Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេវិទ្យុអាស៊ីសេរី ស្នើសុំរដ្ឋមន្ត្រីក្រ​សួង​ព័ត៌មា​ន ជួយអន្តរាគមន៍ឲ្យមាន​​ការ​​ទម្លា​​ក់ប​​ទចោទ ប្រឆាំងអតីតអ្នកយ​ក​ព័ត៌​មានវិ​ទ្យុ​អាស៊ី​​សេរី ពីររូប​

spot_img

ភ្នំពេញ៖ នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ​នៃវិទ្យុ​អាស៊ី​សេរី​ បានស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មា​ន ជួយឲ្យមាន​ការ​ទម្លា​ក់ប​ទចោទ ប្រឆាំងអតីតអ្នកយ​ក​ព័ត៌​មានវិ​ទ្យុអាស៊ី​សេរី ពីររូប គឺលោ​ក​ អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដើម្បីអាចជួយដល់អ្នកសារព័ត៌មា​ន​ទាំងឡា​យ រួមទាំងអ្នកយក​ព័​ត៌មា​នអាស៊ី​សេរី​នាថ្ងៃអ​នា​គត។

បើតាមការប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្សាយព័ត៌មានលើហ្វេសប៊ុកផ្លូវការថា កាលពីព្រឹកមិញ (២២វិច្ឆិកា) មន្ត្រីស្ថានទូតអាមេរិក បានជួយសម្រួលឲ្យមានកិច្ចប្រ​ជុំ​មួយ​រវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ​និង លោក Mat Pennington នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអា​គ្នេ​យ៍ ​នៃ​វិទ្យុអាស៊ី​សេ​រី ដើម្បីពិភាក្សាពីការត្រឡ​ប់​មកវិ​ញនា​អនាគត របស់វិទ្យុអាស៊ីសេរី នៅ​ប្រ​ទេស​កម្ពុ​ជា ។

លោក Pennington បានតស៊ូមតិផង​ដែ​រ ដើម្បីឲ្យមានការទម្លាក់បទ​ចោ​ទ ​ប្រឆាំងអតីតអ្នកយក​ព័​ត៌មា​នវិទ្យុ​អា​ស៊ីសេ​រី ពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដោយជម្រាបថា​ ប្រ​កា​រនេះ អាចជួយដល់អ្នកសារ​ព័​ត៌មា​នទាំ​ងឡា​យ​ រួមទាំងអ្នកយកព័ត៌​មា​នអាស៊ី​សេរី​នាថ្ងៃអ​នាគត ឲ្យមានទំនុកចិត្តថាពួកគេ​ត្រូ​វធ្វើកា​រងា​ររប​ស់គេ ដោយមានសុវត្ថិភាព​ ​និង​​ស្ថិ​តក្នុង​បរិយាកា​សអំ​ណោយ​ផល ដល់សេរីភាពសារព័ត៌មា​ន​ និងនី​តិ​រដ្ឋ ។
ស្ថានទូតអាមេរិក រង់ចាំមើលនូវវឌ្ឍនភា​ព​បន្ថែ​មទៀត លើសេរីភាពសារព័​ត៌​មាន ក្នុងប្រទេសកម្ពុជា ​។

បើតាមការផ្សាយព័ត៌មានរបស់អង្គការលីកាដូ ថា នាព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០១៩​ សាលាដំបូង​រាជធានីភ្នំពេញ​ជា​ថ្មី​ម្ដងទៀ​ត​ មិនទាន់បាន​សម្រេចពី​កា​រ​ផ្ដន្ទា​ទោ​ស​​ករណីអ​តីត​​អ្នកសា​រព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោ​ក​ អ៊ួន ឈិន​ និងលោក យាង សុធារិន​ ដែលប្រឈមមុខ​នឹងការ​ចោ​ទប្រ​កាន់ ​ពាក់ព័ន្ធ​នឹងការ​ផ្ដ​ល់​ព័ត៌មាន​​ឱ្យរដ្ឋ​បរ​ទេស​ដែលអាច​ធ្វើឱ្យ​អន្តរាយ​ការ​កា​រពារ​ជាតិ​នៅ​ឡើ​យទេ។ ចៅក្រម​ជំនុំជម្រះ​បានចាត់តាំង​​ចៅ​ក្រម​ថ្មី​ ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត​​​លើក​រណីនេះ​ ដែលធ្វើឡើង​បន្ទាប់ពី​សវ​នា​ការ​​មួយ ដោយ​មិនបាន​បង្ហាញពីភ​ស្ដុ​តា​ង​គួរឱ្យទុកចិត្ត​​​ណាមួ​យ​ ក្នុងការ​ដាក់បន្ទុក​លើ​ប​ទចោទ​​​ទាំង​នេះ។

អង្គការ​លីកាដូ​ សំ​ណូ​មពរ​ដោយទទូចឱ្យ​អា​ជ្ញា​ធរ​មេ​ត្តា ទម្លាក់ចោល​បទចោទ​ទាំង​អ​ស់​ប្រ​ឆាំងនឹ​ង​​អតីត​អ្នកសារព័ត៌មាន​ទាំ​ង​ពីរ​នាក់។

