Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​អបអរសាទរ​កីឡាការិនី កែ ឡេង ឈ្នះ​មេដាយមាស​ប៉េតង់​ពិភពលោក​លើក​ទី​៤

spot_img

ភ្នំពេញ​៖ សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាស​សូម​អបអរសាទរ វីរ​កីឡាការិនី កែ ឡេង ដែល​បាន​ការពារ​មេដាយមាស​ពិភពលោក​ជា​លើក​ទី​៣ ដោយបាន​ផ្ដួល​កីឡាការិនី​ឡាវ Bivilak Thepphakan ដោយ​លទ្ធផល ៣៦-២២​ពិន្ទុ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​(Shooting) នា​រសៀល ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា នេះ​ជា​កិត្តិយស និង​ជា​មោទនភាព​ជាតិ ដែល​វីរ​កីឡាការិនី កែ ឡេង ដណ្ដើមបាន​មេដាយមាស​ពិភពលោក ជា​លើក​ទី ៤ ជាប់ៗ​គ្នា ខណៈ​មិនទាន់មាន​កីឡាការិនី​ប្រទេស​ណា​អាចធ្វើ​បាន​ដូច​កម្ពុជា​ឡើយ​។

​ចំពោះ​មេដាយមាស​ពិភពលោក អម​ជាមួយ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ដ៏​កម្រ​នេះ គឺ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា ទទួលបាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ហើយ ៣​លើក​មុន ដែល​អ្នកស្រី កែ ឡេង ដណ្ដើមបាន គឺ​កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​បារាំង​, ឆ្នាំ ២០១៥ នៅ​ប្រទេស​ថៃ និង​ឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន​។

​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ទស្សនា គាំទ្រ និង​លើកតម្កើង​វិស័យ​កីឡា​ជាតិ​របស់​យើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×