Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់​ដើមឈើ មិន​ប្រយ័ត្ន​រលំ​កិន​សង្កត់ពីលើ​ស្លាប់​ខ្លួនឯង​

spot_img

​កោះកុង​៖ នគរបាល​កោសល្យវិច័យ បាន​សន្និដ្ឋានថា ករណី​មាន​បុរស​ម្នាក់​ស្លាប់​នោះ គឺ​ដោយសារ​ដើមឈើ​រលំ​កិន​សង្កត់ពីលើ​ពិតប្រាកដ​មែន ពុំមែន​ជា​ករណី​ឃាតកម្ម​នោះទេ ព្រោះ​បុរស​នោះ មក​ស៊ីឈ្នួល​កាប់ចំការ កាប់​ដើមឈើ ហើយ​មានការ​ធ្វេស​ប្រ​ហេស​បណ្តាល​ឲ្យ​ដើមឈើ​រលំ​សង្កត់ពីលើ​ស្លាប់​ខ្លួនឯង​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​នឹង​៣៥​នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ទូ​ស័ព្ទ មាន​ករណី​មនុស្ស​ស្លាប់ ត្រូវ​ដើមឈើ​រលំ​កិន​សង្កត់ពីលើ នៅ​ចំណុច​ព្រែក​ស្ងរ ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្តកោះកុង ជនរងគ្រោះ ឈ្មោះ ទូច ថេ​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មក​ស៊ីឈ្នួល​កាប់ចំការ​នៅ​ចំណុច​ខាងលើ​។

កម្លាំង​អធិការដ្ឋាន និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជ្រោយ​ប្រស់ និង​អាជ្ញាធរ ភូមិ​-​ឃុំ​-​ពេទ្យ​ប៉ុស្ដិ៍​សុខភាព​ជ្រោយ​ប្រស់ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ពិនិត្យ​នឹងធ្វើ​កោសល្យវិច័យ​យ៉ាង​លម្អិត តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ខាងលើ ពិតជា​បាន​ស្លាប់​ដោយសារ​ឈើ​រលំ​កិន​សង្កត់ពីលើ​ពិតប្រាកដ​មែន ពេល​ពិនិត្យ​រួចរាល់​កម្លាំង​សមត្ថកិច្ច​យើង ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ ទៅ​ឲ្យ​សាច់ញ្ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×