្តង ពី​មហាជន​ទូទាំងប្រទេស ជាមួយ​ការផ្តល់​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី អាយុ ១២ ឆ្នាំ ម្នាក់ បាន​ក្លាយជា​សមាជិក​ឥត​គិតលុយ​ពេញ​មួយជីវិត បន្ទាប់ពី​រូបភាព​មួយ​សន្លឹក​របស់​ក្មេងប្រុស​នេះ ដែល​កំពុង​សម្លឹង​តាម​បង្អួច​របស់ខ្លួន បាន​រីក​រាលដាល​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​ក្មេងប្រុស Muhammet Halit ត្រូវ​បានឃើញ​ពាក់​ស្បែកជើងសង្រែក និង​យូរ​សម្ភារៈ​ខាត់​ស្បែកជើង កំពុង​សម្លឹង​ទៅកាន់​ឧបករណ៍​ហាត់ប្រាណ​ខាងក្នុង នៃ​គ្រឹះស្ថាន​ហាត់ប្រាណ (gym) មួយកន្លែង​ស្ថិត​ខេត្ត​ភាគ​អាគ្នេយ៍ Adiyaman ក្នុង​រូបភាព​មួយ​ដែល​បាន​បង្ក​ភាព​រំជើបរំជួល​ពេញ​ផ្ទៃ​ប្រទេស​តួ​ក​គី ។​

​ម្ចាស់​កន្លែង​ហាត់ប្រាណ​នោះ បានឃើញ​រូបភាព​នេះ និង​ផ្តល់​ឲ្យ​ក្មេងប្រុស Muhammet ដែល​ប្រក​បរបរ​ខាត​ស្បែកជើង អាចមាន​សិទ្ធិ​ចេញចូល​គ្រប់ពេល ដើម្បី​ប្រើប្រាស់​ឧបករណ៍​ហាត់ប្រាណ​ទាំងនោះ ។​

Muhammet បាន​រត់គេច​ពី​សង្គ្រាមស៊ីវិល​ដ៏​ឃោរឃៅ​នៅក្នុង​ប្រទេស​ស៊ី​រី និង​ត្រូវបាន​ថតរូប​ភាពជា​មួយ​ម្ចាស់​កន្លែង​ហាត់ប្រាណ Engin Doğan ។​

​ម្ចាស់​រូបនេះ​បាន​ប្រាប់ Hurriyet News ថា​៖ «​ក្មេងប្រុស​ម្នាក់នេះ ដែល​សម្លឹងមើល​តាម​បង្អួត​កន្លែង​ហាត់ប្រាណ​របស់ខ្ញុំ បាន​កំពុង​ពាក់​ស្បែកជើង​សម្រែក នៅ​កណ្តាល​អាកាសធាតុ​ដ៏​ត្រជាក់ និង​យូរ​កាបូប​របស់គាត់​» ។​

«​គោលបំណង​របស់​យើង គឺ​ត្រូវ​ស្វែងរក​គាត់ និង​ផ្តល់​ឲ្យ​គាត់​បាន​ក្លាយជា​សមាជិក​ពេញ​មួយជីវិត​នៅទីនេះ ។ ហើយ ពួកយើង​បានធ្វើ​រឿងនេះ​រួចហើយ ។ គាត់​ឥឡូវនេះ គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ច្រើន​នាក់​របស់​យើង​» ៕ ចន្ទី

—————
អានបន្ត៖ មិនដែល! មានផ្ទៃពោះ៦ខែហើយ តែ​បង្ហាញ​ទំហំ​ផ្ទៃ​ពោះ​វិញកប់ រាបស្មើ​ក្រមុំ​សុំ​ខ្មាស

​នៅពេល​មាន​ផ្ទៃពោះ នោះ​រឿង​ដំបូង​ដែល​ស្ត្រី​កត់សម្គាល់ គឺថា​សម្លៀកបំពាក់​ខុសធម្មតា​របស់​នាង​បានចាប់ផ្តើម​តូចចង្អៀត​ទៅៗ ពោលគឺ​សម្លៀក​ទាំងឡាយណា​ដែល​បាន​ប្រើ​រាប់​ឆ្នាំ គឺ​លែង​សមល្មម​ទៀតហើយ ។​

