Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលចាប់ជនល្មើស២​នាក់​ ធ្វើដំណើរពីភ្នំពេញ បន្លំ​ចូល​លួច​លុយ ​កន្លែង​វី​ង ចំនួន២០០០ដុល្លារនៅស្រុកកំចាយមារ​

spot_img

​ព្រៃវែង​ ៖​ ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​បក្ខ​ពួ​ក​​ប្រមាណ ៦​នាក់​ ត្រូវ​សមត្ថកិ​ច្ចនគរបាល​ឃាត់​​ ក្នុង​ករណី​​ចូ​ល​កន្លែង​វេរ​​​លុយ​​ប​ន្លំ​ធ្វើ​​ជា​​ដូរ​​លុយ​ និង​ទិញ​ស្រា​បៀ​រ​​ រួច​ក៏​ចូល​មក​យក​​​លុយ​​ទុ​ក​​នៅ​ទូ​វី​ង​ ដាក់​ក្នុង​កាបូប​​ព​​ណ៌​ខ្មៅ​​ ក្នុង​មាន​ចំនួន​​២.០០០​ដុល្លារ​ (​ពី​រ​ពាន់​ដុល្លារ​)​ ​តែ​ត្រូវ​បាន​​គេ​​ឃើញ​​ស្រែក​​ចោ​រៗ​ ចាប់ខ្លួន​បាន​​២​​នាក់​ ចំណែកបក្ខពួកផ្សេងទៀត រត់បាត់អស់។​

​ហេតុការណ៍​ក្រុម​បុ​ក​​ទូ​នេះ​ បាន​កើតឡើង​កាល​ពី​​ថ្ងៃ​​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​៣០​​នា​ទី​ នៅផ្ទះ​វី​ង​វេរ​លុយ​ ស្ថិត​​នៅ​ភូ​មិ​សា​មគ្គី​ ឃុំ​ក្រ​ញូ​ង​ ស្រុក​កំចាយមា​រ​​ ខេត្ត​ព្រៃវែង​​។​

​សមត្ថកិច្ចបានឲ្យដឹងថា ជន​​រង​​គ្រោះ​ឈ្មោះ​​ ​ហឿ​ន​ សា​រ៉ុ​ត​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ឃុំ​កើតហេតុ​​​ខាងលើ​​​។​
ចំណែកជនសង្ស័យ​ ទី​ ១-​ឈ្មោះ​ ស្រី​ សំ​អឿ​ន​ ភេទ​ប្រុស​ អាយុ​50​ឆ្នាំ​ ភូមិ​២៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំ​ពេញ​។​ ​ជនសង្ស័យ​ ទី​2-​ឈ្មោះ​ លី​ ប៊ុ​ន​រស្មី​ ភេទ​ប្រុស​ អាយុ​9​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

​​តា​ម​របា​យការ​ណ៍​បា​ន​​ឲ្យ​​ដឹង​ថា​ ពេល​ក្រុម​ជនស​ង្ស័​យ​​យក​លុយ​បាន​ហើយ​ ​ក៏​រត់​ចេញ​មក​​​ខា​ងក្រៅ​ បម្រុ​ង​រត់ឡើង​​ជិះ​​រថ​យ​ន្ដ​សាំង​យ៉ុ​ង​​​ព​ណ៌​ស​ មិន​ស្គាល់​ផ្លាក​​លេ​ខ​និង​ម៉ូតូ​របស់បក្ខពួក ដែល​​នៅ​​រង់ចាំ​​នៅ​​ខាង​ក្រៅ​ តែ​ត្រូ​វ​ប​ងថ្លៃ​ជនរងគ្រោះ​ឃើញទាន់ ​ក៏​ស្រែ​កថា​ឆោឡោថាចោរ​ៗ​ ពេល​នោះ​ក៏​ត្រូវ​​ប្រ​ជាពល​រដ្ឋ​​នៅក្បែរកន្លែងកើតហេតុ រត់ដេញចាប់​បាន​ចំនួន​​២​​នាក់​ និង​ម៉ូតូ​១​​គ្រឿ​ង​ម៉ា​ក​​ហុងដា​ C125 ​ស៊េរី​2013​ ពាក់​ផ្លាក​លេខ​ ភ​.ព​ 1BX 9113​។​

​បច្ចុប្បន្ន ​ជន​សង្ស័យ​​និង​​​វត្ថ​តាង​ បាន​បញ្ជូន​មក​​អ​ធិការ​ដ្ឋាន​​ន​គរបាល​ ស្រុក​កំចាយមារ​​​ ដើម្បី​កសាង​សំណុំរឿង​​តា​ម​នីតិវិធី ហើយសមត្ថកិច្ចក៏កំពុងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលជិះរថយន្តរត់គេ​ចខ្លួ​ន​៕ដោយ៖កូឡាប

spot_img
×