Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកូរ៉េ ដើម្បីរកវិធីជួយឲ្យ លក្ខខណ្ឌការងារ បងប្អូនពលករ​ ​ខ្មែរនៅកូរ៉េ កាន់ តែ មានភាពល្អប្រសើរ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹ​កនាំគណៈ​ប្រ​តិភូ អញ្ជើញចេញទៅប្រជុំកំពូល​អា​ស៊ាន​ កូរ៉េ និង មេគង្គកូរ៉េ ដើម្បីរកវិធីជួយឲ្យ លក្ខខណ្ឌការងារ បងប្អូនពលករ​ ​ខ្មែរនៅកូរ៉េ កាន់ តែ មានភាពល្អប្រសើរឡើងបន្ថែមទៀត​ ​។

តាមការគ្រោងទុក ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចេញទៅប្រជុំកំពូលអាស៊ាន កូ​រ៉េ​ និង មេគង្គកូរ៉េជាបន្ត ​។

សម្តេចតេជោ មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេក​ ​នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​ថា “ទោះបី​រវល់បែ​ប​នេះក្តី គឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព​ ​និង​ ការរី​កច​ម្រើន​របស់បងប្អូនប្រជាព​ល​រដ្ឋ”។

សម្តេចបន្តថា សុខស​ប្បាយជា​ទេបង​ប្អូ​នជ​នរួ​មជា​តិ។ ពេញមួយ​ស​ប្តាហ៍នេះ​ខ្ញុំ​ពិត​ជារ​វល់​ខ្លាំង ជាមួយកិច្ចការជាតិសំខា​ន់​ៗរួ​មទាំង​ការ​សម្ពោធ​រោង​ច​ក្រស៊ីម៉ងត៍នៅខេត្ត​កំព​ត និងបើកការដ្ឋានកសា​ងផ្លូ​វ​៣៤ខ្សែ នៅខេត្តព្រះ​សីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិ​អា​ស៊ីប៉ាស៊ីហ្វិកលើក​ទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​។​ ក្រៅពីនេះ ​គឺជួប​ភ្ញៀវ​ព្រឹក​ល្ងាច​ៗរ​កដ​កឃ្លា​សឹង​មិន​រួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេ​ញ​ចិត្ត​ ក្នុងកា​រ​បម្រើប្រទេសជាតិដើម្បីសុខស​ន្តិ​ភា​ព និងការរីកចម្រើនរបស់​ប​ងប្អូន​ប្រជា​ព​លរដ្ឋ។

សម្តេចបានបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃ​ទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ ​និងមេ​គង្គកូ​រ៉េជា​បន្ត​។ ខ្ញុំសង្ឃឹម​ថា នឹងបានជួបបងប្អូនប្រ​ជា​ពលរដ្ឋ និងកូនក្មួយសិស្ស​ និស្សិត ​ព្រមទាំ​ងកូ​នក្មួយ​ពល​ករ​ ពលកា​រិនី ដែលកំពុងធ្វើការនៅទី​នោះ​ផង​ដែរ​។ តាមរ​យៈវត្ត​មា​នខ្ញុំនៅកូរ៉េ នឹងជួយឲ្យលក្ខខណ្ឌការ​ងារកូនក្មួ​យកា​ន់តែល្អប្រ​សើរ​ឡើ​ង។ សូមជូនពរបងប្អូនជន​រួ​មជាតិ និងកូនក្មួយ​ស​ប្បាយ​រីក​រាយ ជួបជុំ​ក្រុមគ្រួ​សា​រ ក្នុងថ្ងៃចុ​ងស​ប្តាហ៍​គ្រប់​ៗគ្នា​៕ដោយ៖កូឡាប

ក្រសួងការបរទេសនិងសហប្រតិ​បត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីដំណើរទស្សនកិច្ច របស់សម្តេចអ​គ្គមហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រក​ម្ពុ​ជា ​នឹងដឹកនាំគណៈប្រតិភូជា​ន់​ខ្ពស់​អញ្ជើញ​ ទៅចូលរួមកិច្ចប្រជុំកំ​ពូ​លរំលឹ​កខួប​អនុស្សាវ​រីយ៍​អាស៊ា​ន-សាធារណរដ្ឋកូរ៉េ ​និងកិ​ច្ចប្រជុំកំ​ពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើក​ទី​១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពី​ថ្ងៃ​ទី២៤​ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖

spot_img
×