Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ បង្ក្រាប​មុខសញ្ញា​ប្លន់​ម៉ូតូ​កង់​បី (Passapp) និង​លួច​រថយន្ត , ជនសង្ស័យ 2 នាក់ ​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល​

spot_img

ក​​ណ្តា​ល ​៖ ​អនុវត្ត​នូវ​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​ប្រសាសន៍​ដឹកនាំ ព្រមទាំង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​លោក​តែងតែ​យកចិត្តទុកដាក់ ដាស់តឿន​ក្រើនរំលឹក ពង្រឹង​ការយកចិត្តទុកដាក់​ប​ញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​លួច​ឆក់ ប្លន់ ឃាតកម្ម​ជាដើម​។​

​ជាក់ស្តែង​ករណី​ប្លន់​ម៉ូតូ​កង់​បី មួយ​កើតឡើង​នៅវេលា​ម៉ោង​១:១៦​នាទី ថ្ងៃ​អង្គារ ទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​ស្រាវជ្រាវ និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

ករណីនេះ​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​៖ ១.​ឈ្មោះ អាន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទី​លំ​ភូមិ​ជ​ម្ព​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ប្តី​)​។​

២.​ឈ្មោះ ជ សុវណ្ណ​ឌី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មេផ្ទះ (​ប្រពន្ធ​) បានមក​រាយការណ៍ និង​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ថា​៖ មាន​ជនសង្ស័យ​ពីរ​នាក់​បាន​ឲ្យ​ដឹក​ពួកគេ​ពី​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយ​ប្រពន្ធ​របស់​ជនរងគ្រោះ ក៏​រួម​ដំណើរ​ជាមួយ​ផងដែរ​។ លុះ​ពេលមកដល់​ចំណុច​កើត​ខាងលើ ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​កូនកាំបិត​ចុង​ស្រួច ភ្ជង់​ក ជនរងគ្រោះ​ឈ្មោះ ជ សុវណ្ណ​ឌី ជា​ប្រពន្ធ ហើយ​វាយ​ជាច្រើន​ដៃ និង​ឆក់យក​កាបូប​លុយ ព្រមទាំង​ដេញ​ជនរងគ្រោះ​ជា​ប្តី​ចេញពី​ម៉ូតូ​កង់​បី រួចហើយ​ជនសង្ស័យ (​បាន រ​ត្ន័​) ក៏​បើក​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​បក្សពួក​រប​ស់​គេ​ម្នាក់​ឈ្មោះ សាវ​ណ្ណ ដា​វីន ដែល​រត់ឡើង​ម៉ូតូ​កង់​បី​មិនទាន់​។​

​ដោយមាន​ការ​ច​ង្អុ​រ​បង្ហាញ​ដឹកនាំ​បញ្ជា​ផ្ទាល់ ព្រមទាំង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​លោក ឧត្ដមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តព្រៃវែង ពិសេស​ដោយមាន​ការផ្តល់​បច្ចេកទេស​បទពិសោធ​ន៍​ពី​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​នោះ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សឿ បញ្ញា ប្រធាន​មន្ទីរ​យុត្តិធម៌​ស្តីទី បាន​បើក​កិច្ចសហប្រតិបត្តិការ ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ធ្វើ​ការឃាត់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ៖
១.​ឈ្មោះ សាវ​ណ្ណ ដា​វីន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃកើតហេតុ ក្បែរ​កន្លែងកើតហេតុ​។​

២.​ឈ្មោះ បាន រ​ត្ន័ (​ហៅ​គ្រាក់​) ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៦:៥០​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចុង​ទួល ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ក្រោយពី​រត់គេចខ្លួន​បាន​មួយថ្ងៃ​។​

កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ចាប់យក និង​ដកហូត​សម្ភារៈ​របស់​ជនរងគ្រោះ​ពី​ជនសង្ស័យ​រួមមាន​៖

១.​ម៉ូតូ​កង់​បី​ចំនួន ០១​គ្រឿង

២.​ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង​។​

៣.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១​សន្លឹក និង​កាត​វី​ង​ចំនួន ០១​សន្លឹក​។​

៤.​ដែក​ច្នៃ​រាង​អក្សរ T ចំនួន​០១​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​៖ ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​កង់​បី ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ បាន រ​ត្ន័ បាន​សារភាព​បន្ថែមទៀតថា​៖ បន្ទាប់ពី​ខ្លួន​ប្លន់​ម៉ូតូ​កង់​បី ពី​ជនរងគ្រោះ រូបគេ​បាន​ជិះ​រត់គេចខ្លួន​ទៅ​ស្រុក​កំចាយមារ និង​ស្រុក​មេសាង ខេត្តព្រៃវែង ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​តែម្តង កន្លង​មក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយគ្រឿង ម៉ាក Corola ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​១៩៩៧ នៅ​ចំណុច​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ព្រមទាំង​វត្ថុតាង ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ហើយ​ត្រូវ តុលាការខេត្ត​កណ្ដាល​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​៕ ដោយ​៖​កូ​ឡាប​

spot_img
×