Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ អង្គារ ទី ២៦ ​ខែវិច្ឆិកា ឆ្នាំ ២០១៩​

spot_img

​ឆ្នាំជូត​

រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ៗងាយនឹង​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់​និង​រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ​បញ្ហា​ឧបទ្រព​យាយី​ទៅរួច​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ចេះ​មាន​ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​

មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​មាន​៕

​ឆ្នាំឆ្លូវ​

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​ថ្ងៃ​ខាងមុខ​នឹង​បាន​សុខ​ស្រួលខ្លួន​ជាង​នេះ​។​សម្រាប់​នៅថ្ងៃនេះ​ដែរ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វីមួយ​តែង​ដំណើរការ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការ​ប្រក​របរ​រកស៊ី​ជួញដូរ​ដែរ​តែង​កាក់កប​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​។

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ផង​កាន់តែ​ប្រសើរ​ថែមទៀត​៕

​ឆ្នាំខាល​

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​កុំឱ្យ​អារម្មណ៍​នៅលើ​ហេតុផល​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ផង ម្ល៉ោះហើយ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

​រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​មិនអាច​ដោះស្រាយ​បានដែរ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​លោកអ្នក​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​ឡើយ​ព្រោះ​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​ជឿនលឿន​គួរសម​ហើយក៏​មា​នភា​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំរោង​

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅ​មុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​ពុំខាន​។

រីឯមនោសញ្ចេតនា​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​មាន​បញ្ហា​មួយចំនួន​ត្រូវ​ពិបាក​ឆ្លងកាត់ ប៉ុន្តែ​យ៉ាងណាក្តី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​ហើយ​លោកអ្នក​ពុំមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

ឆ្នាំមមី​

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​រឿង​រាវ​បន្តិចបន្តួច​ចូលមក​អុកឡុក​យាយី​ខ្លះៗ​នាំឱ្យ​សៅហ្មង​ផ្លូវចិត្ត​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​កើតមាន​ការរាំងស្ទះ​ញឹកញាប់​ធ្វើឱ្យ​មានការ​រកាំចិត្ត​ច្រើន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។​

រីឯមនោសញ្ចេតនាបញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជំ​​លោះ​វិវាទ​គ្មានអ្វី​ជឿនលឿន​ទៅមុខ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​បានល្អ​នោះ​ក៏​តែង​ផ្តល់​ផល​ល្អ​និង​កិច្ចការងារ​មួយចំនួន​មាន​អ្នកដទៃ​ជួយ​គាំពារ​ថែមទៀត ។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​នូវ​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ចូលដល់​ចាស់ទុំ​ចែវ​ចូ​វហើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​គិតមុខគិតក្រោយ​ទើប​មិន​បង្ក​ការប៉ះទង្គិច​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដែរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

ឆ្នាំរកា​

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វីមួយ​បានល្អ​នោះ​តែង​ផ្តល់​ជា​ផ្លែផ្កា​យ៉ាង​ប្រសើរ​នៅ​គ្រា​ខាងមុខ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណាមួយ​មកវិញ​។

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​ឬ​មិន​ងាយ​ដោះស្រាយ​ចេញ​អាច​នឹងមាន​ពន្លឺ​ធូរស្បើយ​ហើយ​ពិសេស​រឿង​រាវ​ខ្លះ​អាច​ប្រែ​មកជា​ល្អ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាបញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន​និង​ពិសេស​នៅមាន​ការ​យឺត​យាវ​ផងដែរ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាត​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ហើយ​ថ្ងៃនេះ​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

រីឯមនោសញ្ចេតនា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូរ​ស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​រកាំចិត្ត​ហើយ​ប្រឆាំង​គ្នាច្រើន​៕

spot_img
×