Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សងសឹក​គំនុំ​ចាស់ ជនបង្ក​មួយក្រុម វាយ​សម្លាប់​គូ​ជម្លោះ​បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​២​នាក់​ទៀត នៅ​ស្រុក​មោង​ឬ​ស្សី​

spot_img

បាត់ដំបង​៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំបិត និង​ចបជីក​បាន​ស្ទាក់​វាយ​ខាង​ក្រុម​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង និង​២​នាក់​ទៀត រងរបួស​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​មោង​ឬ​ស្សី​។​

​ហេតុការណ៍​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​០១ ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ណែ​ម ធា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​មា​ន​ទីលំនៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ទី​២-​ឈ្មោះ ទឿប ភន អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី រងរបួស និង​៣-​ឈ្មោះ មឿត រឿ អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ពោ​ធ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី រងរបួស​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេះ​ដោយសារ​កន្លងមក ធ្លាប់​ឌឺដង​ដាក់គ្នា ខណៈពេល​ក្រុម​ម្ខាង​ទៀត​ជិះ​ម៉ូតូ​កាត់មុខ​។​

​បន្ទាប់ពី​កើតហេតុ​ហើយ ជនសង្ស័យ​បាន​បន្សល់ទុក​វត្ថុតាង​នៅ​កន្លែងកើតហេតុ មាន​ម៉ូតូ​៤​គ្រឿង និង​ចបជីក​ចំនួន​១ ម៉ូតូ​ស្កុប​ពី​១​គ្រឿង​ពណ៌​ព្រីង​ទុំ លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CA-1301, ម៉ូតូ និច​១​គ្រឿង ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1E-3471, ម៉ូតូ​គុប​ពណ៌​ខៀវ (​ចាស់​) គ្មាន​ស្លាក​លេខ និង​ម៉ូតូ​C១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​បាត់ដំបង 1-W7324 ព្រមទាំង​ចប ជីក​១ ដែល​វត្ថុតាង​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រមូល​យក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×