Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោថា មានគេយករូបចាស់រូប​ថតម្តា​យក្មេ​កខ្ញុំ និងភ​រិយា​ខ្ញុំ ទៅបង្ហោះ នាំឲ្យមានការភាន់ច្រឡំ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានបណ្តាញសង្គមហ្វេសប៊ុកមួ​យ​បានយករូបម្តាយក្មេករប​ស់​ស​ម្តេច មកបង្ហោះបង្ហាញពីការជា​សះ​ស្បើយ​ធ្វើឲ្យ​មានការភាន់ច្រឡំ​រហូ​តពិ​បាក​ក្នុងការបកស្រាយពីការលុបចោលរបស់សម្តេចទៅចូល ​កិ​ច្ចប្រជុំកំពូលអាស៊ាន-​កូ​រ៉េ មេគង្គ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង​។​

 

សម្ដេចតេ​ជោ នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងស​ង្គ​មហ្វេ​ស​ប៊ុក នាថ្ងៃទី២​៥ ខែវិច្ឆិកា ឆ្នាំ២០​១៩ថា “ម្សិលម៉ិញមានហ្វេកប៊ុកមួយ បានយ​ករូប​ថតម្តា​យក្មេ​កខ្ញុំ និងភ​រិយា​ខ្ញុំ កាលពីឆ្នាំ២​០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យ​សិ​ង្ហបុ​រីមក​បង្ហោះ​ធ្វើឱ្យ​មានកា​រភាន់​ច្រឡំ​ថា ម្តាយក្មេកខ្ញុំបាន​ជា​សះស្បើយ​ ឬបា​នធូរ​ស្រាលហើ​យ ដែលធ្វើឱ្យខ្ញុំជួ​ប​ការ​
លំបាកក្នុងការបក​ស្រា​យពីរឿ​ងខ្ញុំ​លុ​បចោលកា​រទៅ​ចូលរួ​មប្រជុំ​កំពូល​អាស៊ា​ន កូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាន​នៃ​ប្រទេស​កូរ៉េខា​ងត្បូ​ង”។​

សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំសូមបញ្ជា​ក់​ថាស្ថាន​ភាព​ជំងឺម្តាយក្មេ​កខ្ញុំ ស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទា​ន់​
​នៅឡើយ ដែលតម្រូវឱ្យកូនចៅ​នៅ​ក្បែរ​គាត់ជា​និច្ច​។ សូមជូនរូបភាពមួយចំនួ​ន​ពីម្សិល​ និ​ង​ព្រឹក​
ថ្ងៃនេះ ២៤ និង២៥ វិច្ឆិកា ២០១៩”៕ដោយ៖កូឡាប

 

spot_img
×