Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុន សែន បញ្ចេញ​ថវិកាជាតិ​ ៣០ ​លាន​ដុល្លារ ជួយ​សង់​មន្ទីរពេទ្យ​កាល់ម៉ែត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចេញ​ថវិការដ្ឋ ៣០​លាន​ដុល្លារ បញ្ចូល​ទៅក្នុង​គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​កាល់ម៉ែត ។ សម្តេច​បញ្ជាក់ថា មន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ​កំពុង​ប្រឈមមុខ​នឹង​កង្វះ​ថវិកា​សម្រាប់​សាងសង់ និង​ទិញ​សម្ភារៈ​សម្រាប់​បំពាក់​នឹង​អគារ​ថ្មី​។​

​សេចក្ដីសម្រេច​បែបនេះ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន រៀបរាប់ថា​៖ “​បី​ថ្ងៃ​រួចមកហើយ​ដែល​ខ្ញុំ​មក​កំដរ​ម្តាយក្មេក​ខ្ញុំ នៅ​មន្ទីរពេទ្យ​កាលម៉ែត ដែល​ខ្ញុំ​ពិនិត្យឃើញថា​មន្ទីរពេទ្យ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាជន ប៉ុន្តែ​មន្ទីរពេទ្យ​ក៏ដូចជា​ក្រសួងសុខាភិបាល ខ្វះ​លទ្ធភាព​ខាង​ថវិកា​សម្រាប់​ការ​សាង​សង់​អគារ​ថ្មី និង​ទិញ​សម្ភារៈ​សម្រាប់​បំពាក់​ទាំង​អគារ​ថ្មី និង​អគារ​ដែលមាន​រួចមកហើយ​។ ថ្ងៃនេះ ខ្ញុំ​សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន​៣០​លាន​ដុល្លារ ដើម្បី​បន្ត​កសាង​អគារ​កម្ពស់​១២​ជាន់ ដែល​មន្ទីរពេទ្យ​បាន​សាងសង់​បាន​១៧​ភាគរយ​រួចមកហើយ​ក្នុងតម្លៃ​៣៩​លាន ៧​សែន​ដុល្លារ​”​។​

​ក្រៅពី​បញ្ចេញ​ថវិកាជាតិ សម្រាប់​ជួយ​ដល់​ការសាងសង់​ហើយ​នោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ បាន​រៀបរាប់​ទៀតថា សម្តេច ហ៊ុន សែន បាន​កៀរគរ​ថវិកា ៥៣​លាន​ដុល្លារ ពី​បណ្ដា​សប្បុរសជន​នានា សម្រាប់​យកទៅ​ចំណាយ​លើ​ការទិញ​សម្ភារៈ​បំពាក់ នៅ​មន្ទីរពេទ្យ​មួយ​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​សម្រាប់​ការបំពាក់​សម្ភារៈ​បរិក្ខា​រទាំង​នៅ​អគារ​ថ្មី និង​អគារ​ចាស់ ខ្ញុំ​បាន​ចលនា​
​សប្បុរសជន​ចូលរួម​ជួយ​ដល់​ជីវិត​មនុស្ស​បាន​ថវិកា​ចំនួន​៥៣​លាន​ដុល្លារ​គិត​ត្រឹម​ម៉ោង​៤​ល្ងាច ថ្ងៃ​២៤ វិច្ឆិកា​២០១៩​នេះ ដែល​សង្ឃឹមថា នឹងមាន​សប្បុរសជន​ចូលរួម​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម​​មន្ទីរពេទ្យ​កាលម៉ែត​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យបង្អែក​របស់​ជាតិ​កម្ពុជា​យើង​។​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូល​តាម​ការអំពាវនាវ​របស់ខ្ញុំ​តាម ពាក្យស្លោក (​បរិច្ចាគ​ដើម្បី​ជួយ​ដល់​ជីវិត​មនុស្ស​)​។ ខ្ញុំ​សូម​អរគុណ​និង​កោតសរសើរ​ចំពោះ វេជ្ជបណ្ឌិត គ្រូពេទ្យ គ្រប់​ជំនាញ និង​បុគ្គលិក​នៅក្នុង​
​មន្ទីរពេទ្យ​ទាំងអស់ ដែល​បាន​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​បើទោះជា​ជីវិត​ម្តាយក្មេក​ខ្ញុំ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សង្គ្រោះបន្ទាន់ វិ​វត្ត​ទៅកាន់​ស្ថានភាព​បែបណាក៏ដោយ ក៏​ពួកយើងខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត​អស់ចិត្ត​ដែរ ព្រោះ​បើ​មិនមាន​គ្រូពេទ្យ​ខ្មែរ​ដ៏​ពូកែ ជួយ​ទាន់ពេលវេលា​ទេ ម្លេះ​សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ​ ​តាំង​ពីថ្ងៃ​ម្សិលមិញ​មក​ម្លេះ ព្រោះ​នៅឯ​គេហដ្ឋាន​របស់ខ្ញុំ​បានរៀបចំ​រួចរាល់​ហើយ សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ​ ​តែដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ហើយ​ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត​រស់នៅ ជាមួយ​កូនចៅ​មួយរយៈ​ទៀត​”៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×