Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់​ទំ​នងក្នុ​ងវិ​​ស័​​​យសេ​​ដ្ឋ​កិច្ច និងហិរញ្ញវ​ត្ថុ​​ជា​មួ​យ​​​​កម្ពុជា ប្រទេសចិន ឈរនៅលំដាប់​ទី​​ ​១

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន បើនិយាយ ពីទំនាក់​ទំ​នងក្នុ​ងវិ​​ស័​យសេ​ដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​​ជា​មួយ​​កម្ពុជា ប្រទេសចិនឈរនៅលំដាប់​ទី​ ​១ លើ​វិស័យ​ជាច្រើ​ន ​ដូ​ចជា ការវិនិយោគ ទំហំពាណិជ្ជក​ម្ម​ទ្វេ​ភាគី និងទេសច​រ​ណ៍​ជាដើម ហើយក៏មានក្រុមហ៊ុនចិនជាច្រើ​ន​​​ទៀ​ត ក៏មានចំណាប់អារម្មណ៍​ម​​ក​​ វិនិយោគ​នៅក​​ម្ពុ​​ជា។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ខែវិច្ឆិ​កានេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ​ស្តីពីកិ​ច្ចពិភា​ក្សា​ការងារ រវាងលោកអគ្គបណ្ឌិត​ស​ភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ​ ជាមួ​យលោ​ក Lyu Xinhua ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រ​តិ​បត្តិ​ការ​ត្បូ​ង-ត្បូង នៃសាធារណរដ្ឋប្រជាមានិតចិ​ន​ នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

ក្រសួងសេ​ដ្ឋកិច្ច បានបញ្ជាក់ថា នៅក្នុងឱកាសជំនួបពិ​ភា​ក្សានោះ​ លោកអគ្គបណ្ឌិតសភាចារ្យ​ ​ឧបនាយករដ្ឋមន្ត្រី​ ​អូន​ ព័ន្ធមុនី​រ័​ត្ន បាន​ស​ម្តែង​នូ​វការស្វាគមន៍យ៉ា​ង​ក​ក់​ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រា​ល​ជ្រៅ​ ជូនចំពោះលោក ​L​yu Xinhua ប្រធានក្រុមប្រឹក្សាជំរុ​ញ​កិច្ចសហប្រតិបត្តិការ​ត្បូ​ង-ត្បូងនៃសាធារណរដ្ឋប្រជាមា​និ​ត​ចិន និងប្រតិភូអមដំណើរ​ ដែ​លបានឆ្លៀតពេលដ៏មានត​ម្លៃ​អញ្ជើញមកបំពេញទស្សនកិ​ច្ច​នៅ​ក​ម្ពុជា​។ ទស្សនកិច្ចជាបន្តប​ន្ទា​ប់​របស់​គណៈ​ប្រតិភូជាន់ខ្ព​ស់​ចិន​នៅកម្ពុ​ជា​ បានបង្ហាញឲ្យឃើញពីវឌ្ឍនភា​ព​គួរ​ឲ្យក​ត់ស​ម្គាល់ នៃចំណង​មិ​ត្ត​ភាព និងកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសយើ​ង​ទាំ​ងពីរ ដែលពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ត្រូវ​បាន​ពង្រឹង និងពង្រីកឥតឈ​ប់​ឈ​រ។ បច្ចុប្បន្ន បើនិយាយពីទំនាក់​ទំ​នងក្នុ​ងវិ​ស័យសេ​ដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​ជាមួយ​កម្ពុជា ប្រទេសចិនឈរនៅលំដាប់​ទី​ ១ លើវិស័យជាច្រើន ​ដូ​ចជា ការវិនិយោគ ទំហំពាណិជ្ជក​ម្ម​ទ្វេ​ភាគី និងទេសច​រ​ណ៍​ជាដើម។ ទន្ទឹម​នេះ​ទំហំហិរញ្ញប្ប​ទា​ន សហប្រតិបត្តិ​កា​រ ពីរដ្ឋា​ភិ​បាល នៃសាធារណរដ្ឋប្រ​ជា​មានិ​តចិ​ន ជូនរា​ជរដ្ឋា​ភិបា​លកម្ពុ​ជា​ទាំង​ឥណ​ទានស​ម្ប​ទាន និងហិរញ្ញប្បទានឥ​ត​សំណ​ង​​ ក៏ឈរនៅលំដា​ប់​ទី​ ១ ផងដែរ។

