Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងារ​ដូច​ទូកង ឯកឧត្តម​ហើយ​ឧកញ៉ា​ទៀត បែរជា​មក​រំលោភ​ដី​លោកតា​អាយុ​ជិត ​៩០

spot_img

​ភ្នំពេញ ៖ លោកតា​ម្នាក់ គាត់​អាយុ ជិត​៩០​ឆ្នាំ​ហើយ គាត់​បាន​នាំ​លោកយាយ ជា​ភរិយា​គាត់​មក​អង្គុយ​រង់ចាំឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក ឲ្យ​ជួយ​គាត់ លើ​ករណីឯកឧត្តម ឧ​កញ៉ាម្នាក់ ក្លែងបន្លំ​ឯកសារ ប្រើ​អំណាចបន្លំ​អង្គហេតុ បំពាន​យក​ដី​របស់គាត់ ដែលជា​ដី​របស់គាត់​សន្សំ​ប្រាក់​ទិញ​សម្រាប់​ពេល​ជរា ។ ហើយ​គាត់​បាន​ប្ដឹង​គ្រប់កន្លែង តែ​ពុំទាន់​មាន​នរ​ណា​អើពើ​ជូន​គាត់​នៅឡើយ ។​

​នេះ​បើតាម​ឯកឧត្តម សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​លោក​បាន​បន្ថែម​ឲ្យ​ដឹងថា ករណីនេះ​ខ្ញុំ​បានផ្ដល់​ជាការ​ប្រឹក្សា​ដល់​គាត់ និង​ចូលរួម​រីករាយ​សហកាជាមួយ​គាត់​ក្នុងការ​តាមដាន រាល់​ចំណាត់ការ​នានា​របស់​ម​ន្ត្រី​ពាក់ព័ន្ធ​លើ​វិធានការ ដោះស្រាយ​ជូន​គាត់ ។​

​ជា​ចុងក្រោយ​លោក​បាន​បង្ហើយ​ថា “​អស់លោក អើយ ឯកឧត្តម​ហើយ​ឧកញ៉ា​ទៀត គ្រាន់តែ​ងារ ប្រវែង​ស្មើ​ទូកងរ តែ​សូម្បី​ចាស់ជរា ក៏​អស់លោក​អត់​លើកលែង​ដែរ​”​។ ប៉ុន្តែ​ទោះយ៉ាងណា លោក​ពុំបាន​បញ្ចេញ​ឈ្មោះ​ពិតប្រាកដ​របស់​ឯកឧត្តម​ឧកញ៉ា​នោះ​ឲ្យ​សាធារណជន​ដឹង​ទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×