Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណែទម្រង់​គុណភាព​មន្ត្រីនគរបាល ត្រូវ​អនុវត្ត​របៀប​៣​ផ្នែក​

spot_img

កណ្តាល​៖ សម្តេច ក្រឡា​ហោម ស ខេង បានបញ្ជាក់​ថា ដើម្បី​ធ្វើ​កំណែទម្រង់​គុណភាព​មន្ត្រីនគរបាល ត្រូវ​អនុវត្ត​របៀប​៣​ផ្នែក​គឺ ធ្វើកំណែទម្រង់​គោលការណ៍​គ្រប់គ្រង កំណែទម្រង់​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច និង កំណែទម្រង់​ការបណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​ទាំង​៣​នេះ​វា​សារសំខាន់​ខ្លាំងណាស់ ដើម្បី​អង្គភាព​ទាំងអស់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ការបំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​។​

ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា គ្រប់​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់​ដែល​បាន​ផ្លាស់ប្តូរ តួនាទី​របស់​ខ្លួន​ជា​ទៅ​ជា​មន្ត្រី​នគរបាល តម្រូវ​ទៅ​រៀន​បន្ថែម​នៅ​សាល​នគរបាល​កម្ពុជា​ឲ្យបាន​គ្រប់ៗ​គ្នា ទើប​អនុញ្ញាតឲ្យ​ចូល​បម្រើកា​រ​ជា​មន្ត្រី​នគរបាល​កម្ពុជា​។​

​បើ​តាម​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម “​ម​ន្រី្ត​ស៊ីវិល​ដែល​ចង់​ធ្វើ​នគរបាល​ផ្ទេរ​មក យើង​បាន​ស្វាគមន៍ តែ​ចំណារ​របស់ខ្ញុំ គឺ​មិន​ដែល​ភ្លេច​ទេ ទទួលយក​ស្វាគមន៍ ប៉ុន្តែ​លក្ខខណ្ឌ ចាំបាច់​បំផុត មុននឹង​ចូល​ធ្វើការ​ត្រូវ​រៀន​សិន ទៅ​រៀន​នគរបាល​សិន ព្រោះ​បើ​ស៊ីវិល អត់​មក​រៀន​នគរបាល​ធ្វើ​ម៉េច​កើត មក​ធ្វើ​នគរបាល​ម៉េច​នឹង​កើត​? ការ​ដែល​ឲ្យ​មន្ត្រី​ស៊ីវិល​ទៅ​រៀន​បន្ថែម​ដូចនេះ គឺជា​រឿង​ត្រឹមត្រូវ​ដែល​មន្ត្រី ដែល​ចង់​ធ្វើការ​អ្វី​ត្រូវ​ចេះ​ជំនាញ​នោះ​។ មន្ត្រី​ទាំងអស់​មិនមែន​មក​យក​តែ​ស័ក្តិ​នោះទេ ជា​រឿង​ត្រឹមត្រូវ​ឲ្យមាន​ស្តង់ដារ ព្រោះថា បើ​ប៉ូលីស គេ​ចេះ​ប៉ូលីស គេ​មាន​សមត្ថភាព ធ្វើការ​ប៉ូលីស​។ តួ​យ៉ាង​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​បណ្តុះបណ្តាល​អភិបាល អភិបាលរង ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​សុទ្ធតែ​បាន​ឆ្លងកាត់​សាលា ដើម្បី​មាន​ចំណេះដឹង​ទៅ​តាម​ជំនាញ​ដែល​ខ្លួន​ត្រូវធ្វើ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×