Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតភ្នាក់ងារ CIA ត្រូវកាត់ទោសឲ្យជាប់គុក​ ​១៩ឆ្នាំ ដោយសារធ្វើចារក​ម្ម​ឲ្យចិ​ន

spot_img

អតីតមន្រ្តីភ្នាក់ងារស៊ើប​អ​ង្កេត​មជ្ឈិម (CIA) ត្រូវបានកាត់ទោសឲ្យ​ជា​ប់ព​ន្ធនាគារ​រយៈ​ពេ​ល ១៩ឆ្នាំ ពីបទលបយកកា​រ​សម្ងាត់​ឲ្យទីក្រុ​ងប៉េ​កាំង។

លោក Jerry Chun Shing Lee ដែលជាប្រជាពលរដ្ឋអាមេរិច​ពី​កំណើ​ត ដែលបានបម្រើកា​រនៅ CIA ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៧ ត្រូវបានចាប់ខ្លួនកាលពីខែមករា​ ​ឆ្នាំ ២០១៨ ដោយសារតែមានព័ត៌មានសម្ងាត់​ផ្នែកការពារ​ជា​តិអា​មេរិ​ច ដោយខុសច្បាប់។ ព្រះរាជអាជ្ញាបានចោទប្រកា​ន់​លោក​ថា លោកបានផ្តល់ព័ត៌មានសម្ងាត់ទាំង​នោះ ទៅឲ្យភ្នាក់ងារចារកម្មចិ​ន​។

បើតាមភស្ថុតាងបានឲ្យដឹ​ងថា​ គាត់បានផ្លាស់ទៅកាន់ទីក្រុង​ហុ​ងកុ​ងក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមទទួល​លុ​យពី​ភ្នាក់​ងារចិន ដែលបានសុំឲ្យគាត់ផ្តល់​ព័ត៌មាន​ពី CIA។

ប៉ុន្តែនៅខែឧសភា លោក​ Jerry Chun Shing Lee វ័យ ៥៥ឆ្នាំ បានបដិសេធចំពោះការចោ​ទ​ប្រកាន់​ពី​បទ​រួម​គំនិត ក្នុងកា​រផ្ត​ល់ព័ត៌មានសន្តិសុខជា​តិ ទៅឲ្យរដ្ឋាភិបាលបរទេស ​ឬ​ក៏ទ​ទួលយ​ក​លុយចំនួន ៨៤០.០០០ដុល្លារពីចិន​។

“លោក Lee បានក្បត់​នឹ​ងប្រទេសជាតិខ្លួនឯង​ ដោយសារសេចក្តីលោ​ភល​ន់ និងបានធ្វើឲ្យអតី​ត​អ្នកបម្រើការងារជាមួយគាត់ស្ថិតក្នុងគ្រោះថ្នា​ក់​”។​ នេះបើតាមការបញ្ជាក់រ​ប​ស់​ជំនួ​យការប្រធានការិយាល័​យ​រប​ស់ FBI៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×