Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន និង​អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ព្រះសីហនុ ២​រូប បាន​ក្លាយ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ពេញសិទ្ធិ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើក​ពិធី​ធ្វើ​សច្ចារ​ប្រណិធាន ជូន​ដល់ លោក យស់ សុធា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ព្រះសីហនុ និង​អនុប្រធាន​ម្នាក់ទៀត អោយ​ក្លាយជា​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​អនុវត្ត​ការងារ​នៅក្នុង​ស្ថាប័ន​ទូរគមនាគមន៍ ដោយ​ស្របច្បាប់​។​ ពិធី​នេះ បាន​រៀប​ឡើង​ចំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ឆ្នាំ​រកា ពស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ លោក យស់ សុធា បាន​ប្តេជ្ញា ពេល​ធ្វើ​សច្ចាប្រណិធាន ដើម្បី​ទទួលបាន​នីតិសម្បទា​ជា​មន្ត្រី​នរគ​បាល​យុត្តិធម៌​ពេញសិទ្ធិ សម្រាប់​ការងារ​អធិការកិច្ច​វិស័យ​ទូរគមនាគមន៍ នៅ​ចំពោះមុខ​តុលាការ​សាលាដំបូង​ថា នឹង​ខិតខំ​បំពេញការងារ អោយបាន​ស្រប​តាម​ច្បាប់​បានកំណត់ ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ទើប​ទទួលបាន​សិទ្ធិ​ពេញលេញ​នៅពេលនេះ​។

ឆ្លៀត​ឱកាស​នោះ លោក យស់ សុធា បាន​ថ្លែងអំណរគុណ​ដល់ លោក ម៉ុង មុន្នី​ចរិយា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត ព្រមទាំង​មន្ត្រី​សាលាដំបូង​ខេត្ត​ជាច្រើនរូប​ទៀត ដែល​បាន​សម្របសម្រួល​សហកា​ពេញលេញ ក្នុង​ការដឹកនាំ​ផ្ទាល់ រៀបចំ​ពិធី​សច្ចាប្រណិធាន ជូន​រូបលោក និង​អនុប្រធាន​ម្នាក់ទៀត អោយ​ក្លាយជា​មន្ត្រីនគរបាល​យុត្តិធម៌​ពេញសិទ្ធិ និង​ដោយ​ជោគជ័យ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​តទៅ​៕ ដែន សីមា​

 

spot_img
×