Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៣​គ្រឿង​បុក​គ្នា ចំណោត​ពេជ្រនិល ស្លាប់​២​នាក់ របួស​៥​នាក់​

spot_img

​កំពង់ស្ពឺ​៖​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​៣​គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​ចំណោត​ពេជ្រនិល​ចន្លោះ​គីឡូម៉ែត្រ​១០៤-១០៥ ម្តុំ​កន្លែង​តាំង​រូប​ដាយ​ន​រ័​ស៊​រ នា​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​២២ ខែវិច្ឆិកា ។​

​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មនុស្ស​២​នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​៣​គ្រឿង បុក​ប៉ះគ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​ពេជ្រនិល​ចន្លោះ​គីឡូម៉ែត្រ​១០៤.១០៥ ម្តុំ​កន្លែង​តាំង​រូប​ដាយ​ន​រ័​ស៊​រ វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២២​វិច្ឆិកា​២០១៩​នេះ ក្នុងនោះ​មាន​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង រថយន្ត​បា​ឡែ​ន​មួយគ្រឿង និង​រថយន្ត​ហាយ​ឡិន​ឌ​រ័​មួយគ្រឿង​។ តាម​របាយការណ៍​បឋម ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា ក្នុងចំណោម​អ្នកស្លាប់​២​នាក់ នៅ​កន្លែងកើតហេតុ មាន​ម្នាក់​ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត និង​៥​នាក់​ទៀត​រងរបួស ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​ចរាចរណ៍ តាមផ្លូវ​ចំណុច​នោះបាន​កកស្ទះ សមត្ថកិច្ច​កំពុង​អន្តរាគមន៍ ៕​ដោយ​៖​កូ​ឡាប​

spot_img
×