Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​

spot_img

​រាជធានី​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល​កាលពី ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​​ការបើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​​សម្រាប់​ការដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​។​

​ក្រសួង​រ៉ែ និង​ថាមពល មាន​សេចក្តីសោមនស្ស​ជម្រាបជូន​ដល់​សាធារណជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ឱ្យបាន​ជ្រាបថា ក្រសួង​រ៉ែ និង​ថាមពល សូម​ប្រកាស​បើក​ឱ្យ​ដាក់ពាក្យ​ប្រកួតប្រជែង​ជា​សាធារណៈ​
​សម្រាប់​ទទួលបាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ចំពោះ​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន ៤ (​បួន​) តំបន់ ដូច​មាន​ក្នុង ផែនទី​ទីតាំង និង​កូអរដោណេ ជូន​ភ្ជាប់​មកជា​មួយ ចាប់ពីពេលនេះ​តទៅ​។

​បើតាម​ក្រសួង​រ៉ែ​និង​ថាមពល បញ្ជាក់ថា តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ ដែល​នឹង​ប្រកាស​បើកទទួល​ពាក្យស្នើសុំ រួមមាន​ដូចខាងក្រោម​៖ ១. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ៤៩,២៥ (​សែសិប​ប្រាំបួន​ក្បៀ​ស​ម្ភៃ​ប្រាំ​) គីឡូម៉ែត្រ​ក្រឡា​ ​ស្ថិតនៅ​តំបន់​ព្រែក​កេងកង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

២. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ៣២ (​សាមសិប​ពីរ​) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

៣. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ៤១,៥៨ (​សែសិប​មួយ​ក្បៀស​ហាសិប​ប្រាំបី​) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់ភ្នំ​ព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

៤. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ៩៣,៩៤ (​កៅសិប​បី​ក្បៀស​កៅសិប​បួន​) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​អូរ​ចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​សុចិត្រ ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​ក្រសួង​ជំនាញ បាន​ប្រាប់​ដល់​សាធារណជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ដែល​ចាប់អារម្មណ៍ អាច​ស្នើសុំ “​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែៗ នៅ​នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​ជាន់​ទី​៥) នៃ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល អគារ​លេខ ៧៩-៨៩ វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ ដែល​បាន​បំពេញរ​ចរាល់ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ និង​របាយការណ៍​តម្រូវ​ពាក់ព័ន្ធ ហើយ​ដាក់​ក្នុង​ស្រោមសំបុត្រ រួច​ប្រគល់ជូន “​ការិយាល័យ​ច្រកចេញចូល​តែមួយ​។​​របស់​ក្រសួង​រ៉ែ និង​ថាមពល យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧និង០០​នាទី​។​

​ប្រធាន​ក្រុមហ៊ុន​សូម​អញ្ជើញ​មក​ដាក់​សំណុំ​ឯកសារ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ដោយផ្ទាល់ ឬ​ប្រគល់​
​សិទ្ធិ​ជូន​អ្នកតំណាង​របស់ខ្លួន​មក​ដាក់ជំនួស​ក៏បាន ប៉ុន្តែ​ត្រូវមាន “​លិខិត​ប្រគល់​សិទ្ធិ​” ពី​ប្រធាន​ក្រុមហ៊ុន​។​

​ក្រសួង​រ៉ែ និង​ថាមពល នឹង​ប្រកាស​ផ្សាយ​ជា​សាធារណៈ ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ជ័យលាភី​​ដែល​​ក្រសួង​សម្រេច​ជ្រើសរើស​និង​ផ្តល់​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ជួន បន្ទាប់ពី​បាន​អនុវត្តតាម​នីតិវិធី​ចប់​សព្វ​
​គ្រប់​ស្របតាម​អនុក្រឹត្យ​លេខ ៧២ អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ និង​បាន​ដោះស្រាយ​បណ្តឹង​
​តវ៉ា​ចប់​រួចរាល់​ជា​ស្ថាពរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×