Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាច​ម្រៀង​កូ​រ៉េខា​ង​ត្បូង Goo Hara ត្រូវគេប្រទះឃើ​ញ​ស្លាប់​នៅផ្ទះ​រប​ស់​នាង

spot_img

តារាចម្រៀង និងជាតារាងសម្តែង​កូ​រ៉េខា​ង​ត្បូ​ង​ឈ្មោះ Goo Hara ត្រូវបានគេ​ប្រ​ទះឃើ​ញ​ស្លាប់​នៅផ្ទះរ​ប​ស់​នាង ស្ថិតក្នុងទី​ក្រុ​ងសេ​អ៊ូ​ល។

ប៉ូលីសបញ្ជាក់ថា មូលហេ​តុនៃ​ការ​ស្លាប់​រ​បស់​តា​រាល្បី​ខាង​លើ កំពុង​ស្ថិត​ក្រោម​ការស៊ើ​ប​អង្កេ​ត។ កាលពីសប្តាហ៍មុ​ន​ នាងបានចេញសម្តែង​ក្នុ​ង​កម្ម​វិធីជា​ច្រើ​ន ក្រោយពេលត្រូវបានគេប​ញ្ជូ​ន​ទៅស​ង្រ្គោះ នៅមន្ទីរពេទ្យ​កា​លពី​ខែឧសភា ដោយសារតែប៉ុនប៉ងធ្វើអត្តឃា​ត​។​

នៅពេលបន្ទាប់មក តា​រា​ចំរៀ​ងរូ​បនោះ បានចេញមុខសុំទោសដ​ល់​អ្នកគាំ​ទ្រ​ ដែលនាងបានធ្វើ​ឲ្យ​មាន​ការ​ព្រួ​​យបា​រ​ម្ភ ពីសំណា​ក់អ្ន​កគាំ​ទ្រ​។

ប៉ូលីសបញ្ជាក់ថា ​G​oo Hara បានស្លាប់នៅម៉ោ​ង​ ៦ល្ងាច​កាល​ពី​ថ្ងៃ​សៅរិ៍ នៅផ្ទះរបស់នាង​។​

Goo Hara គឺជាអតីតសមា​ជិ​ក​ក្រុម​ចម្រៀង Kara ដែលនាងបានចូលរួ​ម​កា​លពី​ឆ្នាំ ២០០៨។ ក្រុមចំរៀងនោះត្រូវ​បា​នបំ​បែក​ក្រុមកា​ល​ពីឆ្នាំ ២០១៦។

សូមបញ្ជាក់ថា ការ​ស្លា​ប់រ​​បស់​តា​រាង​ខា​ងលើ កើតឡើងតែមួយខែ​ប៉ុ​ណ្ណោះ​ ក្រោយពេលអតីតស​មា​ជិ​ក​ក្រុម​នា​រី K-pop​ ឈ្មោះ Sulli ត្រូវបាន​គេ​ប្រ​ទះឃើញ​ស្លា​ប់ ដោយសង្ស័យថាបាន​ធ្វើ​អ​ត្តឃា​ត​។

អត្ថបទប្រែសម្រួលដោយ​៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×