Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១ ប្រវែង​៤៦៧​គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ របស់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុងន័យ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ក៏ដូចជា​ក្នុង​បំណង​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ របស់​ប្រទេស​កម្ពុជា ទៅកាន់​ពិភព​ល​លោក​នោះ ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ការប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី ១ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ៦​ខែ មករា​ឆ្នាំ ២០២០ ។​

​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃទី​២២ វិច្ឆិកា ឲ្យ​ដឹងថា នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ កម្រិត​ខ្ពស់ និង​ជា​លើក​ទី​១ ដែល​កម្ពុជា​រៀបចំ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ក៏ដូចជា​ក្នុង​បំណង​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ ព្រឹត្តិការណ៍​នេះ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ។ លោក​បន្តថា ការប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ មាន​ចម្ងាយ សរុប​ជាង​៤៦៧​គីឡូម៉ែត្រ នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន​៤ គឺ​កោះកុង ព្រះសីហនុ កំពត និង​កែប ។​

លោក​បន្ដថា នៅ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១​នេះ នឹងមាន​កីឡាករ​ជំ​នា​ញ​បរទេស ចូលរួម​ប្រមាណ​១០០​នាក់ មកពី​ច្រើន​ប្រទេស​ចូលរួម​ក្នុងនោះ ក៏មាន​កីឡាករ​ជំនាញ​របស់​កម្ពុជា មួយក្រុម​ទៀត​​ផង​។

​លោ​កថា​ប្រសិនបើ​យើង​បើកទូលាយ​នោះ នឹងមាន​បណ្តា​ប្រទេស​ជាច្រើន មក​ចូលរួម​មិន​ខាន ព្រោះនេះ​ជា​ព្រឹត្តិការណ៍​ប្រណាំង លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​យើង​តម្រូវ​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ព្រោះថា​ផ្អែកទៅលើ​លក្ខណៈ​សម្បត្តិ​របស់​កម្ពុ​ជា ដែល​អាច​ទទួលបាន ។​ ​យ៉ាងហោចណាស់​ក៏មាន​ប្រទេស​ចំនួន​ប្រហែល​២០​ប្រទេស ដែល​បាន​ចូលរួម​ក្នុងការ​ប្រណាំង​នេះ ដែល​ក្នុង​មួយ​ប្រទេស គឺ​១​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់​រួមទាំង​កីឡាករ ៦ នាក់​ផង ដូច្នេះ​សរុប​មាន ២០​ក្រុម​ស្មើ​និង ២០០​នាក់ បូក​នឹង​អ្នក​ប ច្ចេកទេស​និង​អ្នកបម្រើ​សេវា​ផ្សេងៗ គឺ​សរុប​មាន​ចំនួន អ្នកចូលរួម​ប្រមាណ​ជាង​៣០០ នាក់​។​

​លោក​នី ផល្លី អគ្គលេខាធិការ​រ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី ១ ឆ្នាំ​២០២០​នេះ នឹង​រៀបចំ​ធ្វើជា​៣​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃទី​៤​ខែមករា​ឆ្នាំ ២០២០ ដោយ​ផ្តើម​ចេញដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ នៅ​ខេត្តកោះកុង ឆ្លងកាត់​រង្វង់​មូល​វិថី​សាយ​ភូ​ថង ឆ្ពោះទៅកាន់​ទី​រួម​ខេត្តកោះកុង ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​១៥០​គីឡូម៉ែត្រ ។​

ដំណាក់កាល​ទី​២ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ដោយ​ចេញដំណើរ​ពី​រង្វង់​មូល រមណីយដ្ឋាន​តារា​សាគរ នៃ​ខេត្តកោះកុង (​នៅ ត្រង់​រង្វង់​មូល​វិថី​សាយ​ភូ​ថង​) ឆ្លងកាត់​មក​ផ្លូវ​បំបែ ក​ស្រែអំបិល ឆ្ពោះទៅ​រង្វង់​មូល​វាលរេញ និង​បន្ត​ទៅកាន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ នៃ​ខេត្តកំពត ដែលមាន​ចម្ងាយ​ជាង​១៥០ គីឡូម៉ែត្រ​។​

ដំណាក់កាល​ទី​៣ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ដោយ​ចេញដំណើរ​ពី​ជើងភ្នំ​បូកគោ ឆ្លងកាត់​រង្វង់​មូល​ធូ​រេ​ន ខេត្តកំពត រួច​បន្ត​ទៅកាន់​រង្វង់​មូល​សេះស និង​ប្រណាំង​៥​ជុំ ក្នុង​ខេត្ត​កែប ឆ្ពោះទៅកាន់រ​ង្វ​ល់​មូល និង​បញ្ចប់​នៅមុខ​សាលាខេត្ត​​កែប ដែលមាន​ចម្ងាយ​សរុប​ប្រមាណ​ជាង​១៥០​គីឡូម៉ែត្រ សរុប​ចម្ងាយ​ផ្លូវ​ទាំង​៣​ដំណាក់កាល មាន​ប្រវែង​៤៦៧​គីឡូម៉ែត្រ​។

