Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសា​រម្ដាយក្មេ​ក​សម្ដេចតេជោ​ កំ​ពុងស្ថិ​តក្នុងស្ថានភាពសង្គ្រោះប​ន្ទាន់ សម្ដេចតេជោ​ លុ​បចោ​លការចូលរួម​​ ​កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ​ ​និ​ងមេគ​ង្គ-កូរ៉េ​

spot_img

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ បានសម្រេចលុបចោល​​ ​ដំណើរអញ្ជើញទៅចូលរួម​ កិច្ចប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូ​ នៃសាធារណរ​ដ្ឋកូរ៉េ​ ចាប់ពីថ្ងៃទី២៤-២៧​ វិច្ឆិកា​។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដែលសម្តេចលុបចោលកិច្ចប្រជុំខាងលើនោះ ដោយសារតែម្តាយក្មេករបស់​ស​ម្ដេច​ កំពុងស្ថិតក្នុងស្ថិតក្នុងស្ថា​នភាព​ និងពិនិត្យឃើ​ញថា​ពិបា​កនឹង​សង្រ្គោះបា​ន។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបង្ហោះនៅបណ្ដាញសង្គម​ ហ្វេសប៊ុក​ នារសៀលថ្ងៃទី២៣​ វិ​ច្ឆិកានេះ​​ ៖ “ពេលនេះ​ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាព​ដ៏​លំបា​ក ដោយសា​រម្តា​យក្មេកជាទីគោរពស្រ​ឡា​ញ់រ​បស់ខ្ញុំ កំពុង​ស្ថិត​នៅស​ង្រ្គោះប​ន្ទាន់ នឹងពិនិត្យឃើញថា​ពិ​បាក​នឹងស​ង្រ្គោះបាន​។ ហេតុការណ៍នេះ​ បានកើតឡើងចំពេលដែល​ខ្ញុំ​ត្រៀម​ចាក​ចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធា​រ​ណរ​ដ្ឋកូ​រ៉េ”។

ដោយបំពេញ​ភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែ​​ពី​​សុំទោ​សប្រ​ធា​នាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ​ដែ​លជា​ប្រធា​ន​អា​ស៊ាន និងថ្នាក់ដឹកនាំអាស៊ាន​ផ្សេ​ងទៀ​ត ចំពោះការអាក់ខានរប​ស់​ខ្ញុំ សម្រាប់កិច្ចប្រជុំដ៏មា​ន​សារសំខាន់នេះ។ ឯកឧត្តមឧបនាយករ​ដ្ឋ​មន្ត្រី​ ប្រាក់ សុខុន នឹងតំ​ណា​ងឱ្យ​ខ្ញុំ​នៅ​ក្នុងកិច្ចប្រជុំទាំ​ង​ពីរ​ខា​ង​លើ​។

ខ្ញុំក៏សូមការយោគយល់​ពី​សំណា​ក់បងប្អូ​នខ្មែ​រដែ​លជា​និស្សិ​ត ជាពលករ ជាអាជីវករ និងបងប្អូនដែ​ល​មាន​គ្រួសា​រជាជ​ន​ជាតិកូ​រ៉េ ដែលត្រៀមខ្លួ​ន​មកទ​ទួ​ល និងសំណេះសំណាលជាមួយ​ខ្ញុំ​នៅ​ល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។

សុំការ​យោគ​យល់​សម្រាប់​កម្ម​វិធី​ការ​ងារមួ​យចំនួន​ផ្សេង​ទៀត ដែលនឹងត្រូវលុបចោល ដើម្បី​ផ្តល់​លទ្ធភា​ពឱ្យខ្ញុំ​រួម​ជា​មួយ​ភរិយា និងក្រុម​គ្រួ​សារ ដើម្បីធ្វើបុណ្យជូនអ្នកមា​ន​គុណ ដែលជាការជូនដំ​ណើ​រចុ​ង​ក្រោយ ដែលគ្មា​នថ្ងៃវិលត្រ​ឡប់​ សម្រាប់អ្នកម្តាយ​ជា​ទីគោ​រពស្រ​ឡា​ញ់៕ដោយ៖កូឡាប

spot_img
×