Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​តេ​ក្វាន់​ដូ ​WT និង​អត្ត​ព​លិ​ក ទៅ​ស៊ី​ហ្គេម បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​

spot_img

ភ្នំពេញ ​៖​ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ (WT) នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម​កម្មវិធី ជូន​ដំណើរ​ក្រុម​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ (WT)​ឆ្ពោះទៅ​ការប្រកួត​កីឡា​S EA GAMES 2019 លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន “President Cup 2019 ” ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​លោក​គង់ ស​ក្ខិ​ដា​អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ (WT) បាន​ប្រាប់​ឲ្យ​ដឹងថា កម្មវិធី​ជូន​ដំណើរ​ក្រុម​​កីឡាករ កីឡាការិនី​តេ​ក្វាន់​ដូ (WT) ឆ្ពោះទៅ​ការប្រកួត​កីឡា​SEA GAMES2019​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នេះ មានភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍​Presidwnt Cup 2019 TaekwondoFestival ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ឆ្នាំ​មួយ របស់​សហព័ន្ធ​ដ៏​គ្មាន​សក្ដា​​នុព​ល​មួយ​នេះ ។​

ព្រឹត្តិការណ៍​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​១០០​នាក់ ក្នុងនោះ​កីឡាករ​៦០​នាក់ កីឡាការិនី​២៨​នាក់ ព្រមទាំង​ប្រតិភូ គ្រូបង្វឹក​១២​នាក់​។​

​លោក​បាន​បន្តថា កម្មវិធី​មាន​ក្លិប​ចំនួន​៦​រួមមាន​ក្លិប INDUK ក្លិប​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ក្លិប​ហូ​សា​ណា ក្លិប​វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ក្លិប​ប៉ោយប៉ែត (​ខេត្តបន្ទាយមានជ័យ​) និង​ក្រុម​សម្តែង​ជម្រើសជាតិ​តេ​ក្វាន់​ដូ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ក្លិប​កីឡា​តេ​ក្វាន់​ដូ (WT)​មកពី​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​។​

​លោក​អគ្គលេខាធិការ​បា​ន​បន្ថែមទៀតថា ប្រតិភូ អាជ្ញាកណ្តាល គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចូលរួម​ការប្រកួត​កីឡា SEA GAMES 2019 លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ចំនួន​១៩​នាក់ ក្នុងនោះ​កីឡាករ ៧​រូប និង កីឡាការិនី​៧​នាក់ ។​

ក្នុង​ព្រឹត្តិការណ៍​នេះ​កីឡាការិនី​ស៊ន សៀវ​ម៉ី ដែលជា​ម្ចាស់​មេដាយមាស និង​ជា​អត្ត​ព​លិ​ក​ដំបូង ដែល​បង្កើត​ប្រវត្តិ​​សាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ក្នុងការ​ដណ្ដើម​មេដាយមាស កម្រិត​ទ្វីបអាស៊ី សម្រាប់​កម្ពុជា​នោះ បាន​ប្ដេជ្ញាចិត្ត​ថា អ្វីដែល​កីឡាការិនី​​រូបនេះ​ត្រូវ​គិត​មុនគេ​នោះ​គឺ​បាវចនា​ជាតិ គឺជា​តិ សាសនា និង​ព្រះមហាក្សត្រ ។​

បន្ទាប់ពីនោះ​គឺ​កា​រក្សា​កិត្តិយស និង​សេចក្ដី​ថ្នូរ​ជា​ខ្មែរ​នោះ គឺ​កីឡាការិនី​រូបនេះ បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រ​​កួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ ។​

ប្រមុខ​តេ​ក្វាន់​ដូ​ WT គឺ​លោក​ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ចេញ​ពី​កាយវិការ ចូលរួម​រីករាយ​ជាមួយ នឹង​ការប្ដេជ្ញាចិត្ត​របស់​កី​​ឡា​ការិនី​ស៊ន សៀវ​ម៉ី និង​មិត្ត​រួម​អាជីព​របស់​នាង ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×