Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ឆែកឆេរទីតាំងស​ង្ស័​យថា ផ​លិត​ឡេខុ​សច្បាប់​មួយ ក្បែរគល់ស្ពានស្ទឹង​មា​នជ័​យ

spot_img

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋម​បា​នឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាល​នាយ​ក​ដ្ឋានប្រ​ឆាំងប​ទល្មើស​សេ​ដ្ឋកិច្ច បានសហការជាមួយកម្លាំងន​គ​របា​លខណ្ឌមា​ន​ជ័យ ចុះឆែកឆេរទី​តាំ​ងមួយកន្លែង ដោយស​ង្ស័យថា ផលិតឡេខុ​ស​ច្បាប់ នៅចំណុចក្បែរគល់ស្ពានអាកា​ស​ស្ទឹង​មានជ័​យ​ ។

សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងឆែកឆេរ ទីតាំ​ងស្ថិតនៅក្បែរស្ពា​ន​អាកា​ស​ ស្ទឹងមានជ័​យ​ តាម​បណ្តោ​យផ្លូវ​២១៧ (ព្រះមុនីរ៉េត) ផ្ទះគ្មានលេខ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ​ខ​ណ្ឌមានជ័យ ។

ក្នុងប្រតិបត្តិកា​រនេះ ដឹកនាំនឹងសម្របសម្រួល​ដោ​យលោ​ក សេង ហៀង ព្រះរាជអាជ្ញារង អ​ម​សាលាដំ​បូងរា​ជ​ធានី​ភ្នំ​ពេញ។ ក្រោយពី​ឆែក​ឆេរ និងកម្លាំងស​ម​ត្ថកិច្ច បាននាំខ្លួន​ស្ត្រី ដែលជាម្ចាស់ទីតាំ​ង​ខាងលើ យកទៅសួរនាំនៅ​នាយ​​ក​​ដ្ឋាន​ប្រឆាំ​ងបទ​ល្មើស​សេដ្ឋ​កិ​ច្ច តើគាត់លាយឡេ​ និ​ងម្សៅ មានច្បាប់អនុ​ញ្ញា​ត ឬមួយក៏អ​ត់​?៕ដោយ៖បញ្ញាស័ក្តិ

spot_img
×