Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើស​ម្ពាធឈា​មឡើ​ង​ខ្ពស់ អ្នកអាចប្រឈមនឹ​ង​គ្រោះថ្នា​ក់ទាំ​ងនេះ

spot_img

សម្ពាធឈាមកើនឡើ​ងខ្ពស់អា​ច​នឹងបណ្ដាលឲ្យមានផលប៉ះពា​ល់​ដល់​សុ​ខ​ភាពធ្ង​ន់ធ្ងរ​ជាច្រើ​នរួ​មមាន ៖

• ជំងឺក្រិនសរសៃឈា​​ម គឺជាជំងឺ​សរសៃ​ឈាម​អាក​ទែ ដែលបង្កឡើង​ដោយ​កំណ​កប​ន្ទះជា​តិខ្លា​ញ់ នៅលើជញ្ជាំងផ្នែកខា​ង​ក្នុង​នៃស​រសៃឈា​ម​។ ជំងឺលើសឈាមអាចចូល​រួ​ម​ចំណែក​ធ្វើឲ្យសរសៃ​ឈាមរួមតូច​ ​និងការបង្កើនសម្ពាធ​ប​ន្ថែម​ទៀត ទៅលើជញ្ជាំងនៃសរសៃឈាម​។​

​• ជំងឺបេះដូង ដូចជាជំងឺខ្សោយបេះដូង ជំ​ងឺ​ស្ទះសរសៃឈា​មបេះ​ដូង និងជំងឺសាច់ដុំបេះដូងឡើងក្រា​ស់​ ​អាចត្រូវបានផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​កើន​ខ្ព​ស់នៃសម្ពា​ធឈា​ម​។

• ជំងឺតម្រងនោម ៖​ ជំងឺលើសឈាមអាច​បំ​ផ្លាញស​រ​សៃឈាម​ និងតម្រងនៅក្នុងតម្រង​នោ​ម​។ ដូច្នេះ តម្រងនោមមិនអាចប​ញ្ចេ​ញសារ​ធាតុ​ពុលបា​នល្អ​នោះទេ​។

• ជំងឺដាច់សរសៃឈា​ម​ខួរ​ក្បាល ៖ ជំងឺលើសឈា​មអាច​នាំឲ្យដា​ច់​សរ​សៃឈា​មខួ​រក្បា​ល ហើយក៏រួមចំណែកជា​មួ​យជំ​ងឺក្រិ​នសរសៃឈាម ​ឬ​ការចុះខ្សោយនៃជញ្ជាំងសរ​សៃ​ឈា​ម ដែលធ្វើឲ្យសរសៃឈាមងា​យនឹ​​​ងធ្លាយ។

• ជំងឺភ្នែក ៖ ជំ​ងឺ​លើសឈា​មអាចបំផ្លាញសរសៃឈា​ម​តូច​ៗនៅក្នុ​ងរ៉េ​ទីន​ភ្នែក​បាន៕

ប្រភព៖ health

spot_img
×