Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​លើកឡើងថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ត្រូវ​ផ្អាក តែ​ក្រសួង​ជំនាញ​បដិសេធ​

spot_img

ភ្នំពេញ​៖ បន្ទាប់ពី​មាន​ករណី​លើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់ពី​ព្រែក​ក្តាម (​ខេត្តកណ្តាល​) ទៅដល់​ធ្លា​ម្អម (​ខេត្តពោធិ៍សាត់​) បាន​ផ្អាក​ដំណើរការ ការអនុវត្ត​ការងារ​របស់ខ្លួន នោះ ក្រសួង​សាធារណការ បានចេញ​ឆ្លើយបំភ្លឺ​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប់ថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) នៅ​ដំណើរ​ការធម្មតា​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក​។​

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ក្រសួង​សូម​ធ្វើការ​ឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់ពី​ព្រែក​ក្តាម (​ខេត្តកណ្តាល​) ទៅដល់​ធ្លា​ម្អម (​ខេត្តពោធិ៍សាត់​) បាន​ផ្អាក​ដំណើរការ ការអនុវត្ត​ការងារ​របស់ខ្លួន​។​

​បច្ចុប្បន្ន ក្រុមការងារ​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង ធ្វើការ​ងារ​ដោយ​មិន​គិត​ថ្ងៃ​ឈប់​សម្រាក ក្នុងការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង​នេះ​។ លើសពីនេះទៅទៀត ការសាងសង់ ក៏បាន​អនុវត្តតាម​ស្តង់ដារ គុណភាព សុវត្ថិភាព និង​បច្ចេកទេស​សាងសង់ ក្រោម​ការចុះពិនិត្យ តាមដាន អង្កេត និង​វាយតម្លៃ​ជាប្រចាំ របស់​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន JICA ។​

​ក្រសួង​ស្នើសុំ​ការសហការ និង​អធ្យាស្រ័យ ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​មាន​ផលប៉ះពាល់ ដែល​កើតមានឡើង អំឡុងពេល​សាងសង់​នេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×