Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សៅរ៍ ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

spot_img

ឆ្នាំជូត

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​អ្វី​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ដែលជា​ការ​ហួសពេល​ទៅហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ​ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រកាំចិត្ត​ច្រើន​ហើយ​ពិសេស​ងាយ​ចំណាយ​ច្រើន​ទៀតផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ផង​។

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំខាល

​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​កិច្ចការ​អ្វីមួយ​សំខាន់​ទេពី​ព្រោះថា​ផលប៉ះពាល់​នោះ​ក៏មាន​ខ្ពស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

រីឯ​មនោសញ្ចេតនា ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ខូចខាត​និង​បាត់បង់​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​ចំពោះ​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច​ហើយ​ពិសេស​បើ​មានការ​ធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ត្រូវ​រាំងស្ទះ​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន ។​

​រីឯមនោសញ្ចេតនាស្នេហាកំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​ពិធី​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯមនោសញ្ចេតនា ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

ឆ្នាំម្សាញ់

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​តូចធំ​ឬ​បញ្ហា​ប្រាក់កាស​ព្រោះថា​តែង​ហុច​លទ្ធផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ គឺមាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​ជាការ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ទាក់ទង​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំមមី

រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​សៅហ្មង​និង​កើតការ​រកាំចិត្ត​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​យាយី​បន្តិច ពីព្រោះ​ក្រុមមនុស្ស​ងាយ​បង្កបញ្ហា​ដាក់​ណាស់​។​

រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ ជា​ឱកាសល្អ​ប្រពៃ​ផងដែរ​៕

​ឆ្នាំមមែ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រកាន់​ចិត្ត​ឆេវឆាវ​បានឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯមនោសញ្ចេតនា គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។​ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មានការ​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា កិច្ចការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​ក្រៅពីនេះ​ការបំពេញ​កិច្ចការងារ​ទៀតសោត​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ដែរ​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​មួយចំនួន​គ្រាន់​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ប្រពៃ​៕

​ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។​ការរស់នៅ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯមនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូចនេះ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បន្តិច​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។​

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​មិន​ថា​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយ​តប​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បើ​ចង់​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ហើយ​ពិសេស​មាន​ភាព​សុខដុម​គួរសម​។

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ឬ​មាន​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ជា​ពេលវេលា​ល្អ​ប្រពៃ ៕

spot_img
×