Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ របួស​២​នាក់ មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក្នុង​គ្រោះថ្នាក់​រថយន្ត​បែន​ដឹក​ដី បុក​ប៉ះ​ជាមួយ​ម៉ូតូ​២​គ្រឿង​

spot_img

​ស្រុក​ព្រៃនប់​៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត រងរបួស​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បែន​ដឹក​ដី បុក​ប៉ះ​ជាមួយ​ម៉ូតូ​២​គ្រឿង វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​២២ វិច្ឆិកា​២០១៩​នេះ នៅ​ផ្លូវជាតិ​លេខ​៤ ខាងមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ រថយន្ត ១ គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ធំ 3A.4166 (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) បាន​បុក​ពីក្រោយ ម៉ូតូ ទី​១ ម៉ាក WAVE ពណ៌ ស គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ គឹម​លេង គីម​ស្រេង​ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ចាម មុខរបរ​កម្មករ​រោងចក្រ និង​អ្នករួមដំណើរ ម្នាក់​ឈ្មោះ ឈិន ចិន្តា​ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ខេត្តកណ្ដាល មុខរបរ​កម្មករ​រោងចក្រ ទិសដៅ​ស្របគ្នា ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទី​១ ស្លាប់​ទាំង​២​នាក់ រួច​បាន​ទៅបុក​ប៉ះ​ម៉​តូ​ទី​២ ម៉ាក​ហុងដា​ឌ្រី​ម ផ្លាកលេខ ព្រះសីហនុ -9052​ជិះ​គ្នា​២​នាក់ (​ប្រុស​) បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទី​២ រងរបួស​ស្រាល​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត HYUNDAI បាន​ចុះ​រត់គេចខ្លួន​បន្សល់ទុក រថយន្ត​នៅ​កន្លែងកើតហេតុ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×