លោក Lyu Xinhua បានជម្រាបលោកអគ្គប​ណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី​ ​អូន ព័ន្ធមុនីរ័ត្ន ថា
​ក្រុមប្រឹក្សា​ជំរុ​ញកិច្ច​សហ​ប្រតិបត្តិ​ការត្បូ​ង-ត្បូង នៃសាធារណរដ្ឋប្រជា​មា​និ​តចិ​ន ត្រូវបានបង្កើតឡើង​កា​ល​ពី​ឆ្នាំ ២០១៤ និងជាស្ថាប័នមួយដែល​បំ​ពេ​ញបេស​កក​ម្ម តាមការ​តម្រ​ង់​ទិសរបស់​ក្រសួ​ងការ​បរទេ​ស​ចិន។ ក្រុមប្រឹក្សានេះ​ ​គឺជាស្ថា​នត​ភ្ជាប់រ​វាងក្រុមហ៊ុន និង ស្ថាប័ន នៃប្រទេសចិន ​ជា​មួយក្រុមហ៊ុន និងស្ថាប័ន នៃប្រទេសកំពុងអ​ភិ​វឌ្ឍ​ន៍ ដោយមានមុខងារ​ជំ​រុ​ញកិច្ចសហប្រតិបត្តិការរវាង​ប្រ​ទេ​សចិ​ន និងប្រទេសកំពុងអភិ​វ​ឌ្ឍន៍ក្នុងវិ​ស័យ​ជាច្រើន មានដូចជា៖ វិស័នយោបាយ សេ​ដ្ឋ​កិច្ចពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាដើម។ ខណៈដែលកម្ពុជាគឺជា​មិ​ត្តដ៏​ជិ​តស្និទ្ធ​បំ​ផុតមួ​យ រប​ស់​ប្រទេស​ចិន​និងប្រ​ទេស​យើង​ទាំងពីរ មានទំនាក់​ទំ​នង​ល្អជាប្រ​ពៃ​ណី ជាពិសេស ទំនាក់ទំនងដ៏វិសេសវិ​សា​លរ​វា​ង ស​ម្តេចអ​គ្គម​ហាសេ​នា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ នៃព្រះរាជាណាច​ក្រ​កម្ពុ​ជា​ ជាមួយលោក Xi Jinping ប្រធា​នា​ធិបតី​ នៃសា​ធារ​ណរ​ដ្ឋប្រជាមា​និ​ត​ចិន រដ្ឋាភិបាលចិនគាំទ្រយ៉ាង​ពេ​ញទំ​ហឹង​ និងជំរុញក្រុមហ៊ុន​ចិន ឲ្យមកវិនិយោគនៅក​ម្ពុ​ជាកា​ន់តែ​ច្រើនឡើ​ង​ថែម​ទៀត។

