Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​កម្ពុជា-កូរ៉េ បាន​ចុះហត្ថលេខាលើ​ឯកសារ​ចំនួន​ពីរ ដើម្បី​ផ្តល់​ការងារ និង​បង្កើន​ពលករ​ខ្មែរ​បន្ថែមទៀត​

spot_img

​កូរ៉េ ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាស​ព័​ត៌​មា​នា នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី កាង ឃ្យុ​ង​-​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប រដ្ឋមន្ត្រីការបរទេស​ទាំង​ពីរបាន ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​។​

​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរដ្ឋទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​អម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួម​ជំនួប​ពិភាក្សា​នេះ បានឱ្យ​ថា លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ ដែល​បានផ្តល់​ការងារ​ជូន​ពលករ​ខ្មែរ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ពលករ​ខ្មែរ​ដែល​បានមក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ មិន​ត្រឹមតែ​ទទួលបាន​ចំណូល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​ផ្ទាល់ខ្លួន និង​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​បាន​ជួយ​ឱ្យ​ពួកគេ​មាន​ជំនាញ​ខ្ពស់ សម្រាប់​ប្រក​បរបរ​នៅពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​។​

​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​មានការ​បង្កើន​កូតា​បន្ថែមទៀត​។ ការបង្កើន​កូតា​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះទេ ប៉ុន្តែ​បាន​ទាំង​ជំនាញ​ថែមទៀត​។​

​លោក​ឯកអគ្គរាជទូត បាន​បន្ថែមថា លោកស្រី កាង ឈៀង​-​វ៉ា មិនទាន់មាន​ការឆ្លើយ​តប​បែបណា​នៅឡើយ​ទេ ចំពោះ​សំណើ​នេះ​។ ប៉ុន្តែ​លោកស្រី បានបង្ហាញ​ការរីករាយ នៅពេល​សាធារណរដ្ឋ​កូរ៉េ បានរួម​ចំណែក​ធ្វើឱ្យ​ជីវភាព ប្រជាពលរដ្ឋ​ខ្មែរ បាន​ប្រសើរ​តាមរយៈ​ការងារ​នេះ​។ លោកស្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា សាធារណរដ្ឋ​កូរ៉េ មាន​លក្ខខណ្ឌ​ការងារ​ច្បាស់លាស់ និង​មានការ​គាំពារ​ខ្ពស់​ដល់​សិទ្ធិ សុខុមាលភាព​របស់​ព​លករ​។​

​លោកស្រី​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ ក៏បាន​អះអាង​ដែរ​ថា ពលករ​កម្ពុជា ដែល​បាននិងកំពុង​ធ្វើការ នៅក្នុង​ប្រទេស​កូរ៉េ​នេះ បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​សាធារណរដ្ឋ​កូរ៉េ​។​

​គូរ​កត់សម្គាល់​ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទឹកដី​កូរ៉េ​នេះ ក៏មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ ដែលមាន​និន្នាការ​ប្រឆាំង និង​ជា​សមាជិក​របស់​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី នៅ​កូរ៉េខាងត្បូង ត្រៀមខ្លួន​និង​កម្លាំង ដើម្បី​ធ្វើបាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×