Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​គោយន្ត​ឆ្នៃ​បុក​ចំ​ពីមុខ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀងៈ​​យុវជន​ម្នាក់​មានមុខរ​បរជា​សិស្ស​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោយន្ត​ឆ្នៃ​និង​ម៉ូតូ​ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លងកាត់​ថ្នល់​ក៏ត្រូវ​គោយន្ត​ឆ្នៃ​បុក​ចំ​ពីមុខ​តែម្តង​។ ហេតុ​ការ​ណ៏​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី​រសៀល​ថ្ងៃទី ២២​ខែវិច្ឆិកា ឆ្នាំ ២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង គោយន្ដ និង​ម៉ូតូ លើផ្លូវ​ជាតិ​លេខ​០១​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣៧ -១៣៨ ស្ថិត​ក្នុងភូមិ​ប្រសូតិ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ ប្រភព​ដដែល​បាន​បន្តថា ៖ មាន​គោយន្ដ​មួយគ្រឿង ពណ៌​បៃតង គ្មាន​ស្លាក​លេខ អ្នក​បេី​កបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ពី​កន្លែងកើតហេតុ ធ្វើដំណើរ​ទិសដៅ​ពី​កេី​ត ទៅ​លិច មកដល់​ចំនុច​កេី​ត​ហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ស្វាយរៀង​១G-១៨០០ បេី​កបរ​ដោយ​ឈ្មោះ ឡេង ស៉ី​ម៉ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់​(​បែកក្បាល​) ធ្វើដំណើរ​ចេញពី​សាលា ឆ្លងកាត់​ផ្លូវ ពី​ជេី​ង​ទៅ​កេី​ត ក៍​ត្រូវ​គោយន្ដ​បុក​ចំ​ពីមុខតែម្ដងទៅ​។

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថាៈ​ករណីនេះ​បង្ក​ការគ្រោះថ្នាក់​និង​ខូចខាត​៖​មាន​មនុស្ស របួសធ្ងន់ ០១ នាក់ (​ប្រុស​)​គោយន្ដ​ខូចខាត ០១​គ្រឿង (​ស្រាល​)​ម៉ូតូ​ខូចខាត ០១​គ្រឿង (​ធ្ងន់​)​។​

ដោយឡែក អ្នករបួស​ត្រូវបាន​ក្រុមគ្រួសារ​ប​ញ្ជួ​ន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។​

​ចំពោះ​មធ្យោបាយ​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។ មូលហេតុ : ម៉ូតូ​ឆ្លងកាត់​ផ្លូវ​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×