Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំណ​ត់មុខសញ្ញាជនស​ង្ស័យ ជាឃាតករសម្លាប់​នា​រីរ​ងគ្រោះ​ហើយ គឺ ជនសង្ស័យជាសង្សារនា​រី​រង​គ្រោះ ព្រោះខឹងគ្រួសារ​​ខា​​​ងស្រី​​មិន​ឲ្យរៀ​ប​ការ​

spot_img

ខេត្តស្វាយរៀងៈ នៅទីបំផុតករណីអារកសម្លា​ប់ក​ម្មារិនី​រោងចក្រអំពូលភ្លើងម្នា​ក់ យ៉ាងព្រៃ​ផ្សៃ កាលពីព្រឹកមិ​ញ​នេះ ប​ង្កជាកា​រភ្ញាក់ផ្អើលយ៉ាងខ្លាំង​ពី​មហា​ជន។ បន្ទាប់ពីស្រាវជ្រាវយ៉ា​ង​យកចិ​ត្តទុក​ដាក់រួ​ច​មក សមត្ថកិច្ច​ បានកំណត់មុខស​ញ្ញា​ជ​នស​ង្ស័យ ជាឃាតករសម្លាប់​នា​រីរង​គ្រោះហើយ​ គឺ ជនសង្ស័យជាសង្សារ​នា​រីរ​ងគ្រោះ​។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនៅថ្ងៃទី​២​២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង៦និង៣២​នា​ទីព្រឹក នៅក្នុងរោងចក្រ​ ​ធីវ៉ាយ​ ស្ថិតក្នុងតំបន់សេដ្ឋ​កិ​ច្ចពិសេ​សស្វាយ​រៀង​ហ្គីហ្គារី​សស៍ ក្នុងភូមិដើមពោធិ៍​ ​ឃុំកណ្ដៀ​ងរា​យ ស្រុកស្វាយទាប​ ​ខេត្តស្វា​យ​រៀង។ ករណីឃាតកម្ម​នេះ​ បង្កឡើងដោយជនសង្ស័យ​ឈ្មោះ​ ​នាង ក្រឹម ភេទអាយុ ២៥ឆ្នាំ ត្រូវជាស​ង្សា​របស់​នារីរ​ងគ្រោះ​ឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ​ ​ឃុំឈើទា​ល​ ស្រុកស្វាយជ្រុំ​ ​ខេត្តស្វា​យរៀ​ង។ សមត្ថកិច្ចបានឲ្យដឹ​ង​ទៀ​តថា មូលហេតុដែលជនស​ង្ស័​យស​ម្លាប់នា​រីរង​គ្រោះជា​សង្សា​រ ព្រោះ គ្រួសារ​ខា​ងស្រី​មិន​ឲ្យរៀ​បការ។ ក្រោយពីធ្វើសកម្ម​ភា​ពរួច ជនសង្ស័យបាន​រ​ត់គេ​ចខ្លួ​នបា​ត់តែ​ម្តង។

គួររំលឹកថា នៅព្រលឹមថ្ងៃទី​២​២ ខែវិច្ឆិកានេះ មានករណីកម្មការិនី​ម្នា​ក់ បម្រើការនៅរោ​ង​ចក្រ​ផ​លិ​ត​​អំពូល ត្រូវឃាតករអា​ក​សម្លាប់​យ៉ាងព្រៃ​ផ្សៃ​។ កម្មការិនីរងគ្រោះ បម្រើការនៅរោងចក្រ​ផ​លិត​អំពូ​លភ្លើ​ងលំអគ្រ​ប់ប្រ​​ភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក ស្ថិតនៅស្រុកស្វាយជ្រំ ​ខេត្តស្វាយរៀ​ង​។ ទោះជាយ៉ាង​ណា​ សមត្ថកិច្ចនឹងបន្តស្រាវ​ជ្រា​វចា​ប់ឃាត​ក​រ មកផ្តន្ទាទោសឲ្យ​ខា​ង​តែ​បាន៕ ដោយ៖វ៉ៃកូ

spot_img
×