Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចង​ចាំនូ​វការ​ប្តេជ្ញា​ចិត្ត ដោយស្មោះចំពោះជាតិ​

spot_img

ភ្នំពេញ៖ លោកម៊ុត ចន្ថា ជាមន្រ្តីរបស់លោកកឹម ​សុ​ខា បានសរសេរសារលើហ្វេ​ស​ប៊ុក​ នៅថ្ងៃទី​២២ ខែវិច្ឆិកានេះថា នៅពេលខ្ញុំបានចាប់ផ្តើ​ម​ចូល​រួមជីវភាពនយោបា​យ ជាមួយលោកប្រធាន​ ​កឹម ​សុខា ខ្ញុំបានចាំយ៉ាងច្បាស់​នូ​វពា​ក្យសំដី ដែលជាការប្តេជ្ញាចិត្ត​ដោ​យស្មោះ​ត្រ​ង់ របស់លោកចំពោះជា​តិ​មាតុភូ​មិ។

លោកបានលើកឡើ​ងថាៈ “ខ្ញុំនឹងមិនធ្វើអ្វីបង្ក​ឲ្យ​មាន​ច​លាចល និងភាពវឹកវរ​ដ​ល់​ជាតិ​រប​ស់ខ្ញុំ ដែល​ខ្លួ​នខ្ញុំ រស់នៅក្រោមដំបូលដែរ​នោះ​ទេ។​ ខ្ញុំមិនដែ​ល​នឹក​ចង់ ឬពុំដែលមានបំ​ណ​ងចា​កចេ​ញ ពីប្រទេសកំណើតរប​ស់​ខ្ញុំម្តង​ណាឡើ​យ ព្រោះខ្ញុំបានជ្រើសរើ​ស​យកប្រ​ទេស​របស់ខ្ញុំ ជាដំបូលតែមួយ​ដែ​លខ្ញុំត្រូ​វរ​ស់នៅ និងជាមូលដ្ឋាននៃជីវភា​ព​នយោ​បាយ​រប​ស់ខ្ញុំ”។

លោកបានបញ្ជាក់ថា “ខ្ញុំពិ​តជា​រំភើបបំ​ផុត នៅពេលខ្ញុំបានស្តា​ប់​ឮនូវពាក្យប្តេជ្ញាចិត្តរ​ប​ស់លោកចំពោះ​ជា​តិមា​តុភូមិ។ ខណៈដែលខ្ញុំប​ន្ត​ដំណើ​រលើផ្លូ​វនយោ​បាយ​ជាមួយលោក ខ្ញុំយល់កាន់តែ​ច្បា​ស់អំ​ពីការប្តេជ្ញាចិត្តដោយ​ស្មោះ​ត្រង់​រប​ស់លោកចំ​ពោះជា​តិ និងប្រជាពល​រ​ដ្ឋ ពុំមានអ្វីផ្លាស់ប្តូ​រ​ឡើយ ព្រោះលោកបានកំណ​ត់​និង​ដាក់​ចេញនូវគោលកា​រ​ណ៍ ជាក់លាក់របស់លោ​ក គឺ “អហិង្សា សន្តិវិធី​ ​មិនគុំ​កួន​ស​ងសឹក មិនយកខ្មែរណាមួ​យ​ជាស​ត្រូវ​ មិនរើសអើងជា​តិ​សា​សន៍ ហើយនិងមិនបង្កឲ្យ​អ្ន​កដ​ទៃ​ឈឺចា​ប់”។

លោកបន្តថា “អ្វីដែលធ្វើឲ្យខ្ញុំ​កោតស​រ​សើ​​រ​បំ​​ផុតនោះ គឺលោកមិនបានចាកចេញ​ពី​មាតុប្រ​ទេស​កំណើ​ត បើទោះបីលោកយ​ល់​និង​ដឹងថា មានព្យុះសង្ឃ​រា​អាចនឹ​ងត្រូវ​បោក​បក់ មកលើរូបលោកយ៉ាងណាក៏​ដោ​យ។​ លោកប្រាថ្នាចង់ឃើញ​ពល​រដ្ឋ​ខ្មែរ​រស់នៅដោយជីវភាពស​ម​រម្យ​ និងថ្លៃថ្នូរ និងមានសិទ្ធិសេរី​ភា​ពពេ​ញលេញ​។ ក្នុងន័យនេះស្មារ​តី​នៃកា​រផ្សះ​ផ្សាជាតិ​ពិត គឺជាផ្លូវដ៏ត្រឹមត្រូ​វ​បំផុត៕ដោយ៖កូឡាប

spot_img
×