ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសម ម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ការរស់នៅវិញ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។
ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសង្កេតឃើញថាមានបញ្ហាអ្វីមិនល្អគប្បីចៀសឱ្យឆ្ងាយបើពុំនោះនឹងអាចត្រូវគេបោកបញ្ឆោតដោយប្រការណាមួយជាក់ជាពុំខាន។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរគ្រប់ទិសទីចូរកុំគប្បីបង្កជម្លោះវិវាទជាមួយអ្នកដទៃបើពុំនោះនាំខាតបង់អ្វីមកវិញជាក់ជាពុំខាន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំពុំមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬនៅផ្នែកខាងក្រៅដោយប្រការណាមួយកើតទ្បើង។ចំពោះការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។
មនោសញ្ចេតនាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ ដំណើរជីវិតរបស់មនុស្សយើងគឺមានឡើងក៏មានចុះ មានត្រង់ក៏មានផ្អៀងគឺគ្មានអ្វីដែលស្ថិតស្ថេរដែរ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាការប្រកបការងាររបស់ លោកអ្នកជួបនូវ ឧបសគ្គញឹកញាប់បន្តិចនិងភាពតានតឹងផ្លូវចិត្តមានច្រើនឡើង ហើយធ្វើអ្វីក៏តែងមានរឿងរាវចំពោះមុខយាយីដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការលូតលាស់គួរសម ហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំពេលនេះលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ ។ចំពោះបញ្ហាការងារ ប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
មនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីតោងតែចេះប្រយ័ត្នប្រយែងនិងអត់ធ្មត់បន្តិចទើបមិនមានបញ្ហាចោទឡើង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចពីព្រោះគេងាយសាបព្រួសអំពើអាក្រក់ណាស់ដែរ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំវក
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ក្រៅពីនេះដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើន ដូច្នេះគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារនិងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាសផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អនិងពិសេសមិនត្រូវឆាប់ប្រកាន់ខឹងច្រើនឡើយ នាំតែកើតបញ្ហាចំពោះមុខប៉ុណ្ណោះ។ការរស់នៅបើមានបញ្ហាជាមួយអ្នកដទៃគប្បីរក្សាភាពស្ងៀមស្ងាត់បន្តិចកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នខ្លួនឯងត្រូវសោះប្រែជាខុសវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានការថយក្រោយដោយមិនសូវជឿនលឿនទៅមុខទេពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ច្រើនឡើយពីព្រោះថាការឱ្យងាយពេលសងត្រឡប់មកវិញឃើញថាតឹងគួរសម។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំងាយទាំងប្រេះស្រាំហើយក៏ងាយទាំងជម្លោះវិវាទថែមទៀត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នាពេលនេះការប្រកបការងារលោកអ្នកតែងជួបនូវបញ្ហាច្រើន ប៉ុន្តែយ៉ាងណាបើមានការពុះពារតែងសម្រេចជោគជ័យមួយចំនួនផងដែរ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាការរស់នៅមានភាពរលូនល្អគួរសមមិនមានបញ្ហាអ្វីធ្ងន់ធ្ងរចូលមកនាំពិបាករ៉ាប់រងនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការល្អប្រសើរបន្តិច ហើយបើធ្លាប់តែខ្សត់ចំណូលក៏អាចងើបវិញខ្លះដែរ។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមិនមានអ្វីចូលមកផ្លាស់ប្តូរទេគឺមានភាពផ្អែមល្ហែមនិងសុខដុមដូចសព្វមួយដង៕