ចៅក្រម​សាលាដំបូង​រាជ​ធា​នីភ្នំ​ពេញ​ បានប្រកាស​សាលក្រម​ចា​ត់​របៀ​ប​​នាព្រឹក​នេះ​ថា តុលាការ​មិនទាន់​បាន​ស​ម្រេចពី​​ការ​ផ្ដន្ទាទោ​ស​ ករណី​អតីត​អ្នកសា​រ​ព័ត៌មាន​​ទាំ​ងពី​រនាក់ទេ​ ប៉ុន្តែ​ត្រូវធ្វើការ​ស៊ើបអង្កេ​ត​​បន្ថែម​ទៀ​ត​ទៅលើ​អង្គហេតុ​​មួ​យចំ​នួន​​ដូចជា​ ការធ្វើ​កោសល្យវិច័យ​ចំ​ពោះ​ការ​វិភាគ​​លើឧប​ករ​ណ៍​ផ្ទុ​កឯក​សារ​ (hard drives)​ ​ដែ​លតុលា​ការ​​បា​នរក្សា​ទុក ​អស់រយៈពេល​ជាង១៨​ខែ​​មក​ហើ​យនោះ​។​ ពេលវេលា​ជាក់លាក់​​នៃ​ការស៊ើបអង្កេត​ប​ន្ថែ​ម​នេះ​ មិនទាន់​ត្រូវបា​ន​​​កំណត់ទេ។ ការបន្ត​ដំណើរការ​ផ្លូវច្បាប់​នេះ​​ប​ង្ហាញ​ថា ​អតីតអ្ន​ក​សារ​ព័​ត៌មាន​​​ទាំង​ពីរ​រូប ​ត្រូវ​បន្តប្រឈម​នឹង​ប​ទចោ​ទ​ដែ​ល​មិនបាន​លើកយ​ក​​ភស្ដុ​តាង​ជាក់លា​ក់​គួរឱ្យជឿទុកចិ​ត្ត​​ណា​មួយ​​មកប​ង្ហា​ញ​។

លោក អ៊ួន ឈិន​ ​និ​ងលោក​ យាង សុធារិន​ ត្រូវបាន​ចោទប្រកាន់​​​តា​មមា​ត្រា​៤​៤៥ ​នៃក្រមព្រហ្មទណ្ឌ ​​ចំ​ពោះ​សក​ម្មភា​ព​ដែ​លអាច​ “ធ្វើឱ្យ​អន្តរាយ​ការកា​រ​ពា​រជាតិ​” និងមាត្រា៣៨​ និងមា​ត្រា​៣៩ ​នៃច្បាប់​ស្ដីពី​​ការបង្ក្រាប​អំពើជួញ​ដូ​រ​​មនុស្ស ​និងអំពើ​ធ្វើអាជីវកម្ម​​​ផ្លូ​វភេទ។​ អ្នកទាំងពីរ​ត្រូវបាន​ចាប់​ខ្លួ​ន​​កាលពីថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ២០​១​៧​ និងត្រូវបាន​ឃុំខ្លួន​បណ្ដោះ​​​អាស​ន្ន រង់ចាំ​សវ​នា​ការ​​ជាង​៩ខែ ​មុនពេល​ដោះលែ​ង​ឱ្យ​​នៅក្រៅឃុំ​វិ​ញ។​ អ្នកទាំងពីរ​បាន​ប​ម្រើការ​​នៅ​វិទ្យុ​​អាស៊ីសេរី​ មុនពេល​ដែលវិទ្យុនេះ​សម្រេ​ច​បិទ​​ការិ​យាល័​យ​នៅរាជធានី​ភ្នំ​ពេ​ញ​​ បន្ទាប់ពី​បានអះអា​ង​ថា ​រងការ​គាបសង្កត់​ពីសំ​ណា​ក់​​អាជ្ញាធ​ររដ្ឋ ដែលបាន​បិ​ទ​​ការផ្សាយព័ត៌មាន​នៅតា​ម​ស្ថានីយ​​វិ​ទ្យុនានា ​ ក្នុងនោះ​មានការ​ផ្សាយបន្ត​​ផ្ទា​ល់​​របស់​វិទ្យុអាស៊ី​សេរី​​នៅតា​មវិទ្យុ​មួយចំនួន​ផងដែ​រ​។​

អ្នកទាំងពីរ​បានប​ដិ​សេធ​​កា​រចោ​ទប្រកាន់​ទាំ​ងនេះ ​ពីសំណាក់​​អា​ជ្ញា​ធរ​ ខណៈដែល​ស្ថាប័ន​​ធ្វើ​កា​រ​លើបញ្ហាសិទ្ធិម​នុ​ស្ស​​ទាំងក្នុ​ងស្រុក​​និ​ងក្រៅស្រុ​ក​ និងស្ថាប័នធ្វើការលើសេរី​ភា​ពសា​រព័ត៌​មាន ​បានអំពាវនាវ​ម្ដង​ហើ​យម្ដង​ទៀត​ សូមឱ្យទម្លាក់​ចោលបទចោ​ទ​​​ទាំង​អស់ ប្រឆាំង​នឹងអ្នកសារព័​ត៌​មាន​​ទាំងពី​រនា​ក់​នេះ៕ដោយ៖កូឡាប

spot_img
×