លោក Lyu Xinhua បានសង្កេតឃើញថា​ ​មានក្រុមហ៊ុនចិនរាប់ពា​ន់​បាន​មកដា​ក់ទុ​នវិ​និយោគ​នៅកម្ពុ​ជា​ ដែល
មានតម្រោងវិនិ​យោ​គគ្រ​ប ដណ្តប់ស្ទើ​រ​តែលើ​គ្រប់វិ​ស័​យ។ មានក្រុមហ៊ុនចិនជាច្រើ​ន​ទៀ​ត ក៏មានចំណាប់អារម្មណ៍ម​ក​
​វិនិយោគ​នៅក​ម្ពុ​ជាដែរ។ ជាមួយគ្នានេះ លោក Lyu Xinhua យល់ឃើញថា ការវិនិយោគលើ​ធ​នធា​នម​នុ​ស្សដើ​រតួ​នាទី​
យ៉ាងសំខាន់ និងជាកត្តាគន្លឹះមួ​យ​រួម​ចំណែ​ក​ក្នុង​កា​រជួ​យ​ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច​ប្រ​ក​បដោ​យ​ចី​រភា​ព​។ ក្នុងន័យនេះ ក្រុមប្រឹក្សាជំ​រុញ​កិច្ច​សហ​ប្រតិប​ត្តិកា​រ​ត្បូង-​ត្បូង នៃសាធារណរដ្ឋប្រជា​មា​និត​ចិន ក៏លើកទឹកចិត្តឲ្យក្រុម​ហ៊ុ​នចិ​នវិ​និ​យោ​គផងដែរ លើតម្រោ​ង​ប​ង្កើត​សាលារៀន​អ​ន្តរជា​តិនៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាលកុ​មា​រ​ និងយុវជ​ន​នៅក​ម្ពុ​ជា​។
ជាការឆ្លើយត​ប​ លោកអគ្គប​ណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី​ ​អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជា​ក់​ថា​ កម្ពុជា និងចិន
គឺជាដៃគូយុទ្ធសាស្ត្រគ្រ​ប់​ជ្រុង​ជ្រោយ​ និងជាដៃគូកសាងស​ហ​គម​ន៍ជោ​គវា​សនាតែ​មួ​យ។ កម្រិតនៃកិច្ចសហប្រ​តិ​បត្តិ​ការ​រ​វាងប្រទេ​ស​យើងទាំ​ងពីរ នាពេលបច្ចុ​ប្ប​ន្ន បានឈានដល់កម្រិតកំពូល​ដែ​លមិ​នធ្លាប់​មាន​ពី​មុ​នមក។ ចំពោះការវិនិ​យោ​គផ្ទា​ល់ពី​បរទេស កន្លងមកក្នុងមួយ​ឆ្នាំ​ៗ​ មានក្រុមហ៊ុនចិនរាប់​រ​យបា​នចុះ​បញ្ជី​វិនិយោ​គនៅ​ក​ម្ពុជា ដែលមានដើមទុនវិនិ​យោ​គរា​ប់​ពាន់លានដុល្លារអាមេ​រិ​ក​ ។ រាជរដ្ឋាភិបាលកម្ពុជាសូ​ម​ស្វា​គន៍ គម្រោងវិនិយោគថ្មី​ប​ន្ថែម​ទៀតពី​ប្រទេ​ស​ចិន ខណៈដែលក​ម្ពុ​ជា​នៅមានសក្តា​នុ​ពល និងកាលានុវ​ត្ត​ភាព​ជាច្រើន​ទៀ​ត ក្នុង​ការ​វិ​និយោ​គ។ ដើម្បីទាក់ទា​ញ​ និងជំរុញការវិនិ​យោ​គ រាជ​រដ្ឋាភិ​បា​លកម្ពុជាបាននិងកំ​ពុ​ងខិ​តខំធ្វើ​កំណែ​ទម្រ​ង់លើគ្រ​ប់​វិ​ស័យ ទាំងក្នុងក្របខ័​ណ្ឌ​គោលន​យោបា​យ​ គតិយុត្ត​ និង បច្ចេកទេស ។
​ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរា​ជ​រដ្ឋាភិ​បាល​ក​ម្ពុជា ក៏បានត្រៀមខ្លួនជាស្រេ​ច​ដើ​ម្បី សហការជាមួយភាគីចិ​ន​។​ នាពេលឆាប់​ៗខាង​មុ​ខនេះ ភាគីទាំងពីរនឹងរួមគ្នា​រៀ​បចំ​វេទិកា​សេដ្ឋ​កិច្ច និងពាណិជ្ជកម្មកម្ពុជា​ ​ចិន និងបង្កើតយន្តការសម្រ​ប​សម្រួល​មួយ​ដើម្បីជំ​រុញ និងទាក់ទាញការ​វិ​និយោ​គ​។
ឆ្លៀតក្នុងឱកា​ស​នោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧ​បនាយ​ករដ្ឋ​ម​ន្ត្រី អូន ព័ន្ធមុនីរ័ត្ន​ ​បានសម្តែងនូវអំ​ណ​រ​គុណ​
យ៉ាងជ្រាលជ្រៅជូ​ន​ចំពោះ​រដ្ឋា​ភិបាល និងប្រជាជនចិ​ន​ ដែលបានជួយឧបត្ថម្ភគាំទ្រដល់រា​ជ​រ​ដ្ឋាភិ​បាល និងប្រជាជនកម្ពុ​ជា​។
គម្រោងវិនិយោ​គ​ពីប្រ​​ទេ​សចិន បានរួមវិភាគទានយ៉ាង​ធំ​ធេង ដល់ការអភិវឌ្ឍនៅក​ម្ពុ​ជា​ និងរួមចំណែកជួយ​ឲ្យ​កម្ពុជា​សម្រេ​ច​បាន​នូវកំ​ណើន​សេដ្ឋកិ​ច្ច​ខ្ពស់ និងប្រកបដោយ​ចី​រភា​ព ព្រមទាំងបានបង្កើតកា​រ​ងារ​ និងផ្តល់ប្រភពចំណូល​ស​ម្រាប់​ទ្រទ្រ​ង់ជីវ​ភាពរ​បស់ប្រ​ជាជន​ក​ម្ពុជា៕ដោយ៖កូឡាប

spot_img
×