Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​កុំ​បាន​ត្រី​បា​ឡែន​ជួយ អ្នក​ជីវសាស្ត្រ​រូប​នេះ​ប្រហែលជា​ចំណី​ត្រី​ឆ្លាម​បាត់ទៅហើយ​(មានវីដេអូ)

spot_img

​ខ្សែ​វីដេអូ​ខាងក្រោម បាន​ថត​យក​នូវ​ខណៈពេលដែល​ត្រី​បា​ឡែន​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជិត ២៣​តោន បាន​ការពារ​អ្នក​ជីវសាស្ត្រ​ខាងលើ​ដែល​កំពុង​មុជទឹក​ឲ្យ​ចៀសផុត​ពី​ការ​ក្លាយជា​ចំណី​របស់​ត្រី​ឆ្លាម ដោយ​លាក់​នាង​នៅក្រោម​ស្រកី រួច​យក​មាត់​ច្រាន​នាង​ទៅ​ដល់​ទី​សុវត្ថិភាព​។​

​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​តំបន់​សមុទ្រ Muri, Rarotonga, ប្រជុំ​កោះ Cook នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​។​

​ជីវ​វិទូ​ខាង​ត្រី​បា​ឡែន Nan Hauser ឲ្យដឹងថា ត្រី​បា​ឡែន​គម​ខ្នង បាន​ការពារ​នាង​និង​សហការី​ឲ្យ​ចៀសផុត​ពី​ការវាយប្រហារ​របស់​ត្រី​ឆ្លាម​មួយ​ក្បាល ដោយ​វា​បាន​លាក់​នាង​នៅក្រោម​ស្រកី រួច​ប្រើ​ក្បាល និង​មាត់​ច្រាន​នាង​មក​ដល់​ទី​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ខែតុលា ឆ្នាំ ២០១៧​។​

ត្រី​បា​ឡែន បាន​ច្រាន​ជីវ​វិទូ​ដល់ទី​សុវត្ថិភាព​។​

​ត្រី​បា​ឡែន​មួយ​ក្បាល​នេះ បាន​ច្រាន​តាម​ទិសដៅ​មួយ​ជួយ​ឲ្យ​នាង​ជួបជុំ​ជាមួយ​ក្រុម​របស់​ខ្លួន និង​ផ្តល់​ព័ត៌មាន​ដល់​ដែល​កំពុង​ស្ថិត​នៅលើ​នាវា ឲ្យដឹងថា មាន​ត្រី​ឆ្លាម​កំណាច​មួយ​កំពុងស្ថិត​នៅ​ជិត​នោះ​។​

Nan និយាយថា ត្រី​បា​ឡែន​នេះ​បាន​ប្រើកន្ទុយ​របស់​វា ដើម្បី​គោះ​ទឹក​បណ្តេញ​ត្រី​ឆ្លាម​ឲ្យចេញ​ទៅ​ឆ្ងាយ ។ ចំពោះ​នាង​វិញ​នឹកស្មានថា ត្រី​មួយ​ធំ​ដែល​នៅ​ជិត​នោះ គឺជា​គ្នីគ្នា​របស់​ត្រី​បា​ឡែន​មួយ​ក្បាល​នេះ​។ ប៉ុន្តែ​ពេល​ឃើញ​ចលនា​ពីឆ្វេង​មក​ស្តាំ ពីលើ​មកក្រោម ទើប​នាង​ដឹងថា វា​ជា​ឆ្លាម​ពេ​ជ​ឃាតកំ​ពុង​ប៉ង​វាយប្រហារ​មកលើ​នាង​។​

ត្រី​បា​ឡែនលាក់ Nan នៅក្រោម​ស្រកី រួច​ច្រាន​នាង​ឲ្យចេញ​ឆ្ងាយ​ពី​ត្រី​ឆ្លាម​។​

Nan អ្នក​ដែល​រស់នៅ​លើ​ប្រជុំ​កោះ Cook និយាយថា “​ខ្ញុំ​ពិតជា​ពុំ​យល់​ពី​បំណង​របស់​ត្រី​បា​ឡែន ខណៈ​វា​ចាប់ផ្តើម​ចូល​កៀកមក​ខ្ញុំ​។ វា​ចេះតែ​ច្រាន​ខ្ញុំ​ពុំ​ឈប់ ក្នុង​កំឡុង​ពេល​ប្រមាណ ១០​នាទី​។ ២៨​ឆ្នាំ​ហើយ​ដែល​ជីវិត​ខ្ញុំ​ផ្សាភ្ជាប់​ជាមួយ​សមុទ្រ និង​ត្រី​បា​ឡែន​។ ប៉ុន្តែ​ខ្ញុំ​ពុំ​ដែល​ប្រទះ​នឹង​ស្ថានភាព​ដែល​ត្រី​បា​ឡែន​មួយ​ក្បាល​នេះ​ប៉ុនប៉ង​រក្សា​ទុក​ខ្ញុំ​ឲ្យ​ស្ថិតនៅក្រោម​ស្រកី​ដ៏​ធំ​របស់​វា​បែបនេះ​”​។​

​អ្នកវិទ្យាសាស្ត្រ​រូបនេះ ធ្លាប់​បាន​ឃើញ​ករណី​ជា​ច្រើន ដែល​ត្រី​បា​ឡែន​មាន​សកម្មភាព​ការពា​រព​ពួក​ត្រី​ផ្សេងទៀត តែ​នេះ​ជា​ករណី​ដំបូង​បញ្ជាក់​ច្បាស់​ថា ត្រី​បា​ឡែនក៏​ការពារ​មនុស្ស​ឲ្យ​ចៀសផុត​ពី​ចង្កូម​ពេ​ជ​ឃាត​ត្រី​ឆ្លាម​។ នាង​សង្កត់ធ្ងន់ថា ៖ “​ពិត​ជា​គួរឲ្យ​អស់សំណើ​ចណាស់ ២៨​ឆ្នាំ​កន្លងមក​នេះ​ខ្ញុំ​អនុវត្ត​ភារកិច្ច​ការពារ​អម្បូរ​ត្រី​បា​ឡែន តែ​ពេល​នេះ​តួអង្គ​ត្រូវ​ទទួល​ការការពារ​ទៅវិញ​”៕ ចន្ទ្រា​

spot_img
×