​ទោះយ៉ាងណា ស្ត្រី​ម្នាក់​ឈ្មោះ Reanna Stephens អាយុ ១៨ ឆ្នាំ បាន​អះអាងថា នាង​មាន​ផ្ទៃពោះ ៦ ខែ ហើយ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​នៅតែ​សង្ស័យថា នាង​ពិត​ជាមាន​ផ្ទៃពោះ ។ នាង​បាន​ផុស​រូប​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ដោយ​អះ​អា​ថា រូបថត​ទាំងនោះ​ត្រូវបាន​ថត នៅពេល​នាង​មាន​ផ្ទៃពោះ ៦ ខែ ហើយ​វា​ធ្វើ​ឲ្យ​គ្រប់គ្នា​ពិភាក្សា​វែកញែក​យ៉ាង​ផុសផុល ។ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មិនអាច​ជឿថា ពោះ​«​សំប៉ែត​»​របស់​នាង​ពិត​ជាមាន​ទារក​នោះឡើយ ។ អ្នក​រិះគន់​ជាច្រើន​បាន​អះអាងថា ការថែរក្សា​រូបរាង​តូច​បែបនេះ អាច​នឹង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​នាង ។​

​ទោះយ៉ាងណា Reanna នៅតែ​បញ្ជាក់ថា នាង​ពិតជា​មានគភ៌ ហើយ​ថា នាង និង​ទារក​របស់​នាង កំពុងមាន​សុខភាព​ល្អ ។ នាង​បាន​ប្រៀបធៀប​ការរីក​ធំ​ទៅលើ​ទារក​របស់​នាង ចំពោះ​មនុស្ស​ផ្សេងៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ថា វា​មិនមែន​ធំ​ដូច​ពោះ​អ្នកដទៃ​ទេ ។​

​នាង​និយាយថា​៖ «​ខ្ញុំ​ស្រលាញ់​ការរីក​តិចៗ​របស់ខ្ញុំ វា​មិនធំ ប៉ុន្តែ ខ្ញុំ​គិតថា វា​ល្អឥតខ្ចោះ​ទៅតាម​របៀប​ផ្ទាល់​របស់​វា ហើយ​វា​ជា​ខ្លួន​របស់ខ្ញុំ និង​វា​មិនមែនជា​ខ្លួន​របស់​អ្នកណា​ទេ​» ។ «​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា ខ្ញុំ​មិនគួរ​កំពុង​មានគភ៌​ទេ ប្រសិនបើ​ខ្ញុំ​ពុំ​អាច​បញ្ចុក​ខ្លួនឯង​ផង ប៉ុន្តែ មនុស្ស​មិនដឹង​អំពី​របប​អាហារ និង​របៀបរបប​រស់​នៅ​របស់ខ្ញុំ​» ។​

Reanna បន្តថា​៖ «​ខ្ញុំ​បាន​ធ្វើ​សិ​ល្បះ​ប្រយុទ្ធ​ចម្រុះ​អស់​រយៈពេល ៦ ឆ្នាំ ក្នុងនោះ​រួមមាន​៖ ប្រដាល់សកល​, ប្រដាល់សេរី​, Jujitsu និង​ការហ្វឹកហាត់​ទម្ងន់ អម​ជាមួយ​យូ​ហ្គា និង Cardio» ។​

«​ឥឡូវ ខ្ញុំ​គ្រាន់តែ​ធ្វើ​យូ​ហ្គា និង Cardio, ប៉ុន្តែ នេះ​ជា​ផ្នែក​នៃ​ហេតុផល​សម្រាប់​រូបរាង​របស់ខ្ញុំ​តូច​ស្តើង​» ។​

«​ជា​សំណាងល្អ ខ្ញុំ​មានការ​គាំទ្រ​ពី​គ្រួសារ​របស់ខ្ញុំ ព្រោះ​ម្តាយ​របស់ខ្ញុំ ក៏​ស្ថិតក្នុង​ស្ថាន​ភាពស្រដៀងគ្នា​នេះដែរ នៅពេល​គាត់​មានគភ៌ ។ គាត់​ជា​អត្ត​ព​លិ​ក​ម្នាក់ ហើយ​គាត់​មិនបាន​ស្តែងឡើង​ធំ​រហូតដល់​មានគភ៌​អាយុ ៧ ខែ ។ ទោះយ៉ាងណា ខ្ញុំ​មាន​រាង​តូច​ជាង​គាត់​ច្រើន​» ៕ ចន្ទី

spot_img
×