​សូមបញ្ជាក់ថា តាម​គម្រោង​ផ្លូវ​រត់​ក្នុង​ដំណាក់ កាល​ទី​៣ លើក​មុន គឺ​ត្រូវ​បញ្ចប់​នៅ​រង្វង់​មូល​តោ​ពីរ ខេត្ត​ព្រ​សីហនុ តែដោយសារ​បច្ចុប្បន្ន​ក្រុងព្រះសីហនុ កំពុងធ្វើការ​ជួសជុល​ផ្លូវ ក៏​បង្វែរ​មក​បញ្ចប់​នៅ​ខេត្ត​កែប​វិញ​។​
លោក​វ៉ា​ត់ ចំរើន បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក ឆ្លងកាត់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១​នេះ ត្រូវបាន​សហព័ន្ធ​អន្តរជាតិ ចាត់ទុកជា​ផ្លូវ ការ​ថា ជាការ​ប្រកួត​ដែល​កីឡាករ​ទាំងអស់ លើ​ពិភពលោក​អាច​ចូលរួម ដើម្បី​សន្សំ​ពិន្ទុ​សម្រាប់​ឡើង ចំណាត់ថ្នាក់ (Rainking) របស់​កីឡាករ​ម្នាក់ៗ ដែល​ចូលរួម​។​

បើតាម​តំណាង​ប្រឹក្សា​យោបល់ នៃ​ព្រឹត្តិការណ៍​រៀបចំ​ប្រណាំង​កង់​ពិភពលោក ឲ្យ​ដឹងថា ការប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​នេះ ដោយសារតែ​ទើប​ចាប់ផ្តើម និង​មាន​រយ​:៣ ថ្ងៃ​បែបនេះ គឺ​ស្ថិតនៅក្នុង​កម្រិត ២.២ ដែល​សហព័ន្ធ​អន្តរជាតិ UCI បានកំណត់​។ លោក​បានបញ្ជាក់​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ គឺថា​គណៈកម្មការ​រៀប​ចំការ​ប្រកួត ប្រណាំង​កង់​តំបន់​ឆ្នេរសមុទ្រ​នៅ​កម្ពុជា​លើក​ទី​១​នេះ គឺថា​បានរៀបចំ​ផ្លូវ​ក៏ដូចជា ការ​ស្នាក់នៅ​កន្លែង​ស្នាក់នៅ របស់​កីឡាករ ដែល​ចូលរួម គឺ​សម្រេចបាន​៥០​ភាគរយ ហើយ​ហើយ​បើតាម​កាលវិភាគ ដែល​បណ្ដា​ប្រទេស​មួយចំនួន ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិ​​ការណ៍​នេះ មាន​ប្រទេស​នៅ​ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និង​បារាំង​។ លោក​ឲ្យ​ដឹង​ទៀតថា មកទល់​បច្ចុប្បន្ននេះ គឺមាន​ប្រទេស​ជាង​១០​ហើយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការប្រណាំង​នេះ ដែល​ក្នុងនោះ យើង​បានទទួល​ជា​ផ្លូវការ គឺមាន​ក្រុម​អា​អាជីព​របស់​ប្រ​​ទេស​ម៉ាឡេស៊ី ដែលជា​ក្រុម​ជំនាញ​ជើងឯក ប្រចាំ​ទ្វីបអាស៊ី គឺ​បាន​ចុះ​រួចរាល់​ហើយ​។ ចំណែក​ក្រុម​មួយចំនួនទៀត​នោះ គឺ​កំពុងតែធ្វើការ​ចុះឈ្មោះ ជា​បន្តបន្ទាប់ ដែលមាន​ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី ប៉ូឡូញ ហូ​ឡង់ អាល្លឺម៉ង់ និង​ប្រទេស​ម៉ាឡេស៊ី ហើយ​ក៏មាន​ក្រុម​កង់​ដទៃទៀត មកពី​ប្រទេស​ជប៉ុន ចិន ហុង កុ​​ង ថៃ អាមេរិក បារាំង និង​កូរ៉េ ក៏បាន​ចុះឈ្មោះ​មក​ដែរ ដោយ​រង់ចាំតែ​ការបញ្ជាក់ ឯកភាព​របស់​គណៈកម្មកា​រ​រៀបចំ​តែប៉ុណ្ណោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×