Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ​LEXUS 570 ពាក​ផ្លាកលេខ រដ្ឋ ​០៦ 2-4699 បុក​ម៉ូតូ​សណ្ដោង​រុឺម៉ក​ដឹកគោ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​

spot_img

​ប៉ៃលិន​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊េរី​ទំនើប និង​ម៉ូតូ​សណ្តោង​រុឺម៉ក​ដឹកគោ​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ចន្ទ ១៤​រោច ខែ​ក​ក្តិ​ក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​ចូល​អូ​ខ្យង​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ សឺ​ក គឿន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​ម​ណ្ដ​ល ខេត្តបាត់តំបង បើកបរ​ម៉ូតូ​ម៉ាក ​WAVE ពណ៌​ទឹក​ប៉ិច សណ្ដោង​រុឺម៉ក គ្មាន​ផ្លាកលេខ ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បន្តថា​រថ​យន្ត​បង្ក​ម៉ាក LEXUS 570 ពណ៌​ក្រហម ពាក​ផ្លាកលេខ រដ្ឋ​ ០៦ 2-4699​ខូចខាត​ស្រាល​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​នូវនឹងកន្លែង​កើតហេតុ​។ មូលហេតុ​បណ្តាលមកពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​មិន​មើល​ឧបសគ្គ​ពី​ខាងមុខ ។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ដ និង​រុឺម៉ក​ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​យកមក​រក្សាទុក​នូវ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន ដើម្បី​រងចាំ​ដោះស្រាយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×