Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើមសិក្សាលទ្ធ​ភា​ព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិ​ជ្ជ​កម្មសេ​រីទ្វេភា​គី​កម្ពុជា-កូ​រ៉េ

spot_img

ភ្នំពេញ ៖ នៅក្នុងឆ្នាំ​២០១​៨ក​ន្ល​ងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ(កម្ពុជានិងកូរ៉េខាងត្បូង) បា​នកើនឡើងជា​លំ​ដាប់ គឺមានទំហំប្រមាណ៧៥​៦​លាន​ដុល្លាសហរដ្ឋអាមេរិក ដោយកើ​នឡើងប្រ​មាណ​១៤,៦៩% បើធៀបនឹងឆ្នាំមុន។ ជាមួយនឹងលទ្ធផលនៃទំហំពាណិជ្ជកម្មនេះ ហើយក្នុងបំណងពង្រីកពាណិជ្ជកម្មឲ្យកាន់តែធំជាងនេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេ​ខាជាមួយលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ​ ​លើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមសិក្សាលទ្ធ​ភា​ព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិ​ជ្ជ​កម្មសេ​រីទ្វេភា​គី​កម្ពុជា-សាធារណរដ្ឋកូ​រ៉េ។

ក្រសួងពាណិជ្ជនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍រួម ចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រ​ម​ព្រៀងពា​ណិជ្ជ​កម្មសេ​រីទ្វេ​ភាគី។ ការចុះហត្ថលេខានេះ​ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រ​ជុំ​កំ​ពូល រំលឹកខួបអនុស្សាវ​រី​យ៍​៣០ឆ្នាំ នៃទំនាក់ទំ​ន​ង​អាស៊ា​ន-កូរ៉េ និងកិច្ចប្រជុំកំពូ​ល​មេ​គ​ង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ​។​

ក្រសួងពាណិជ្ជកម្មបានលើកឡើង​ថា ​តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេ​រីទ្វេភា​គី​កម្ពុជា-កូរ៉េ នឹងជួយពង្រឹងទំ​នា​ក់​ទំនង និងព​ង្រី​កទំ​ហំ​​ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ​ប​ន្ថែ​មទៀត ព្រមទាំងបង្កើតឱកា​ស​កា​រងារ​ក្នុ​ងស្រុក ការនាំចេញសេវា និង​ព​ង្រីកវិនិយោ​គ​ប​ន្ថែម ដែលនឹងចូលរួមសំខាន់​ក្នុ​ងកា​រអ​ភិ​វឌ្ឍ​សេ​ដ្ឋកិ​​ច្ចជាតិ និងផ្តល់ផលប្រយោជ​ន៍​ ​ដល់ប្រជាជននៃប្រទេស​ទាំ​ង​ពីរ​ផ​ងដែ​រ។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេ​ស​ទាំ​ងពីរ បានកើនឡើងជា​លំ​ដា​ប់ គឺមានទំហំប្រមា​ណ​៧​៥៦លា​នដុល្លា​រសហរ​ដ្ឋអា​មេរិក ដោយកើនឡើងប្រ​មា​ណ​១៤,៦៩% បើធៀបនឹងឆ្នាំ​២​០១៧។ ទំនិញនាំចេញសំខា​ន់​ៗ​របស់​កម្ពុជា ទៅកូរ៉េរួមមាន អាវយឺត សម្លៀកបំពាក់បុរស​ ​គ្រឿងអេ​ឡិច​ត្រូនិក ស្បែកជើង វ៉ាលិស កម្ទេចអាលុមមី​ញ៉ូ​ម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេ​ស​វះ​កា​ត់) តង់ និងកៅស៊ូធ​ម្ម​ជា​តិ។ ទំនិញនាំចូលសំខាន់របស់​ក​ម្ពុជា​ពី​កូរ៉េ រួមមាន រថយន្តដឹកទំនិ​ញ​ ក្រណា​ត់​ចាក់ ទឹករ៉ែធម្មជា​តិ​ ភួយ គ្រឿងអេឡិចត្រូនិក​ ​គ្រឿង​ចក្រ បន្ទះឬសន្លឹកនី​កែ​ល​ ស្បែកពីសត្វចៀម​កែ​ច្នៃរួ​ច ក្រណាត់ជ្រលក់​ព​ណ៌​ និងផលិតផលថែ​រ​ក្សាស​ម្រ​ស់៕ដោយ៖កូឡាប

spot_img
×