Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​ ២០១៩ របស់​រដ្ឋបាលខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ឯកឧត្ដម​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ស្វាយរៀង លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អនុប្រធាន​ពន្ធ​ធនាគារ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​បាន​សហការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន ក្នុង​ការផ្តល់​សេវាសាធារណៈ ការដាក់​វេន​ប្រចាំការ និង​ការចូល​រួមសហការ​ទប់ស្កាត់​បដិវត្ត​ពណ៌ ដែល​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ សម រង្ស៊ី ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កាលពី​ថ្ងៃទី​៩ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៩​កន្លងទៅ ដែល​ធានាបាន​នូវ សន្ដិសុខ សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ។​

​លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់ មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូចខាងក្រោម ៖

១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ ។​

២.​ត្រូវ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ថែរក្សា​ទឹក​ទុក​ក្នុងកំឡុងពេល​ដែល​ភាពរាំងស្ងួត ដែល​នឹង​ចូលមក​ដល់​នា​រដូវប្រាំង​ខាងមុខនេះ​។​

៣- អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ជំរុញ​ការដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បាន​ទាន់ពេលវេលា ស្របតាម​សំណូមពរ និង​ពាក្យបណ្តឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

៤.​រដ្ឋបាល​ក្រុង​-​ស្រុក អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ​ឱ្យ​បានល្អ​ ។​

៥. ត្រូវ​ពិនិត្យ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​សាង សង់​សំណង់ ឫ​តូប​លក់ដូរ​ណា​ដែល​រំលោភ​មកលើ​ដី​ចំណីផ្លូវ​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

៦.​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​តាមដាន​ការងារ​បង្ករ​បង្កើន​ផល និង​ការប្រមូល​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ព្រមទាំង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន​ធ្វើការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ផល​ស្រូវ​ឆ្លងកាត់​ទៅ​លក់​នៅ​ប្រទេសជិតខាង ៕ ​វ៉ៃ​កូ​

spot_img
×