Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសេព​គ្រឿងញៀន នាំមក​នូវ​អំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

កំពង់ស្ពឺ : ក្រោម​កិច្ចសហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ ” លើកកម្ពស់​ការ​​ចូលរួម​របស់​អ្នក​ម្តាយ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​” ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោកស្រី ប៊ុត ច​ន្ធូ អភិបាលរង តំណាង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ស្រុក​សំរោង​ទង បាន​មានប្រសាសន៍​ស្វាគមន៍ និង​របាយការណ៍​ពី​ការរីកចម្រើន​របស់​ស្រុក ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​ង​ក្នុងស្រុក និង​បាន​បញ្ជាក់ថា​ស្រុក​មិនមែនជា​ទីតាំង​ផលិត ដាំ​ដុះ គ្រឿងញៀន​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រសាសន៍​ថ្លែងអំណរគុណ ដល់​ក្រសួង​កិច្ចការនារី ហើយ​វីរភាព​ពលិកម្ម​គ្រប់បែបយ៉ាងរ​បស់​ស្ត្រី ក្នុង​ភាពជា​ម្តាយ ជា​បងស្រី​គឺជា​ទី​បង្អែក​ដ៏​រឹងមាំ​ជួយ​កូនចៅ ប្អូន​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ជិវិត ការចូលរួម​របស់​ស្ត្រី​ក្នុង​ការងារ​ប្រឆាំង​គ្រឿងញៀន គឺជា​ដៃគូរ​មិនអាច​ខ្វះ​បានឡើយ ពាក្យសំដី​ណែនាំ​របស់​ម្តាយ បងស្រី​ពី​បញ្ហា​គ្រឿងញៀន​គឺជា​មាគ៌ា សម្រាប់​កូនចៅ​និង​ប្អូន​គ្រប់រូប​ដើរ​ចៀស​ចាក​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន នាំមក​ភាពសុខសាន្ត​។​

​ក្នុងឱកាស​នោះ លោកស្រី ឡុង សុ​ផល្លី អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រសួង​កិច្ចការនារី បាន​ថ្លែងថា គ្រឿងញៀន​ជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​ធ្វើអោយប៉ះពាល់​ដល់​មនុស្ស​ជាតិ ដែល​តម្រូវអោយ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​គ្រប់​សកម្មភាព​គឺជា​ការងារ​អាទិភាព ដែល​ក្រសួង​កិច្ចការនារី​បាន​ចូលរួម​អនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូ​ន​ប្រជាពលរដ្ឋ ហើយ​ការសេព​គ្រឿងញៀន នាំមក​នូវ​អំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ ឡុង សុ​ផល្លី បាន​ថ្លែង​បន្ថែម​ដោយបាន​សំណូមពរ​ដល់​អ្នកចូលរួម​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ចូលរួម​ឲ្យ​បាន​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ផ្សព្វផ្សាយ​អប់រំ​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ក្នុង​សហគមន៍​យើង និង​សូម​គ្រប់​សមាសភាព​ពាក់​ព័ន្ធ​ទាំង​ជួយ​ជំរុញ​បុត្រ​ធីតា ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន ទៅ​ទទួល​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ឥតគិតថ្លៃ​នៅតាម​ពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព​ចំណេញ​ថវិកា និង​មាន​ពេលវេលា​គ្រប់គ្រាន់​ជួយ​ធ្វើការ​បាន សហគមន៍​មាន​សុវត្ថិភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×